Friday, March 29, 2024
Homeព័ត៌មានជាតិបុរសម្នាក់ដើរសុខៗ មួយភ្លែតសោះ ឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា

បុរសម្នាក់ដើរសុខៗ មួយភ្លែតសោះ ឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា

ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់បានដើរមកដល់ចំណុចរង្វង់មូលគួចកាណុង  ស្រាប់តែខ្យល់គរស្លាប់យ៉ាងអាណោចអធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្បែររង្វង់មូលគួចកាណុង ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលខ្យល់គរដួលស្លាប់នោះ មិនត្រូវបានស្គាល់អត្តសញ្ញានោះឡើយ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ដើរតែម្នាក់ឯង ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈពេលដើរមកដល់ចំណុចមុខក្រុមហ៊ុន SUZUKI ស្រាប់តែបុរសខាងលើបានខ្យល់គរដួលស្លាប់នៅទីនោះ ហើយក៏បានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងនោះ។

សូមបញ្ជាក់ថា បុរសដែលខ្យល់គរស្លាប់ខាងលើមានអាយុប្រហែល៣០ជាង ស្លៀកពាក់អាវសាច់ក្រណាត់ដៃវែងពណ៌ក្រហម ខោខូវប៊យជើងវែងពណ៌ខៀវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសណ្នាប់ធ្នាប់ខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពដូនពេញ ដឹកយកទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES