Friday, April 19, 2024
Homeព័ត៌មានជាតិល្មោភកាមណាស់!!! ធ្លាប់ឱបថើបនាងបានញ៉ាម ម្តងនេះចាប់នាងរំលោភតែម្តង

ល្មោភកាមណាស់!!! ធ្លាប់ឱបថើបនាងបានញ៉ាម ម្តងនេះចាប់នាងរំលោភតែម្តង

ខេត្តកណ្តាល ៖ នារីក្រមុំមានសតិមិនប្រក្រតីម្នាក់ បានដើរទៅក្នុងព្រៃខាងក្រោយផ្ទះ រកកន្លែងបត់ជើង ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់ លបទៅធ្វើសកម្មភាពចាប់ផ្តួលនារីរងគ្រោះទៅលើដី រួចចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច លុះបែកធ្លាយរឿងរ៉ាវ ក៏ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានចាប់រំលោភសេពសន្ថវៈ នារីក្រមុំវិកលចរិតរហូតបានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចព្រៃខាងក្រោយផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ។ លុះរឿងរ៉ាវបែកធ្លាយដល់ឪពុកម្តាយនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈនារីសតិមិនល្អ មានឈ្មោះថេង ចក់ អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះហ.ស.ហ អាយុ១៦ឆ្នាំ ជាជនវិកលចរិត មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នារីរងគ្រោះគឺជាមនុស្សមានសតិមិនប្រកត្រី (វិកលចរិត) តាំងពីកំណើតមកម៉្លេះ ហើយជនសង្ស័យក៏បានដឹងច្បាស់ដែរ ព្រោះសុទ្ធតែអ្នករស់នៅភូមិផងរបងជាប់គ្នា។ កន្លងមកមកជនសង្ស័យខាងលើ តែងតែមានទំនាក់ទំនង និងធ្លាប់បានឱបថើបនារីរងគ្រោះជាញឹកញាប់ផងដែរ គ្រាន់តែក្រុមគ្រួសារនារីរងគ្រោះតាមចាប់ចំណុចមិនបានប៉ុណ្ណោះ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះថេង ចក់ បានដើរទៅបន្ទោបង់នៅព្រៃខាងក្រោយភូមិ ក៏បានជួបនារីរងគ្រោះដែលដើរទៅរកកន្លែងបន្ទោបង់ដែរ។ លុះពេលឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏បែកគំនិតចូលទៅធ្វើសកម្មភាពចាប់ផ្តួលនារីរងគ្រោះទៅលើដីរួចចាប់រំលោភសេពសន្ថវៈទៅលើនារីរងគ្រោះរហូតបានសម្រេច។ លុះពេលធ្វើសកម្មភាពរួចហើយ អ្នកទាំងពីរក៏បានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ចំណែកនារីរងគ្រោះក៏មិនបានយករឿងនេះប្រាប់ឪពុកម្តាយ ឬអ្នកណាម្នាក់ឱ្យបានដឹងដែរ។

ប្រភពខាងលើបញ្ជាក់ថា រហូតមដល់ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្តាយនារីរងគ្រោះឃើញកូនមានសភាពស្លេកស្លាំងប្លែកខុសធម្មតា ក៏សួរដេញដោលកូនស្រី រហូតដល់នារីរងគ្រោះរៀបរាប់ប្រាប់ថា នាងត្រូវបានជនសង្ស័យឈ្មោះថេង ចក់ ចាប់រំលោភនៅព្រៃខាងក្រោយផ្ទះ។ ក្រោយស្តាប់កូនស្រីរៀបរាប់ប្រាប់ចប់ ស្ត្រីជាម្តាយនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកស្តី ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹងពីម្តាយនារីរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្តិ៍ព្រែកស្តី បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះថេង ចក់ បាននៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះថេង ចក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនារីរងគ្រោះ ដែលជាជនវិកលចរិត រហូតដល់បានសម្រេចចំនួន១លើកប្រាកដមែន ដោយនៅមុនពេលកើតហេតុ រូបគេបានដើរទៅរកកន្លែងបន្ទោបង់នៅក្នុងព្រៃក្រោយភូមិ ស្រាប់តែប្រទះឃើញនារីរងគ្រោះដើរមកដែរ ក៏ចាប់នាងរំលោភរហូតដល់បានសម្រេចតែម្តង ហើយកន្លងមក រូបគេធ្លាប់បានទាក់ទងចាប់ឱបថើបនារីរងគ្រោះជាញឹកញាប់ផងដែរ តែឪពុកម្តាយនិងបងប្អូនរបស់នាងមិនបានដឹងនោះទេ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES