សម្រស់សុគន្ធ និសា ថ្ងៃចូលរោងការ ស្អាតខ្លាំងណាស់

នៅថ្ងៃនេះផងដែរ ជាថ្ងៃចូលរោងការរបស់សុគន្ធ និសា ហើយគ្រប់គ្នាសរសើរនាងមិនដាច់ពីមាត់ថា នាងមានសម្រស់ស្អាតខ្លាំងណាស់។

នៅក្នុងកម្មវធីចូលរោងការរបស់សុគន្ធ និសា ដែរនោះ គេឃើញមានវត្តមានលោកឆន សុវណ្ណរាជ និងឈិតសុវណ្ណបញ្ញា ផងដែរបានចូលរួមអបរអរ។

គួរបញ្ជាក់ថា សុគន្ធ និសា ដែលមានឈ្មោះដើមថា ប៉ុន សុគន្ធា បានលាភាពនៅលីវ ត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ ដែលកូនកំលោះអាចឆាបឆក់យកបេះដូងនាងបាននោះ គឺជាប្រុសខ្មែរ នៅអាមេរិក រដ្ឋឡូវែល៍ លោកចៅ សម្បត្តិ ហៅសាំបា។ ក្នុងលិខិតអញ្ជើញភ្ញៀវឲ្យចូលរួមមង្គលការរបស់សុគន្ធ និសា នោះបានបញ្ជាក់ថា ថ្ងៃមង្គលរបស់នាង គឺបានប្រព្រឹត្តតាមប្រពៃណីខ្មែរទាំងអស់ ដែលរៀបចំនៅគេហដ្ឋានរបស់នាងផ្ទាល់ ផ្ទះលេខ១៤ ផ្លូវលេខ៩ បុរីពិភពថ្មី គីឡូម៉ែត្រលេខ៦ ដូចជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា មានពិធីក្រុងពាលី, ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត, ពិធីជាវខាន់ស្លា។ ចំណែកព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ មានធ្វើពិធីហែរជំនូន (កំណត់), ពិធីនិយាយជើងការ និងពិសាស្លា, ពិធីបំពាក់ចិញ្ចៀន, ពិធីកាត់សក់ចម្រើនកេសា, ពិធីបើកវាំងនន ជូនផ្កាស្លា បង្វិលពពិល ផ្ទឹមចងដៃ បានផ្កាស្លា និងព្រះថោងតោងស្បៃនាងនាគ។

លិខិតអញ្ជើញបញ្ជាក់ច្បាស់ៗថា កូនក្រមុំឈ្មោះប៉ុន សុគន្ធា ហៅសុគន្ធ និសា ដែលមានឪពុកឈ្មោះប៊ូ សុផារ៉ាត់ ម្ដាយឈ្មោះជិន គីមលីន។ ចំណែកកូនប្រុសឈ្មោះ ចៅ សម្បត្តិ (សាំបា) ដែលមានឪពុកឈ្មោះចៅ សុខា និងម្ដាយឈ្មោះ នាង ស៊ីផា ហើយកម្មវិធីជប់លៀងធំនៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភូគិត្រា៕