Thursday, March 28, 2024
Homeតារាខ្មែរស្អាតទាំងអស់តែម្តងហើយ!!! តើស្រីស្អាតទាំង២០រូបនេះ នរណានឹងគ្រងមកុដ World Miss University?

ស្អាតទាំងអស់តែម្តងហើយ!!! តើស្រីស្អាតទាំង២០រូបនេះ នរណានឹងគ្រងមកុដ World Miss University?

ការប្រកួតកញ្ញាឯកសាកលវិទ្យាល័យនៃព្រះរាជណាចក្រកម្ពុជា ជាមួយនិងការប្រកាសនូវបេក្ខនារីគួរឲ្យស្រលាញ់មួយចំនួន ដែលមកពីសាកលវិទ្យាល័យផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតក្នុងប្រទេស និងស្វែងរកម្ចាស់ជ័យលាភីតំណាងប្រទេសកម្ពុជា ដើម្បីគ្រងមកុដកញ្ញាឯកសាកលវិទ្យាល័យពិភពលោក វគ្គផ្ដាច់ព្រ័ត្រ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រារព្ធពិធីនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

ការប្រកួតកញ្ញាឯកសាកលវិទ្យាល័យពិភពលោក គឺជាព្រឹត្តិការណ៍ដើម្បីជ្រើសរើសបេក្ខភាពតំណាង World Miss University  Peacecorps ជាមួយតម្លៃស្នូលនៃការលើកកម្ពស់សន្ដិភាពពិភពលោក ចលនាសន្ដិភាព សម្រាប់ការរួបរួមគ្នារបស់ពិភពលោក ដូចពាក្យស្លោកក្នុងពិភពលោកមួយ “មនុស្សធម៌ ប្រៀបបានដូចជាបងប្អូនប្រុសស្រី  ចលនាបរិដ្ឋាន នៃមនុស្សធម៌ដើម្បីរស់នៅលើផែនដី”។

នេះគឺជាលើកដំបូងដែលការប្រកួតនេះ ត្រូវបានគេប្រារព្ធនៅក្នុងប្រទេសកម្ពុជា  ដោយមានការអនុញ្ញាត្តិពីក្រសួងទេសចរណ៍ និងគណៈកម្មាការរៀបចំកម្មវិធីប្រកួតកញ្ញាឯកសាកលវិទ្យាល័យពិភពលោក។

រាត្រីគ្រងមកុដនៃកម្មវិធីប្រកួតកញ្ញាឯកសាកលវិទ្យាល័យពិភពលោកនៃព្រះរាជាណាចក្រកម្ពុជា ២០១៧ នឹងប្រារព្ធឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាល១ នៃសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅវេលាម៉ោង៥ល្ងាច។

សូមអញ្ជើញទៅជួបជាមួយបេក្ខនារីគូរឲ្យស្រលាញ់ទាំង២០រូបក្នុងការប្រកួតដើម្បីគ្រងតំណែងកញ្ញាឯកសាកលវិទ្យាល័យពិភពលោកនៃព្រះរាជាណាចក្រកម្ពុជា ២០១៧ ទាំងអស់គ្នា។

បេក្ខនារីទាំង២០រូប មានដូចជា ១. កញ្ញា Nom Sang Kosal (សាកលវិទ្យាល័យវ៉ាន់ដា), 2. កញ្ញាDin Rottanakneary (សាកលវិទ្យាល័យកម្ពុជា), 3. កញ្ញាRoeun Botom sreymean (សាកលវិទ្យាល័យប៊ែលធីអន្ដរជាតិ), 4. កញ្ញាOeun Sok Cheng (សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប), 5. កញ្ញាLay Dalin (សាកលវិទ្យាល័យកម្ពុជា), 6. កញ្ញាKim Dyna (សាកលវិទ្យាល័យបញ្ញាសាស្រ្ដ), 7. Than Sokcheada (សកលវិទ្យាល័យប៊ែលធី), 8. កញ្ញាSao Sauttomrongpich (សកលវិទ្យាល័យបញ្ញាសាស្រ្ដ), 9. កញ្ញាOum Sovannaroath (សាកលវិទ្យាល័យកម្ពុជា), 10. កញ្ញាBan Nita (សាកលវិទ្យាល័យកម្ពុជា), 11. កញ្ញាSambath Soukea (សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប), 12. កញ្ញាLy Sokphirika (សាកលវិទ្យាល័យមេគង្គកម្ពុជា), 13. កញ្ញាPhal Pisey (សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប), 14. កញ្ញាSoeurng Vicharika (សាកលវិទ្យាល័យវិទ្យាល័យកម្ពុជា), 15. កញ្ញាSamnang Alyna (សាកលវិទ្យាល័យបញ្ញាសាស្រ្ដ), 16. កញ្ញាLim Noy (សាកលវិទ្យាល័យវេស្ទើន), 17. កញ្ញាSoliday Phauk (សាកលវិទ្យាល័យសាម៉ាន), 18. កញ្ញាKompy Chan botty (សាកលវិទ្យាល័យបញ្ញាសាស្រ្ដ), 19. កញ្ញាMak Phanny (សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប), និង20. កញ្ញាPhorst Vong Vipha (សាកលវិទ្យាល័យបញ្ញាសាស្រ្ដ)៕

RELATED ARTICLES