ប្តីកម្ជិលអាំងផេះ ប្រពន្ធកេះឱ្យជូនឡើងឋានសួគ៌

0
349

បុរសមួយចំនួន ទោះជាកម្ជិលអាំងផេះ ឬស្រវឹង ខួបយ៉ាងណាក្តី តែមិនចោល រឿងចំណីកាមគុណ។ ប៉ុន្តែ សម្រាប់បុរសម្នាក់នេះ មិនត្រឹមតែខ្ជិលធ្វើការងារ ថ្ងៃទេ សូម្បីតែការងារ យប់ក៏ដូចគ្នាដែរ ទាល់តែប្រពន្ធដាស់តឿន ឱ្យស៊ីចុក ទើបប្រវេប្រវាងើបជូនប្រពន្ធ ឡើងឋានសួគ៍ បានមួយទៅ…។

នាងពាង សុខា អាយុ៣៧ឆ្នាំ រស់នៅភូមិគុណភាពពីរ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះអ៊ិន ពាង (ស្លាប់) ម្តាយឈ្មោះគាំ ប្រាក់ អាយុ៧៤ឆ្នាំហើយ រូបនាងជាកូនពៅ ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៨នាក់។ នៅពេលធំក្រមុំដល់វ័យមានគូ នាងបានសែនព្រេនយកប្តីឈ្មោះគឿន គេច អាយុបងនាង២ឆ្នាំ ជាបុរសពោះម៉ាយ៣ភ្លើង រួមរស់ជាមួយគ្នារហូតដល់ សព្វថ្ងៃ ដោយបង្កើតបានកូនចំនួន៤នាក់ (ស្រី១ ប្រុស៣) សម្រាប់តពូជពង្សវង្សត្រកូល។ កាលពីបានគ្នាជា ប្រពន្ធប្តីថ្មីថ្មោង មិនថាការងារស្រែចម្ការកាប់គាស់លីសែង ឬការងារយប់ព្រលប់ទេ ប្តីឧស្សាហ៍ដូចប្រុសផ្សេងដែរ មិនធ្វើឱ្យប្រពន្ធខកបំណងអាក់អន់ស្រពន់ចិត្តឡើយ។ ប៉ុន្តែក្រោយពី បង្កើតបានកូនច្បងម្នាក់ ភាពឧស្សាហ៍ព្យាយាមរបស់ប្តី មិនដឹងបាត់ទៅណាអស់ ដោយជំនួសមកវិញនូវការខ្ជិល ច្រអូសរកលេខដាក់ឱ្យគ្មាន មិនខ្វាយខ្វល់ពីការងាររកប្រាក់ចិញ្ចឹមប្រពន្ធកូនទេ ដោយមួយថ្ងៃៗ គិតតែពីដើរទៅ អង្គុយព័ទ្ធវង់ជល់កែវស្រាជាមួយមិត្តភក្តិ ស្រវឹងអួទីនួជាប្រចាំ ធ្វើឱ្យនាងទ្រាំ នឹងសកម្មភាពរបស់ប្តីរូបនេះ តទៅទៀតមិនបាន ក៏ស្ទុះទះកំផ្លៀងប្តី២-៣ដៃ ដើម្បីឱ្យភ្ញាក់រលឹក រហូតប្តីខឹងច្រឡោតរត់ទៅកោរសក់ស្បថឈប់ផឹកស្រាអស់មួយ ជីវិត។

លោកគឿន គេច

នាងសុខា បញ្ជាក់ថា អ្វីដែលប្តីកោរសក់ស្បថឈប់ផឹកស្រា គឺពិតជា អាចធ្វើបានមែន។ ប៉ុន្តែការខ្ជិលច្រអូសនៅតែដដែល បើទៅស្រែចម្ការ ដឹងតែ ពីទៅសម្ងំដេកក្នុងរោង ឡើងស្រមុកខុរ មិនបានសាច់ការអ្វីឡើយ បើប្រពន្ធ កូនមិនដាស់ឱ្យភ្ញាក់ទេ សូម្បីតែបាយទឹកក៏មិននឹកនាដែរ។ តែអារឿងកើត រោគប្រចណ្ឌវិញ មិនខ្ជិលឡើយ ឃើញប្រពន្ធនិយាយជាមួយប្រុសៗក្នុង ភូមិផងរបងជាប់គ្នាមិនបានឡើយ តែងរអ៊ូរទាំរករឿងឈ្លោះប្រកែកឥតឈប់ឈរ។ ប៉ុន្តែសំណាងដែរ ដែលប្តីមិនចេះប្រើកម្លាំងបាយវាយដំទាត់ ធាក់លើរូបរាងកាយប្រពន្ធ។

នាងពាង សុខា

ស្ត្រីជាប្រពន្ធរូបនេះបន្តទាំងហួសចិត្តថា ប្តីនាងអាចរាប់បញ្ចូលជាមនុស្ស កម្ជិលផុតលេខនៅលើលោក ព្រោះមិនត្រឹមតែខ្ជិលការងារថ្ងៃទេ សូម្បីតែ ការងារយប់ក៏ដូចគ្នា មួយយប់ៗដេកស្ពឹកដូចងាប់១ខែ៣០ថ្ងៃពេញគ្មាន សេវា១កាំឡើយ ទាល់តែប្រពន្ធកេះតឿន ទើបប្តីផ្តល់សេចក្តីសុខឱ្យប្រពន្ធម្តង។ បន្ទាប់មករាប់ខែឯណោះ នៅតែគ្មានអារម្មណ៍តណ្ហាកើតឡើងទេ បើប្រពន្ធ មិនចាប់ផ្តើមកេះកៀវបំពក់ភ្លើងតណ្ហាមុនទេ ច្បាស់ជានាងត្រូវដេកអត់យូរជូរមាត់ ជាមិនខាន។ បើតាមនាងគិតប្រហែលមកពីរឿងនេះ ទើបបានជាប្រពន្ធមុន ដល់ទៅ៣នាក់ របស់ប្តីសុំចែកផ្លូវគ្នាដើរ។ ចំណែករឿងស្រូវ អង្ករ បាយទឹក វិញ គ្រួសារនាងមិនមានបញ្ហាប្រឈមទេ ព្រោះធ្វើស្រែមួយឆ្នាំ អាចគ្រប់គ្រាន់ ហូប១ឆ្នាំ ទាស់តែគ្មានប្រាក់សម្រាប់ចាយវាយពេញដៃនឹងគេប៉ុណ្ណោះ។

លោកគឿន គេច និងនាងពាង សុខា (កាលថ្ងៃរៀបការ)

លោកគឿន គេច ជាប្តីបានបញ្ជាក់ថា រឿងការងារយប់ព្រលប់ លោក មិនមែនខ្ជិលទេ ប៉ុន្តែមកពីលោកមានជំងឺខ្សោយខ្នាយតាន់កេរឪពុកតែម្តង និយាយរួមគឺគ្មាន អារម្មណ៍តណ្ហាចង់រួមភេទតែម្តង ទើបលោកចេះតែដេកនៅស្ងៀមមិនសូវរវើរវាយជាមួយប្រពន្ធ ប៉ុន្តែមិនអាចនិយាយបានថា លោកអសមត្ថភាពផ្លូវភេទទាំងស្រុងនោះទេ គ្រាន់តែខ្សោយ យូរៗលោតរួចបានម្តងប៉ុណ្ណោះ បើមិនដូច្នោះទេ ប្រពន្ធម្តេចនឹងមានកូនដល់ទៅ៤នាក់? លោកទទួលស្គាល់ថា ព្រោះតែបញ្ហាផ្លូវភេទលោកខ្សោយ មិនអាចផ្តល់សេចក្តីសុខយប់ព្រលប់ឱ្យ ប្រពន្ធគ្រប់គ្រាន់បាន ទើបប្រពន្ធ៣នាក់មុនសុំចែកផ្លូវគ្នាដើរ ក្នុងនោះមានប្រពន្ធទី២ អន់ចិត្តខ្លាំងជាងគេ ព្រមទាំងធ្វើការចោទប្រកាន់លោកលួចទៅសប្បាយ ជាមួយស្រីញីនៅខាងក្រៅ បានជាធ្វើព្រងើយកន្តើយ ដាក់នាងរាល់យប់នោះ។

ផ្ទះនាងពាង សុខា

បុរសជាប្តីរូបនេះបន្តទៀតថា លោកមិនមានចិត្ត ប្រចណ្ឌប្រពន្ធទេ ប៉ុន្តែលោកមិនចង់ឱ្យបែកបាក់ប្តី ប្រពន្ធ ឬដើរតាមគន្លងប្រពន្ធមុនៗ គឺដោយសារតែ លោកមានបញ្ហាផ្លូវភេទខ្សោយនេះហើយ បានជា ប្រពន្ធមុនទាំង៣នាក់ បែកចិត្តទៅសាងជីវិតថ្មីជាមួយ ប្រុសផ្សេង ធ្វើឱ្យលោកឈឺចាប់របួសបេះដូងជាបន្តបន្ទាប់ ទើបពេលនេះ តែងមានការប្រុងប្រយ័ត្នខ្ពស់ ការពារប្រសើរជាងព្យាបាល ពុំនោះទេ អ្នកដែលត្រូវ រងគ្រោះពិតប្រាកដ គឺរូបលោកផ្ទាល់ ដោយសារប្រពន្ធ យល់ថា លោកកម្ជិលអាំងផេះរឿងការងារយប់ ចាំតែនាងកេះឱ្យជូនឡើងឋានសួគ៌រាល់យប់ ធ្វើឱ្យ នាងធុញទ្រាន់ អាចដូចប្រពន្ធមុនៗរត់ចោលប្តីទៀត។

លោកយាយគាំ ប្រាក់

លោកយាយគាំ ប្រាក់ ជាម្តាយបានឱ្យដឹងថា ទោះជាកូនប្រសាម្នាក់នេះ មិនសូវសង្វាតរឿងការងារក្តី គាត់តែងស្តីប្រដៅអប់រំប្តីប្រពន្ធពួកគេកុំឱ្យឈ្លោះគ្នា និងខំធ្វើការរកប្រាក់ ប៉ុន្តែដូចចាក់ទឹកលើក្បាលទា ឃើញឈ្លោះគ្នាតែញឹក ព្រោះកូនស្រីគាត់មានចរិត ឆ្នាសឆ្នើម កុំតែបានប្តីស្លូត មិនចេះវាយដំ ម៉្លេះអី! ប្តី ប្រពន្ធពួកគេប្រហែលជាបែកបាក់គ្នាបាត់ទៅហើយ។ តែបើអារឿងកូនស្រីនេះ ចោទប្តីរឿងខ្ជិលការងារ យប់នោះ គាត់មិនសូវដឹងទេ ព្រោះជារឿងអាថ៌កំបាំង របស់ប្តីប្រពន្ធពួកគេផ្ទាល់។

លោកណៃ តី

លោកណៃ តី អាយុ៦៨ឆ្នាំ និងអ្នកស្រីសួន សឿន អាយុ៤៩ឆ្នាំ ជាគ្រូឱសថបុរាណខ្មែរ បានឱ្យដឹងថា តាមពិតទៅលោកគឿន គេច មិនមានជំងឺផ្លូវភេទទេ គឺ កំណើតពីធម្មជាតិរបស់គេមកអ៊ីចឹងតែម្តង។ កន្លងមក រូបគេធ្លាប់មកពឹងពាក់ពួកគាត់ឱ្យពិនិត្យព្យាបាលជំងឺ នេះដែរ ប៉ុន្តែពួកគាត់យល់ថា រូបគេគ្មានជំងឺអ្វីប្រចាំ កាយទេ ទោះជាគ្រូពេទ្យចុះមកពីឋានព្រះឥន្ទ ក៏ដាក់ថ្នាំមិនត្រូវ ជួយមិនបានដែរ មានតែសាមីខ្លួនផ្ទាល់ ខំប្រឹងកែកុន ឬហ្វឹកហាត់បង្កើនសមត្ថភាពខ្លួនឯង ទើបមានសង្ឃឹម កុំដេកផ្សំដួលរមួលផ្សំគ្រេច។

អ្នកស្រីសួន សឿន

គួរបញ្ជាក់ថា មនុស្សដែលខ្សោយកម្លាំងផ្លូវភេទ គឺមកកត្តាច្រើនយ៉ាង អាចនិយាយបានថា មកពីអារម្មណ៍ ឬកម្លាំងពីធម្មជាតិខ្សោយស្រាប់ ឬមកពីជំងឺប្រចាំកាយ ឧស្សាហ៍ឈឺរ៉ាំរ៉ៃ ធ្វើឱ្យកម្លាំងថមថយ គួបផ្សំរបប អាហារមិនសម្បូរវីតាមីន៘ ប៉ុន្តែបើសាមីខ្លួន ទៅពិគ្រោះគ្រូពេទ្យជំនាញឱ្យបានដិតដល់ អាចមាន សង្ឃឹមកែកុនអាអូនតូចបានឡើងវិញ…”៕