Thursday, April 25, 2024
Homeព័ត៌មានជាតិស្ត្រីសរសៃខ្ចី បើកម៉ូតូហោះធ្លាក់ប្រឡាយស្លាប់ចោលប្តី

ស្ត្រីសរសៃខ្ចី បើកម៉ូតូហោះធ្លាក់ប្រឡាយស្លាប់ចោលប្តី

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ទើបឆ្លងទន្លេ បានជាង១ខែកន្លះ ស្រាប់តែបើកម៉ូតូក្នុងល្បឿន លឿនដូចហោះ បណ្តាលឱ្យជ្រុលចង្កូតធ្លាក់ ចូលទៅក្នុងប្រឡាយទឹក បណ្តាលឱ្យម៉ូតូសង្កត់ ពីលើស្លាប់យ៉ាងអាណោចអាធ័ម ចោលប្តី និង កូនប្រុសស្រី៣នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាម បណ្តោយផ្លូវលំក្រាលក្រួសក្រហម ចំណុចផ្លូវ កែងបត់ចូលទៅផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុង ភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង។

ស្ត្រីរងគ្រោះដែលជិះម៉ូតូហោះធ្លាក់ចូល ប្រឡាយទឹកស្លាប់នោះ មានឈ្មោះឈន់ សត់ អាយុ៣៧ឆ្នាំ មានប្តីឈ្មោះរៀ យ៉ត អាយុ២៩ឆ្នាំ និងមានកូនក្នុងបន្ទុកចំនួន៣នាក់ (ប្រុស១ ស្រី២) មានលំនៅក្នុងភូមិសង្កាត់កើតហេតុ ខាងលើ។ ស្ត្រីរងគ្រោះកំពុងសរសៃខ្ចី ទើប សម្រាលកូនបានរយៈពេល១ខែកន្លះប៉ុណ្ណោះ។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) ទើបនឹងសម្រាលកូនទី៣ បានរយៈពេល ជាង១ខែកន្លះប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានជិះម៉ូតូទៅផ្សារ លុះ មកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានអ្នកភូមិ រត់មកប្រាប់គាត់ថា ប្រពន្ធរបស់គាត់ ជិះម៉ូតូធ្លាក់ប្រឡាយស្លាប់ទៅហើយ ធ្វើឱ្យ គាត់សឹងតែមិនជឿ ក៏ស្ទុះរត់ទៅមើលដល់កន្លែងកើតហេតុ ស្រាប់តែប្រទះឃើញប្រពន្ធ ពិតជា ស្លាប់ចោលគាត់ និងកូនៗទាំង៣នាក់ប្រាកដ មែន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកែងបត់សំដៅទៅផ្ទះរបស់ ខ្លួន ស្ត្រីរងគ្រោះបន្ថយល្បឿនមិនទាន់ ក៏ជ្រុលចង្កូត ហោះធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យ ម៉ូតូសង្កត់ស្ត្រីរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះ ធ្វើការត្រួតពិនិត្យ រួចបញ្ជាក់ថា ករណីខាងលើ ស្ត្រីរងគ្រោះពិតជាបានជិះម៉ូតូលឿន បណ្តាល ឱ្យធ្លាក់ចូលប្រឡាយទឹកស្លាប់ដោយខ្លួនឯង ប្រាកដមែន រួចក៏ប្រគល់ទាំងម៉ូតូ និងសពឱ្យ បុរសជាប្តីដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមក្តីសោកសង្រេង ពីសំណាក់បុរសជាប្តី រួមនិងកូនតូចៗចំនួន៣នាក់ ពិសេសកូនពៅ ដែលទើបនឹងមានអាយុ១ខែកន្លះប៉ុណ្ណោះ៕

RELATED ARTICLES