Friday, April 26, 2024
Homeព័ត៌មានជាតិអ្នកលេង FB សូមប្រុងប្រយ័ត្ន!!! ប្រុសស្បែកខ្មៅ លេងហ្វេសប៊ុកប្រើរូបស្រីស្អាត ទាក់ទងបោកលុយតាមវីង

អ្នកលេង FB សូមប្រុងប្រយ័ត្ន!!! ប្រុសស្បែកខ្មៅ លេងហ្វេសប៊ុកប្រើរូបស្រីស្អាត ទាក់ទងបោកលុយតាមវីង

ភ្នំពេញ ៖ ក្រុមជនសង្ស័យជាជនជាតិស្បែកខ្មៅមួយក្រុម មានប្រុសមានស្រី ត្រូវបានសមត្ថកិច្ចបង្ហាញខ្លួន និងមុខមាត់ពិត បន្ទាប់ពីក្រុមជនសង្ស័យទាំងនេះ បានប្រើរូបភាពស្រីស្អាតៗ ដាក់ក្នុងប្រូហ្វាល់ហ្វេសប៊ុក ដើម្បីធ្វើការឆបោកអ្នកលេងហ្វេសប៊ុកឱ្យផ្ញើលុយមកឱ្យតាមវីង។

ការបង្ហាញមុខក្រុមជនសង្ស័យឆបោកប្រាក់ តាមរយៈការប្រើរូបស្រីស្អាតនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។

ក្រុមជនសង្ស័យទាំង៥នាក់ រួមមាន ទី១. ឈ្មោះ ILOANYA CLANCYEMEKA ទី២. ឈ្មោះ  MMADU UGONNA ទី៣. ឈ្មោះ  OKWOR GODUAIN CHIMA ទី៤. ឈ្មោះ OBI ELXIS KEMECHUMKWUX (ប្រុសទាំងអស់) និងទី៥. ឈ្មោះស៊ុ ពិសី ភេទស្រី ជនជាតិខ្មែរ។

លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រហ្មទណ្ឌ បានរៀបចំសន្និសីទកាសែត នៅរសៀលថ្ងៃទី១៥ ខែធ្នូ ដើម្បីបង្ហាញមុខជនសង្ស័យចំនួន៥នាក់ ក្នុងនោះ មានជនជាតិខ្មែរម្នាក់ (ស្រី) និងនីហ្សេរីយ៉ា ៤ នាក់ (ប្រុស) ពីបទទូរស័ព្ទឆបោកពលរដ្ឋខ្មែរ ដោយលើកឡើងថា បានឈ្នះរង្វាន់ពីស្ថាប័ននេះ ពីស្ថាប័ននោះ ហើយឱ្យជនរងគ្រោះផ្ញើលុយតាមសេវាផ្ញើប្រាក់មួយចំនួន ជាថ្នូរមុននឹងឈានដល់ការផ្ញើរបស់ឱ្យ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ មានពលរដ្ឋខ្មែរម្នាក់បានចាញ់បោកជនសង្ស័យទាំងអស់នេះ ដោយមុននឹងឈានដល់ការបោកប្រាស់ជនរងគ្រោះបានលេងឆាតហ្វេសប៊ុក ជាមួយជនសង្ស័យអស់រយៈពេលប្រមាណ៦ខែហើយ ដោយក្រុមនេះបានប្រើរូបមនុស្សស្អាតក្នុងហ្វេសប៊ុក ដើម្បីទាក់ទងជនរងគ្រោះឱ្យស្រឡាញ់ ហើយឈានដល់មានការផ្ញើរបស់របរ និងលុយកាក់តាមវីង។

លោកប៉ុល រតនា បានបន្ថែមថា ក្រុមជនសង្ស័យទាំងអស់នេះ មិនត្រឹមតែឆបោកលុយតាមទូរស័ព្ទប៉ុណ្ណោះទេ ពួកគេក៏អាច (Hack) តាមហ្វេសប៊ុកទៀតផង ហើយជនសង្ស័យទាំងនេះក៏មានមេខ្លោងផងដែរ ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសដូចគ្នានេះផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ បន្ទាប់ពីជនរងគ្រោះជាជនជាតិខ្មែរម្នាក់ ប្តឹងចោទប្រកាន់បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពឆបោកប្រាក់ចំនួន៣០០០ដុល្លារ ជាថ្នូរនឹងការផ្ញើកាដូឱ្យ៕

RELATED ARTICLES