ដើមទ្រូងទ្រលុកបែបនេះហើយ ស្វាមីរអ៊ូថា ចាប់មិនពេញដៃទៀត!

ជាតារាសិចស៊ីមានដើមទ្រូងទ្រលុកទ្រលន់គួរឱ្យព្រឺព្រួចថ្នាក់នេះទៅហើយ ក៏ ប៊ុម ប៉ណាត់ដា វង្សភូឌី ប្រាប់ថា នៅមិនទាន់ស្កប់ចិត្តស្វាមីវ័យក្មេងទៀត ព្រោះគេរអ៊ូរទាំថា ចាប់មិនពេញដៃសោះ !!

មួយរយៈមុន តារាសិចស៊ី ប៊ុម ប៉ណាត់ដា ដែលមានសញ្ញាបត្រថ្នាក់ដុកទ័រ ដូចជាបណ្តែតបណ្តោយខ្លួនឱ្យធាត់បន្តិច រហូតអ្នកលេងបណ្តាញទំនាក់ទំនងសង្គមខ្លះរិះគន់ថា ធាត់ដូចជ្រូក រហូត ដល់នាងតបតទៅវិញយ៉ាងចាស់ដៃថា “ធាត់ធ្ងន់ក្បាលអ្នកណា!”។

ប៉ុន្តែពេលនេះ ក្រុមអ្នករិះគន់នឹងលែងមានសិទ្ធិតទៅទៀតហើយ ព្រោះនាងនិងស្វាមីក្មេងបាន ប្តេជ្ញាចិត្តហ្វឹកហាត់សម្រកទម្ងន់ឱ្យរាងកាយសល់តែរបស់ខ្លឹមៗ ដើម្បីថតរូបសិចស៊ីទុកជាវត្ថុ អនុស្សាវរីយ និងដើម្បីវិលត្រឡប់មកទាមទារតំណែងរាជិនីអធិរាជសិចស៊ីផង។

ប៊ុម ឱ្យដឹងថា “ពេលនេះ ទម្ងន់ស្រកជាង១០គីឡូ ក្នុងរយៈពេលជាង២ខែ។ យើងតាំងចិត្តថា នឹងសម្រកថែមទៀត តែពេលនេះសូមរក្សាត្រឹមនេះសិន។ យើងនាំគ្នាយកសាច់ដុំកង់ៗត្រឡប់មកវិញសិន។ គោលដៅរបស់ខ្ញុំគឺចង់ថតម៉ូដរួមគ្នាជាមួយស្វាមី។ យើងភ្នាល់គ្នាសម្រកទម្ងន់ឱ្យបាន។ ពេលនេះ គាត់ហាត់សាច់ដុំឡើងវិញ។ យើងទាំងពីរនាក់ព្យាយាមនាំយកសរីរាង្គស្វែលត្រឡប់មកវិញ ដើម្បីវិលត្រឡប់មកក្លាយជាអធិរាជរាជិនីឈុតហែលទឹកឱ្យទាល់តែបាន។ យើងនឹងទៅថតទុកមើលលេងនៅឯម៉ាលីឌីវ ប្រហែលជាក្នុងអំឡុងខែមេសាខាងមុខនេះ”។

នៅពេលដែលអ្នកកាសែតចង់ដឹងថា ការថតរូបសិចស៊ីជាមួយស្វាមី តើនឹងសិចស៊ីក្នុងកម្រិតណា? ប៊ុម ប្រាប់ថា “បើមិនដល់ថ្នាក់សិចស៊ីដូចមុន ក៏គង់ក្នុងកម្រិតដែលលទ្ធភាពអាច ទៅរួចដែរ។ អ្វីដែលគួរសម្រក ត្រូវតែសម្រក។ សាច់ដុំកង់ៗពេក ស្វាមីមិនចូលចិត្តទេ ព្រោះគាត់ចង់បានសរីរាង្គទ្រលុកទ្រលន់ដូចកាលគាត់តាមញ៉ែដំបូង”។

ការប្រឹងសម្រករាងមានន័យថា អ្វីៗក៏ត្រូវស្រកទៅតាមនោះ រួមទាំងសុដន់ផង រហូតដល់ស្វាមីវ័យក្មេងរអ៊ូថា ដើមទ្រូងភរិយាមិនទ្រលុកទ្រលន់ ចាប់មិនពេញដៃដូចមុន។ ប៊ុម ប្រាប់ថា “មានអំឡុងពេលមួយ ខ្ញុំស្គមហើយដើមទ្រូងក៏ស្រក។ ស្វាមី រអ៊ូថា ទៅធ្វើអ្វីបានជាសុដន់តូច”។

ជាមួយគ្នានេះ នាងក៏និយាយលេងសើចទៅនឹងពាក្យសម្តីស្វាមី ដែលថា ចាប់មិនពេញដៃ “មើលដៃគាត់ទៅមើល!”។ នាងចង់បញ្ជាក់ន័យថា មិនមែនមកពីដើមទ្រូងនាងតូចទេ តែមកពីដៃស្វាមីធំ។

ដើម្បីបំពេញចិត្តស្វាមី នាងប្រាប់ថា មានវិធីរក្សាទុកកន្លែងដែលស្វាមីពេញចិត្ត។ នាងប្រាប់បន្តថា មានក្រែមម៉ាស្សាពង្រីកសុដន់ យីហោ ដុកទ័រប៊ុម។ នាងប្រាប់ថា ក្រោយប្រើក្រែមនេះរួច ស្វាមី លែងរអ៊ូថា ចាប់មិនពេញដៃទៀតហើយ៕