Saturday, April 27, 2024
Homeព័ត៌មានជាតិរត់ចូលផែហើយ បាញ់២គ្រាប់ បន្ទាប់ពីបើកកុងតឺន័របុកម៉ូតូ២គ្រឿង របួស៣នាក់

រត់ចូលផែហើយ បាញ់២គ្រាប់ បន្ទាប់ពីបើកកុងតឺន័របុកម៉ូតូ២គ្រឿង របួស៣នាក់

ភ្នំពេញ ៖ រថយន្តកុងតឺន័រ បើកឆ្លងផ្លូវចេញពីកំពង់ផែ អត់បានមើល បុកម៉ូតូ២គ្រឿង បណ្តាល
ឲ្យរងរបួសធ្ងន់ស្ត្រី២នាក់ និងបុរសម្នាក់ ហើយអ្នកបើករថយន្តកុងតឺន័រ រត់ចូលទៅក្នុងកំពង់ផែវិញ បានដកកាំភ្លើងបាញ់២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចបុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

តាមប្រភពពត៌មានពីសន្តិសុខយាមនៅបុរីពិភពថ្មី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ លាយឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 3A-1501 បើកចេញមកពីផែកុងតឺន័រ គោល
បំណងបើកឆ្លងផ្លូវពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយ គ្រឿង ម៉ាកស៊ុយសុគី Nex មិនចាំពណ៌ មិនចាំស្លាកលេខ ជិះស្រីៗ២នាក់ បើកលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ត្រូវរថយន្តកុងតឺន័រកៀរ បណ្តាលឲ្យដួលសន្លប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ចេញឈាមតាមត្រចៀក ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ ចំណែករថយន្តបង្កកុងតឺន័រវិញ នៅមិនទាន់អស់ល្បឿននោះទេ ក៏ជ្រុលចង្កូតទៅកិនម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GJ-0945 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកពន្លឺ រីឯម៉ូតូវិញខូចខាតស្ទើរទាំងស្រុង ។

ភ្លាមៗនោះដែរ តៃកុងរថយន្តបានបើកទ្វាររថយន្តចូលទៅក្នុងផែ ហើយមិនដឹងថា នរណាម្នាក់នោះទេបានបាញ់ចំនួន២គ្រាប់ គំរាមកុំឲ្យបងប្អូនម្ចាស់ម៉ូតូចូលទៅតាម។

ក្រោយពេលកើតហេតុ រថយន្តកុងតឺន័រ និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

RELATED ARTICLES