Thursday, April 18, 2024
Homeព័ត៌មានជាតិប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ នារីគូដណ្តឹងយំឱបក្រុមអ្នកសង្គ្រោះ មិនព្រមលែង

ប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ នារីគូដណ្តឹងយំឱបក្រុមអ្នកសង្គ្រោះ មិនព្រមលែង

ភ្នំពេញ ៖ យុវជនម្នាក់ខណៈដែលជិះម៉ូតូចេញពីធ្វើការ ឆ្ពោះទៅផ្ទះជួល បែរជាជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ដោយសារគេចពីរថយន្តដឹកសុីម៉ង់ត៍ បើកឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េមួយគ្រឿងផ្សេងទៀត បើកច្រាសទិសកៀរ បណ្តាលឲ្យដួលជាច្រើនត្រឡប់ រងរបួសរយះពេញខ្លួន បែកមាត់បាក់ធ្មេញ សន្លប់ស្តូកនៅកន្លែង នារីជាគូដណ្តឹងមកទាន់ មិនយំឱបអនាគតស្វាមីនោះទេ បែរជាមកស្រែកយំឱបអ្នកសង្រ្គោះទៅវិញ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ សឿន កប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត រងរបួសរយះពេញខ្លួន បែកមាត់ បាក់ធ្មេញ សន្លប់ស្តូកនៅកន្លែង ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ជាមធ្យោបាយ ។ មានគូដណ្តឹង ឈ្មោះ ម៉ន ស្រីអុិត អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ មានស្រុកកំណើតភូមិស្រែជា ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីធ្វើការងារ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅផ្ទះជួល ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ បានវាក់អឺជាមួយរថយន្តដឹកសុីម៉ង់ត៍ កំពុងបត់ឆ្លងផ្លូវចូលយានដ្ឋាន ខំប្រឹងបើកគេចដែរ តែត្រូវបានរថយន្ត កូរ៉េមួយគ្រឿង បើកច្រាសទិសគ្នា បើកមកកៀរ បណ្តាលឲ្យដួលជាច្រើនត្រឡប់ របួសបាក់ធ្នេញ ហើយរថយន្តបង្កបើករត់គេចទៅបាត់ មួយសន្ធុះក្រោយមក ខណៈដែលក្រុមសង្រ្គោះរបស់អង្គភាព៧១១ មកជួយអន្តរាគមន៍ ស្រាប់តែលេចមុខនារីម្នាក់ដែលអះអាងថា ខ្លួនត្រូវជាគូដណ្តឹង របស់ជនរងគ្រោះ មិនបានសួរនាំ ឬមើលជនរងគ្រោះនោះទេ បែរជាគិតពីស្រែកយំឱបក្រុមអ្នកសង្រ្គោះទៅវិញ ទាំងពោលពាក្យថា អនាគតប្តីខ្ញុំ ខូចមុខមាត់អស់ហើយ មិនដឹងជាយ៉ាងណានោះទេ ។ តែទោះជាយ៉ាងណាក្តី ក្រុមសង្រ្គោះអនុវត្តន៍ តមជំនាញរបស់ខ្លួន ដោយឆន្ទៈ មនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងលួងនារីខាងលើ ចៀសវាងកើតបញ្ហាជាយថាហេតុ ។

ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំប្រគល់ជូនជនរងគ្រោះវិញពេលក្រោយ ៕

RELATED ARTICLES