Thursday, March 28, 2024
Homeព័ត៌មានជាតិដូចរឿងភាគចិន!!! ជនជាតិចិន បើកឡានបុកគ្នា ជ្រុលទៅបុកម៉ូតូខ្ទេច

ដូចរឿងភាគចិន!!! ជនជាតិចិន បើកឡានបុកគ្នា ជ្រុលទៅបុកម៉ូតូខ្ទេច

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន ២​នាក់​ មិនដឹង​ថាមាន​រឿង​អ្វីនោះទេ​ បានបើក​រថយន្តដេញ​បុក​គ្នា​ប្រសាចពេញផ្លូវ​ និង​ធ្វើ​ឲ្យ​រថយន្តរេចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ ដែល​ជិះ​ស្របទិសគ្នា​ចំពីក្រោយ​ពេញ​ទំហឹង រុញផ្ទប់​ឡើងលើ​ចិញ្ចើម​ផ្លូវ​ ជ្រុលទៅបុក​បង្គោល​ថ្ម​ និង​ដើម​ត្របែក​ព្រៃនៅមុខ​ស្ថាន​ទូត​វៀតណាម​ បាក់អស់​១ថែម​ទៀត​ ទើប​កល់​រថយន្ត​ទៅមុខ​លែង​រួច​ តែសំណាង​ល្អ​មនុស្ស​រងរបួស​តិចតួច​ ហេតុការណ៍នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០និង​៣០​នាទី​យប់​ ថ្ងៃទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ទុលមុខ​ស្ថានទូត​វៀតណាម​ ផ្លូវព្រះ​មុនីវង្ស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

​​យោងតាមសម្តី​អ្នក​ឃើញ​ហេតុការណ៍​បា​ន​ឲ្យ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ​ គេបានឃើញ​រថយន្ត​២គ្រឿង ​បើក​ប្រដេញ​គ្នា​ តាម​ផ្លូវ​ព្រះមុនីវង្ស​ ក្នុង​ទិសដៅ​ពី​ត្បូងទៅជើង​ មិនដឹង​ថាមាន​រឿង​អ្វីនោះទេ​  ​​មួយគ្រឿង​ម៉ាកតូយ៉ូតា​ព្រូស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AM-3410 ​ជិះ​គ្នា២នាក់​ ជា​ជនជាតិចិន​ និងមួយ​គ្រឿងទៀត ម៉ាក​កាមេរី​បាឡែន​ មិន​ចាំ​ស្លាកលេខ​ ខណៈមកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​កាមរី​បាឡែន​ បានបើកបំបុក​គូថ​រថយន្ត​តូយ៉ូតាព្រូស ដែលកំពុង​បើក​ដោយ​ជន​ជាតិ​ចិន​ ពេញ​ទំហឹង​ និង​ធ្វើឲ្យ​រថយន្តព្រូស​រេចង្កូតជ្រុលទៅ​បុក​​ម៉ូតូ​ ម៉ាក​អាខុន​ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1Y-0165 ​​ជិះ​ដោយ​បុរស​ពីរនាក់​ ​​ធ្វើ​ដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ ចំពី​ក្រោយពេញ​ទំហឹង​ រុញ​ផ្ទប់ឡើង​លើ​ចិញ្ចើមផ្លូវ​ បុកនិង​បង្គោលថ្ម​ និង​ដើមត្របែកព្រៃ​បាក់អស់​មួយដើម​ ទើបកល់​រថយន្ត​ ក្រពិត​ផ្នែក​ខាង​មុខ​ ទៅមុខ​លែង​រួច​  តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះទេ​ ដោយ​ឡែក​ខាង​អ្នកបើក​ម៉ូតូ​របួស​រលាត់ដៃរលាត់ជើង​តិចតួច​ មិន​បានទៅ​មន្ទីរពេទ្យ​  ។ ចំណែកម៉ូតូ​រងការខូចខាត​ ខ្ទេចខ្ទី​ស្ទើរតែ​ទាំង​ស្រុង​  ។ ដោយ​ឡែក​រថយន្ត​បង្ក​ម៉ាកកាមរី​ បាឡែន​ បានបើក​រថយន្ត​គេច​ខ្លួន​បាត់​ស្រមោល​  ។  ​​ភ្លាមៗនោះដែរ​ អ្នកបើក​បរ​រថយន្ត​ព្រូស ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​ និង​អធិការដ្ធានខណ្ឌ​ចំការមន ​ផងដែរ​ ។

​ក្រោយ​ពេលកើតហេតុ​ អ្នកបើក​បរ​ ព្រមទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញបាន​ចុះ​មក​ធ្វើការ​វាស់វែង​យកទៅ​រក្សារទុកនៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​  ៕

RELATED ARTICLES