Thursday, April 18, 2024
Homeតារាខ្មែរម៉ាដូណា ប៉ះ ប៉ីប៉ីឌី ផ្អើលថ្ងៃសម្ភោធហាងMr.BLACK

ម៉ាដូណា ប៉ះ ប៉ីប៉ីឌី ផ្អើលថ្ងៃសម្ភោធហាងMr.BLACK

នៅថ្ងៃទី២២ ធ្នូ ម្សិលមិញនេះហាងលក់សម្លៀកបំពាក់Mr.BLACK ដែលមានទីតាំងនៅផ្លូវ៤៣២ ផ្ទះលេខ៣៩ ទូលទំពូង បានបើកសម្ភោធដំណើរការលក់ជាផ្លូវការដែលមានភ្ញៀវកិត្តិយសនិងតារាៗចូលរួមយ៉ាងច្រើនកុះករខណៈវត្តមានរបស់លោកម៉ាដូណា ប៉ះជាមួយប៉ីប៉ីឌី បានធ្វើឲ្យកក្រើកពិធីសម្ភោធហាងតែម្ដង។

ម៉ាដូណា​ និងប៉ីប៉ីឌី ដែលពូកែវោហាសព្ទចាក់ទឹកមិនលេចដូចគ្នានោះ ក្រៅពីនិយាយឃោសនាពីម៉ូតសម្លៀកបំពាក់ដែលមាននៅក្នុងហាង Mr.BLACK ពួកគេបាននិយាយផ្ដោះផ្ដង ឌឺដង កំប្លុកកំប្លែង បានធ្វើឲ្យភ្ញៀវកិត្តិយសដែលបានចូលរួមផ្ទុះសំណើចមិនដាច់ ផ្អើលហាងតែម្ដងខណៈដែលថ្ងៃបើកសម្ភោធភ្ញៀវកិត្តិយសដែលចូលរួម បានទិញម៉ូតសម្លៀកបំពាក់ថ្មីៗជាច្រើនជាមួយតម្លៃសមរម្យនិងមានការបញ្ចុះតម្លៃពិសេសផងដែរ។

អ្នកស្រីលី មួយទន់ ម្ចាស់ហាង Mr.BLACK បានថ្លែងឲ្យដឹងថា មូលហេតុដែលអ្នកស្រីបើកហាងនេះឡើងដោយសារតែយល់ឃើញថា យុវវ័យជាច្រើនចូលចិត្តម៉ូតសម្លៀកបំពាក់ថ្មីៗកាលីបៗខណៈដែលអ្នកស្រីបាននាំយកម៉ូតសម្លៀកបំពាក់ថ្មីៗមកពីក្រៅប្រទេសសុទ្ធ។ពោលគឺយុវវ័យមិនចាំបាច់ចំណាយពេលទៅក្រៅប្រទេសទេ Mr.BLACK មានគ្រប់ម៉ូតនិងមានម៉ាកល្បីៗជាច្រើនផងដែរជាមួយនិងតម្លៃសមរម្យដែលមានតម្លៃចាប់ពី១០ដុល្លារឡើងទៅតាមតម្រូវការ។អ្នកស្រីថា ចាប់ពីថ្ងៃបើកសម្ភោធនេះតទៅមានការបញ្ចុះតម្លៃពិសេសជូនចាប់ពី១០រហូតដល់៥០ភាគរយ។

អ្នកស្រីលី មួយទន់ បានឲ្យដឹងដែរថា នេះជាអាជីវកម្មទី១របស់អ្នកស្រីដែលហាងនេះ បានចំណាយដើមទុនជិត៥ម៉ឺនដុល្លារ ជាមួយការរំពឹងថា នឹងទទួលបានជោគជ័យក៏ព្រោះតែ Mr.BLACK មានម៉ូតថ្មីៗជាប្រចាំមានទាំងសម្លៀកបំពាក់សម្រាប់បុរសនិងស្ត្រី គ្រប់វ័យហើយនៅពេលហាងនេះដំណើរការល្អអ្នកស្រីនឹងពង្រីសាខាបន្ថែមទៀត។

ដោយឡែកសម្រាប់លោកម៉ាដូណា​ ដែលមានបទពិសោធន៍លក់សម្លៀកបំពាក់បានថ្លែងឲ្យដឹងថា ហាង Mr.BLACK មានលក្ខណៈប្លែកពីហាងដទៃដោយសារតែមានម៉ូតថ្មីៗដែលនាំមកពីក្រៅប្រទេសតម្រូវទាំងយុវវ័យ វ័យកណ្ដាល និងវ័យចំណាស់ជាដើមខណៈដែលលោកមើលឃើញថា សម្លៀកបំពាក់នៅMr.BLACK ស្អាតៗមានតម្លៃសមរម្យ។មិនត្រឹមតែប៉ុណ្ណោះមានការបញ្ចុះតម្លៃពិសេសស្ទើរតែមិនចំណេញ។

ប៉ីប៉ីឌី បានបង្ហាញពីចំណាប់អារម្មណ៍ដែរថា បច្ចុប្បន្ននេះយុវវ័យចូលចិត្តលេងម៉ូតសម្លៀកបំពាក់ថ្មីៗពេញនិយមច្រើនហើយបើទោះបីមានការប្រកួតប្រជែងច្រើនប៉ុន្តែលោកយល់ឃើញថា Mr.BLACK នឹងដណ្ដើមបានចំណែកទីផ្សារច្រើនក៏ព្រោះតែហាងមួយនេះបាននាំចូលសម្លៀកបំពាក់ម៉ូតថ្មីៗមកពីក្រៅប្រទេសមានគុណភាពល្អហើយតម្លៃសមរម្យដូច្នេះលោករំពឹងថា Mr.BLACK នឹងដំណើរការជោគជ័យ៕

RELATED ARTICLES