ទៀតហើយ!!! សម្លាប់អារកមិនញញើតដៃសោះ

ភ្នំពេញ ៖ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានការភ្ញាក់ផ្អើលករណីប្តីអារកសម្លាប់ប្រពន្ធ រួចរត់ទៅចងកសម្លាប់ខ្លួនតាមអាក្រាតកាយក្នុងបន្ទប់ជួលមួយកន្លែង ដែលស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានប្រាប់ថា បុរសជាប្ដីដែលមានចិត្រកំណាច​ ឈ្មោះ តាខ្លី អាយុប្រហែល៤០ឆ្នាំ ហើយប្រពន្ធឈ្មោះ ចែ ស អាយុប្រហែល៤០ឆ្នាំ។

 

តាមប្រភពបានឲ្យដឹងថា សមត្ថកិច្ចបានដាក់ការសង្ស័យថា អំពើឃាតកម្មដ៏សាហាវយង់ឃ្នង ប្ដីបានអារកសម្លាប់ប្រពន្ធស្លាប់នៅក្នុងមុង ដោយស្លៀកសារ៉ុងចង់ពុង រួចបានទៅចងកសម្លាប់ខ្លួនតាមក្រោយរហូតដល់ស្លាប់ទាំងអាក្រាតកាយ នៅជាប់នឹងចំរឹងបង្អួច។

សម្រាប់ព័ត៌មានលម្អិតអំពីមូលហេតុឃាតកម្មដ៏សាហាវគួរឲ្យរន្ធត់នេះ “នគរធំ” ចេញផ្សាយនាពេលបន្តិចទៀតនេះ៕