Sunday, July 6, 2025
Homeព័ត៌មានជាតិប្រយ័ត្នតិចម្ចាស់បំណុល!!! កូនបំណុលគ្មានលុយសង យកគ្រាប់បែកមកសងតែម្តង

ប្រយ័ត្នតិចម្ចាស់បំណុល!!! កូនបំណុលគ្មានលុយសង យកគ្រាប់បែកមកសងតែម្តង

ខេត្តឧត្តរមានជ័យ ៖ កាលពីពេលថ្មីៗនេះ សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជំពាក់លុយថ្លៃគោយន្តគេ លុះដល់ម្ចាស់គេទៅទារលុយ មិនព្រមសងលុយ បែរជាទាញយកគ្រាប់បែកមកគំរាមទៅវិញ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើល នៅម៉ោង៥ល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រទ្បាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចដេញចាប់ជាច្រើនម៉ោងនេះ មានឈ្មោះមាស សំអាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់គោយន្តរស់នៅឃុំព្រះប្រឡាយ បានទៅផ្ទះជនសង្ស័យ ដើម្បីទារបំណុលថ្លៃទិញ គោយន្តច្រើនខែ ហើយមិនព្រមសង នៅពេលនោះក៏បង្កើតទំនាស់ជាពាក្យសម្តីជាមួយគ្នាយ៉ាងតឹងសរសៃក រហូតជនសង្ស័យទ្រាំលែងបាន ក៏ទាញយកគ្រាប់បែកមួយគ្រាប់ដែលគេលាក់ទុកក្នុងផ្ទះយូរមកហើយ ដើម្បីគំរាមបោកឱ្យផ្ទុះស្លាប់ម្ចាស់បំណុល។ ដោយខ្លាចស្លាប់ ម្ចាស់បំណុលលែងហ៊ានមាត់ក ទើបទៅប្តឹងនគរបាលប៉ុស្តិ៍ព្រះប្រទ្បាយ ឱ្យជួយធ្វើអន្តរាគមន៍។ បន្ទាប់មកនគរបាលប៉ុស្តិ៍ បានសហការជាមួយនគរបាលស្រុក ចុះទៅផ្ទះជនសង្ស័យ ពេលនោះ ជនសង្ស័យដឹងខ្លួនទាន់ ក៏រត់គេចពីផ្ទះ តែត្រូវសមត្ថកិច្ចចំណាយពេលច្រើនម៉ោង ទើបឃាត់ខ្លួនបាន ព្រមទាំងរឹបអូសបានគ្រាប់បែក ដៃមួយគ្រាប់ ដែលជនសង្ស័យរក្សាទុកខុសច្បាប់ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនសង្ស័យខាងលើ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការពីបទលាក់ទុកអាវុធហខុសច្បាប់ និងគំរាមសម្លាប់មនុស្ស៕

RELATED ARTICLES