Saturday, April 20, 2024
Homeព័ត៌មានជាតិនាងពួន លាក់ខ្លួនមិនជិត សមត្ថកិច្ចចុះបង្ក្រាបទៀតហើយ

នាងពួន លាក់ខ្លួនមិនជិត សមត្ថកិច្ចចុះបង្ក្រាបទៀតហើយ

ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និងការពារ​អនីតិជន ​នៃ​ស្នងការរាជធានី​​ភ្នំពេញ បានចុះ​ប្រ​តិបត្តិការ​បង្ក្រាប​ទីតាំង​រក​ស៊ី​ជួញដូរ​ផ្លូវ​ភេទ​ ដែល​ជ្រកក្រោម​ស្លាកយីហោ​ម៉ាស្សានិងកោសជប់ មួយកន្លែង​ ឃាត់ខ្លួន​បាន​នារី​រងគ្រោះ​ចំនួន៧នាក់​ និង​មេការ​ប្រុសម្នាក់​ និងភេទ​ទីបីចំនួន៣នាក់​​ ក្នុងប្រតិបត្តិការ​នេះ​បានធ្វើឡើងនៅ​វេលាម៉ោង​៦និ៣០នាទី​ព្រលប់​ ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៧​ នៅហាងមួយ​កន្លែង​ដែលមា​ន​ ស្លាកយីហោ​ពេញចិត្ត ម៉ាស្សាផ្ទះលេខ៣០១​ ភូមិ​១​ ក្រុម១​ ផ្លូវ២៧១​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​ចំការមន​។

ស្រ្តី​រងគ្រោះ​ដែលឃាត់ខ្លួន មានឈ្មោះ​ ​ទី១.ឈ្មោះ​ ផាង​ សុភី​​ អាយុ២២ឆ្នាំ​ ទី២. ឈ្មោះ​ ឃី​ ស្រីពៅ​ ​​ អាយុ៣៣ឆ្នាំ​ ទី៣.ឈ្មោះ​ សុង​ ពិសិដ្ឋ​ ភេទទីបី​ អាយុ២៤ឆ្នាំ ទី៤.​ឈ្មោះ​ ម៉ាន​ រតនា​ ភេទទីបី​ អយុ២៧ឆ្នាំ​ ទី៥.ឈ្មោះ​ តូច​ វទ្ធី​ ភេទទីបី​ អាយុ២៥ឆ្នាំ​ ទី៦.ឈ្មោះ​ គឹម​ វណ្ណា​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ និងទី៧.​ ឈ្មោះ​ ហុង​ ម៉េង​ហួរ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មុខរបរជា​មេការ​គ្រប់​គ្រងស្រ្តីខាងលើ។

បើយោងតាមសម្តី​សមត្ថកិច្ច​បានឲ្យដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាង​លើ​​ ​កម្លាំងការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃស្នង​ការ​រាជធានី​ភ្នំពេញ​ ដឹក​នាំ​ដោយ​លោក​វីរសនីយ៍ឯក​ ចាន់​ គត្តិខុម​ ស្នងការ​រង​រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​អនុ​ញាតិពី​លោក​ គុជ​ គឹមឡុង​  ព្រះ​រាជអាជ្ញា​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​មាន​ការ​សម្រប​សម្រួល​ពីលោក​ផាន​ ពិសិដ្ឋ​ ក្រឡាបញ្ជី​ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ បានចុះ​ឆែកឆេរ​ ផ្ទះ​ម៉ាស្សា​ យីហោ​ពេញចិត្ត​ ផ្ទះលេខ​៣០១​E0 ផ្លូវ​២៧១​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​  មានលួចលាក់រកស៊ីផ្លូវភេទ​ ហើយបានឃាត់​ខ្លួនមនុស្ស​ចំនួន៧​  ក្នុង​មាន​មេការ​ប្រុសម្នាក់​ ព្រម​ទាំង​នារី​រងគ្រោះ​ចំនួន​៦នាក់​ រួមទាំង​ភេទទីបី​ ចំនួន៣នាក់​  ព្រមទាំងដកហូត​​ស្រោម​អនាម័យ​ ដែល​ ប្រើប្រាស់​ហើយ​មួយ​ចំនួន​ និង​មិនទាន់​ប្រើប្រាស់​មួយ​ចំនួន​។

​​បន្ទាប់​ពី​ឃាត់​ខ្លួន​បាន​រួចហើយ ​ស្រ្តី​រងគ្រោះ​ ព្រមទាំង​មេការ​ និង​វត្ថុតាង​មួយ​ចំនួន​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យកទៅ​សាកសួរ​នៅ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការពារ​អនីតិ​ជន​នៃស្នង​ការ​រាជធានី​ភ្នំពេញ​ ។ ចំណែក​ផ្ទះម៉ាស្សា​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បិទទ្វា​រជា​បណ្តោះ​អាសន្នសិន​ ៕

RELATED ARTICLES