Friday, March 29, 2024
HomeតារាបរទេសMiss Global 2017 ទើបទទួលបា​នពានក្ដៅៗ ចូលរួមសកម្មភាពមនុស្សធម៌នៅកម្ពុជា

Miss Global 2017 ទើបទទួលបា​នពានក្ដៅៗ ចូលរួមសកម្មភាពមនុស្សធម៌នៅកម្ពុជា

កញ្ញា Barbara Vitorelli ជនជាតិប្រេស៊ីល ដែលទើបតែទទួលជ័យលេភីជាកញ្ញាឯកពិភពលោក ២០១៧ “Miss Global 2017″កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ស្រាប់តែនៅថ្ងៃទី២១ វិច្ឋិកា ម្សិលមិញនេះ កញ្ញាបានចំណាយពេលចូលរួមសកម្មភាពមនុស្សធម៌នៅក្នុងអង្គការលើកស្ទួយប្រជាពលរដ្ឋ នៅអតីតតំបន់ចាក់សំរាមចាស់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដ៏គួរឲ្យសញើចសរសើរ។

ព្រឹត្តិការណ៍ Miss Global 2017 រួមជាមួយកញ្ញាឯក Miss Global 2015 ចំណាត់ថ្នាក់លេខ៣ កញ្ញា Geri Donchera មកពីប្រទេសប៊ុលហ្គារី ដែលបានដែលបានចុះចែកអំណោយគួរឲ្យភ្ញាក់ផ្អើលនៅអង្គការខាងលើ ជាការរៀបចំពីក្រុមហ៊ុនទឹកពិសារបរិសុទ្ធអេរ៉ូទិច រួមសហការជាមួយបវរកញ្ញាឯកពិភពលោក ខណៈដែលអំណោយទាំងនោះរួមមានថវិកា២ម៉ឺនរៀល នំ សៀវភៅ ទឹកដោះគោ ប៊ិច និងបាយឆាយ៉ាងចូវ ម្នាក់១ប្រអប់ផងដែរ។

Miss Global 2017 បានថ្លែងឲ្យដឹងថា កញ្ញាពិតជាសប្បាយចិត្តយ៉ាងក្រៃលែង ដែលបានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា។ កញ្ញាលើកឡើងថា ជាការប្រសើរបំផុតដែលអង្គការលើកស្ទួយប្រជាពលរដ្ឋបានជួយដល់កុមារជាច្រើននៅកម្ពុជា ហើយកញ្ញាសង្ឃឹមថា នឹងមានអ្នកចូលរួមសកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា បន្ថែមទៀត ដើម្បីឲ្យកុមារៗកំព្រា ដែលគ្មានទីពឹងនិងកំពុងរស់នៅគួរឲ្យអាណិត ទទួលបានជីវិតផ្លាស់ប្ដូរនាពេលពេលអនាគត។

រាជនីសម្រស់មកពីប្រេស៊ីល រូបនេះអះអាងថា ក្រោយជាប់ឈ្មោះបវរកញ្ញាឯកមក នាងពិតជាដក់អារម្មណ៍បន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ឲ្យបានយូរទៀត ដើម្បីបង្កើតសកម្មភាពមនុស្សធម៌ឲ្យបានច្រើនរូបភាពតាមលទ្ធភាពដែលអាចធ្វើទៅបាន។

កុមារៗនៅក្នុងអង្គការលើកស្ទួយប្រជាពលរដ្ឋ ជាច្រើនបានសម្ដែងការត្រេកអរយ៉ាងក្រៃលែងដែលបានឃើញវត្តមានកញ្ញាឯកពិភពលោក Miss Global 2017 យកចិត្តទុកដាក់ចុះមកជួបពួកគេដោយផ្ទាល់ ថែមទាំងបានផ្ដល់នូវអំណោយមួយចំនួនផងនោះ។

លោកជំទាវ វណ្ណ លុយ​ តំណាងក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច បានថ្លែងឲ្យដឹងថា ជំនួសឲ្យអង្គការលើកស្ទួយប្រជារដ្ឋ លោកជំទាវពិតជាអរគុណយ៉ាងក្រែលែងដល់បរវកញ្ញាឯកពិភពលោក Miss Global 2017 ដែលមានក្ដីអាណិតអាសូដល់កុមារកម្សត់របស់កម្ពុជា ។

លោកជំទាវបញ្ជាក់ថា សម្ភារៈដែលចែកជូនដល់កុមារៗនៅក្នុងឱកាសនេះ គឺរួមចំណែកពីបរវកញ្ញាឯកពិភពលោក សហការជាមួយក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ខណៈដែលលោកជំទាវសប្បាយចិត្តយ៉ាងក្រៃលែងដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកញ្ញាឯកពិភពលោក Miss Global 2017៕

RELATED ARTICLES