លួចរថយន្តរបស់ម្តាយបើកដើរលេងសង្ហាពេក ជិះបុកក្បាលនាគពុះចែកផ្លូវ

ភ្នំពេញ ៖ យុវជនម្នាក់ផឹកស្រាស្រវឹង លួចរថយន្តរបស់ម្តាយយកទៅបើកដើរលេង រេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវបាក់អស់១កង់ ហេតុការណ៍នេះបានកើតកាលវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៧ តាមបណ្តោយផ្លូជាតិលេខ៤ ទល់មុខ KTV ហុងកុង ស្ថិតភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក RX400 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AH-7468 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅលិចទៅកើត លុះបើកមកចំណុចកើតហេតុ ស្រាប់តែរថយន្តបានរ៉េចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលអោយរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច និងបែកធុងទឹក ចំណែកឯក្បាលនាគពុះចែកផ្លូវវិញបាក់ចំនួនមួយកង់។

តាមសំដីផ្ទាល់ត្រូវជាម្តាយយុវជនជាអ្នកបើកបររថយន្ត RX400​ បានអោយដឹងថា នៅមុនពេលកើតហេតុកូនប្រុសរបស់គាត់ផឹកស្រាស្រវឹង បានលួចរថយន្តយកបើកដើរលេង ដោយមិនមានប័ណ្ណបើកបរទេ ខណៈមកដល់ចំណុចកើតហេតុបានជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

ក្រោយពេលកើតហេតុ យុវជនបើករថយន្តដែលចេះបើកដោយមិនចូលសាលារៀនបើកបរនោះ បានទូរស័ព្ទហៅឪពុកម្តាយអោយមកមើលរថយន្តដែលជារបស់ម្តាយមកដល់កន្លែងកើតហេតុបានប្រាប់ឲ្យយុវជនជាអ្នកបើករថយន្តបង្ក ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៍ស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទាំងមេឃកំពង់តែភ្លៀងភ្លាមនោះដែរបានហៅជំនាញចរាចរណ៍ខណ្ឌចុះមកដល់ និងប្រគល់អោយជំនាញចរាចរណ៍ក្រុងស្ទូច
រថយន្ត RX400 យកទៅរក្សាទុករង់ចាំម្ចាស់មកដោះស្រាយ ចំណែកកូនជាអ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោល ៕