សង្ស័យគំនុំ!!! បុរសម្នាក់ចាក់សាំងដុត រួចជិះម៉ូតូគេចខ្លួនបាត់

0
324

ភ្នំពេញ ៖ ​ជនមិនស្គាល់មុខម្នាក់បានជិះម៉ូតូមួយគ្រឿង ឈប់ខាងមុខហាងអូខេដេគ័រម៉ូឌែល  ​រួចចាក់សាំងដុតហើយជិះរត់គេចខ្លួនបាត់ស្រមោល សង្ស័យជាករណីគំនុំ ​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខហាង់លក់គ្រឿងសង្ហារឹម និងដេគ័រ យីហោ អូខេ ដេគ័រម៉ូឌែល តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស
វ័យ​២៥ឆ្នាំម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកឈប់នៅខាងមុខហាងកើតហេតុខាងលើ ដែលបានបិទទ្វារចោល​ ហើយបុរសរូបនេះបានយកសាំងមួយដបចាក់បង្ហូរស្រោចខាងមុខហាង រួចដុត បណ្តាលឲ្យឆេះ រួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបាត់ទៅ។ ភ្លាមៗនេះក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងបាននាំគ្នាទាញទុយោទឹកបាញ់ពន្លត់ទាន់ពេលវេលា។

ករណីខាងលើនោះ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីគំនុំ តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាតឆេះកំរាលព្រុំ និងទ្វារដែកបន្តិចបន្តួចតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅម្ចាស់ហាង ដើម្បីឲ្យទៅដាក់ពាក្យបណ្តឹងងាយស្រួសដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវវែកមុខរកជនល្មើសយកមកដាក់ទោស​តាមផ្លូវច្បាប់៕​