ខ្លាចប្រពន្ធចំហឱ្យប្រុសថ្មី ប្តីដេកក្តោបជាប់

0
364

បុរសម្នាក់នេះ ប្រចណ្ឌប្រពន្ធណាស់ ឃ្លាតឆ្ងាយពី ខ្លួនមួយជំហានមិនបាន រហូតក្លាយជាមនុស្ស កើតរោគចិត្ត សូម្បីតែយប់ឡើង ដេកនៅ លើគ្រែជាមួយគ្នា ក៏គេយកដៃក្តោប ជាប់ប្រដាប់ភេទប្រពន្ធដែរ ខ្លាចប្រពន្ធចំហឱ្យប្រុសថ្មី ធ្វើឱ្យប្រពន្ធហួសចិត្ត ក៏យកប្តីទៅមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត…។

នាងសាំង សុខុន អាយុ៣៦ឆ្នាំ រស់នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ មានម្តាយឈ្មោះងន ឃឹម អាយុ៦០ឆ្នាំ ឪពុកឈ្មោះថោង ធាង អាយុ៦៥ឆ្នាំ ជាកសិករ។ នាងមានប្តីឈ្មោះសៅ យ៉ន សព្វថ្ងៃអាយុ៤០ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុស៣នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ដោយចាប់របរធ្វើស្រែចម្ការច្បារដំណាំ ជាស្បៀងលៀងជីវិត។ តាំងពីចាប់ដៃគ្នាជាមួយប្តីមក នាងមិនសូវមានសេចក្តីសុខខាងផ្លូវចិត្តប៉ុន្មានឡើយ ដោយសារតែប្តីនាងជាមនុស្សកើតរោគប្រចណ្ឌផុតលេខ គ្មានមនុស្សប្រុសណាអាចប្រៀបផ្ទឹមបានឡើយ។ ប្តីនាង តាមហួងហែងមិនឱ្យប្រពន្ធដើរហើរតែម្នាក់ឯងទេ បើចង់ទៅណា មកណា ទាល់តែមានប្តីទៅជាមួយ ពុំនោះទេ ប្តីរករឿងបង្កជម្លោះ បែកជាអូរហូរជាស្ទឹងផ្អើលពេញភូមិ។
នាងសុខុន បន្តថា កន្លងមក ប្តីធ្លាប់ប្រចណ្ឌនាង ជាមួយបុរស ក្នុងភូមិធ្មា ម្នាក់ដែលជាដង្ខៅដើរទិញគោក្របី ដោយគ្មានហេតុផល អ្វីទាំងអស់ សូម្បីតែរូបនាងផ្ទាល់ ក៏មិននឹកស្មានប្តីក្លាយទៅជាមនុស្ស បែបនេះដែរ ហើយឱ្យតែពេលត្រឡប់មកពីព័ទ្ធវង់ជល់កែវ ជាមួយ បនភឿននៅតៀមស្រាស្រវឹងធ្លាក់ភ្នែក លុះចូលដល់ផ្ទះ តែងរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ផ្ទុះភ្លើងកំហឹងដាល់ជញ្ជាំងឡើងរបើក ធ្លាក់រប៉ាតរប៉ាយអស់។ សូម្បីតែដំបូលផ្ទះប្រក់ស័ង្កសី ក៏ប្តីយកឈើបុកទម្លុះ បណ្តាលឱ្យធ្លុះធ្លាយ ជាច្រើនកន្លែង កុំតែមានអ្នកជិតខាងជួយចាប់ឃាត់ ប្រហែលជាប្តីរបស់នាង អាចយកដែកកេះដុត ផ្ទះបំផ្លាញចោលក្លាយជាផេះផង់ គ្មានកន្លែងជ្រកកោនបាត់ទៅហើយ។ ប៉ុន្តែជាភ័ព្វសំណាងដែរ ដែលប្តីមិនចេះប្រើអំពើហិង្សា វាយតប់លើប្រពន្ធកូន ម៉្លេះអី! នាងច្បាស់ជាត្រូវធ្ងន់កជាមិនខាន។

នាងសាំង សុខុន

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា ដោយសារតែរោគប្រចណ្ឌនេះ ហើយ ធ្វើឱ្យប្តីតែងខឹងច្រឡោតបោកកម្ទេចចានឆ្នាំងរបស់របរជាហូរហែ មានពេលខ្លះ ប្តីផឹកស្រាឡើងស្រវឹងដាប មកដេកយំសោក អង្វរនាងកុំទៅណាឆ្ងាយពីរូបគេ។ មានពេលខ្លះទៀត ប្តីចោទនាង ក្បត់ផិត លួចទៅមានទំនាក់ទំនងស្នេហាជាមួយប្រុសថ្មី ហើយ យ៉ាប់បំផុតនោះ ពេលយប់ឡើងប្តីដេកក្តោប ជាប់ប្រដាប់ភេទ ឬសុដន់ ប្រពន្ធជាប់រហូតមិនដកដៃចេញទេ ខ្លាចនាងលបលួចងើបទៅជួបប្រុសសហាយ ប្រៀបដូចជាមនុស្សកើតរោគចិត្តអ៊ីចឹង។ ដំបូងឡើយ នាងធុញ ទ្រាន់ខឹងជាមួយប្តីឡប់ខួរនេះជាខ្លាំង តែក្រោយពីយករឿងសម្ងាត់នេះទម្លាយឱ្យឪពុកម្តាយ ដឹង ទើបពួកគាត់ ណែនាំឱ្យនាងយកប្តីទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ លុះពេលនាងនាំប្តីទៅដល់មន្ទីរពេទ្យ ក្រោយពី ក្រុមគ្រូពេទ្យជំនាញពិនិត្យរួចរាល់បញ្ជាក់ថា ប្តីរបស់នាងពិតជាមានជំងឺផ្លូវចិត្តមែន រួមផ្សំទាំងគេផឹកស្រាស្រវឹង ដាបរាល់ថ្ងៃផង ទើបធ្វើឱ្យក្តៅខួរក្បាលវង្វេងវង្វាន់ស្មារតី ចេះតែធ្វើអ្វីផ្តេសផ្តាស់ខុសប្រក្រតីយ៉ាងនេះ។ តែយ៉ាងណា នាងដឹងថា មូលហេតុនៃជំងឺនេះ គឺមកពីប្តីមានចិត្តស្រលាញ់ប្រពន្ធខ្លាំងពេក ខ្លាចមានប្រុសថ្មីមកដណ្តើមនាងចេញពីដើមទ្រូងគេ។

លោកសៅ យ៉ន

នាងសុខុន បន្តទៀតថា ក្រោយពីក្រុមគ្រូពេទ្យ ជំនាញធ្វើការព្យាបាលបើកថ្នាំលេប ជាប្រចាំឃើញថា អាការជំងឺប្តីរបស់នាងបានធូរស្រាល ស្ទើរតែជាសះស្បើយទាំង ស្រុងហើយៗ នាងក៏មិនដែលជំទាស់បំណង ឬធ្វើឱ្យប្តីខឹងប្រចណ្ឌទៀតដែរ។ ចំពោះ ប្តីវិញក៏ទទួលស្គាល់ខ្លួនឯងមានជំងឺផ្លូវចិត្តដែរ ដោយមិនគិតអ្វីផ្តេសផ្តាសនាំឱ្យពិបាកចិត្ត ឬផឹកស្រាទៀតឡើយ។

ជពាាំ្ជងក្តាររបើកដោយសារលោកសៅ យ៉ន វាយទម្លាក់ដី


លោកសៅ យ៉ន ជាប្តីបានឱ្យដឹងថា លោកប្រចណ្ឌហួងហែងប្រពន្ធ មកពីក្នុងចិត្ត លោកស្រលាញ់នាងខ្លាំងពេកមិនអាចបាត់បង់នាង តែមិននឹកស្មានដល់ថា វាធ្វើឱ្យលោក ក្លាយជាមានជំងឺផ្លូវចិត្តបែបនេះសោះ។ ចាប់តាំងពីថ្ងៃនេះទៅ លោកឈប់មានគំនិត សង្ស័យលើប្រពន្ធប្រចណ្ឌ ឬគិតច្រើនទៀតហើយ លោកខំប្រឹងធ្វើអារម្មណ៍ឱ្យស្ងប់ស្ងាត់ ដើម្បីព្យាបាល ជំងឺរបស់ខ្លួនឱ្យជាសះស្បើយ។ ព្រោះបើលោកឈឺ គ្មានអ្នកធ្វើការរកប្រាក់ ជីវភាពគ្រួសារលោកនឹង ធ្លាក់ដុនដានច្បាស់ជាគ្មានអង្ករច្រកឆ្នាំងឱ្យប្រពន្ធ កូនដេកអត់បាយមិនខាន ហើយលោកក៏ដឹងថា ប្រពន្ធមានចិត្តស្មោះស្ម័គ្រជាមួយប្តី មិនមានគំនិត បែកឆ្វេងលេងល្បែងស្នេហ៍ត្រីកោណជាមួយប្រុស ឈ្មោល ដូចអ្វីដែលលោកធ្លាប់គិតបារម្ភពីមុនមក យ៉ាងណានោះឡើយ ទើបលោកចេះតែដេកក្តោប ជាប់ ខ្លាចប្រពន្ធចំហឱ្យប្រុសថ្មី។

ផ្ទះប្តីប្រពន្ធទាំង០២

បុរសជាប្តីរូបនេះបញ្ជាក់ថា ពេលនេះ លោក ពិតជាដឹងថា ប្រពន្ធស្រលាញ់ប្តីមែន ព្រោះបាននាំប្តីទៅ មន្ទីរពេទ្យព្យាបាលជំងឺទាន់ពេលវេលា បើទុកតែ បន្តិចទៀត អាការជំងឺកាន់តែធ្ងន់ធ្ងរ ប្រហែលជា ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះលោកបានទេ ហើយពេលនោះ លោកច្បាស់ជាក្លាយជាមនុស្សមានជំងឺវិកលចរិត អស់មួយជីវិតជាមិនខាន។ ចាប់ត្រឹមពីថ្ងៃនេះតទៅ  លោកគ្រវាត់ចោលដបស្រា ព្រោះវាគ្មានឱ្យផល ចំណេញដល់លោកឡើយ ផ្ទុយទៅវិញថែមទាំង ខាតបង់ពេលវេលារកលុយកាក់ និងធ្វើឱ្យលោក មានជំងឺប្រចាំកាយទៀតផង។

លោកតាថោង ឆាង

លោកតាថោង ឆាង និងលោកយាយងន ឃីម ជាឪពុកម្តាយបានឱ្យដឹងស្របគ្នាថា កាលដើមឡើយ កូនប្រសារបស់គាត់ម្នាក់នេះ ល្អត្រឹមត្រូវ ស្គាល់ខុស ត្រូវណាស់ ប៉ុន្តែក្រោយមក ព្រោះតែគេស្រលាញ់ ប្រពន្ធពេក ខ្លាចមានប្រុសថ្មីមកដណ្តើមចេញពីដើម ទ្រូង ក៏កើតរោគប្រចណ្ឌហួងហែងប្រពន្ធ រួមផ្សំទាំង ជាតិស្រា ដែលគេផឹកស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃផង ទើប បណ្តាលឱ្យរូបគេកើតមានជំងឺផ្លូវចិត្ត ធ្វើអ្វីផ្តេសផ្តាសដាក់ប្រពន្ធបែបនេះ។ តែចំណុចល្អរបស់កូនប្រសារូបនេះ ត្រង់មិនចេះប្រើអំពើហិង្សាវាយតប់ ប្រពន្ធ សុខចិត្តវាយចានឆ្នាំងបញ្ចោញកំហឹង។ តែសំណាងហើយ ដែលកូនប្រសារូបនេះត្រូវប្រពន្ធនាំ ទៅមន្ទីរពេទ្យ ព្យាបាលទាន់ពេល ម៉្លេះអី! រូបគេវិកលចរិត ជាមិនខាន។

លោកយាយងន ឃីម

រីឯអ្នកស្រុកភូមិមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ពួកគាត់មើលឃើញសកម្មភាពរបស់លោកសៅ យ៉ន ស្រលាញ់ប្រពន្ធខ្លាំងណាស់ រហូតកើតភ្លើងប្រចណ្ឌ តែមិនដែលហ៊ានលើកដៃគោះប្រពន្ធមួយ ប៉ូកឱ្យឈឺសាច់ ដោយសុខចិត្តដេកក្តោបជាប់គ្រប់ ពេលវេលា នេះបើតាមពួកគាត់លេចឮសាមីខ្លួនខាង ប្រពន្ធបានបង្ហើបប្រាប់ ព្រោះលោកយ៉ន ខ្លាចបាត់បង់ ប្រពន្ធជាទីស្រលាញ់ ធ្លាក់ទៅលើដៃប្រុសថ្មី។ ប៉ុន្តែ តាំងពីប្រពន្ធនាំទៅព្យាបាលនៅមន្ទីរពេទ្យ ទើបប្តីដឹងថា ប្រពន្ធស្មោះស្ម័គ្រលើប្តី គ្មានអ្វីដែលធ្វើឱ្យលោកគិត ច្រើនប្រចណ្ឌហួងហែងទៀតទេ…”៕