Friday, March 29, 2024
Homeតារាខ្មែរព្រឹត្តិការណ៍បិទមហោស្រពភាពយន្តជាតិបានប្រគល់ពានទាំង៩ ដល់ផលិតករនិងតារាសម្តែង

ព្រឹត្តិការណ៍បិទមហោស្រពភាពយន្តជាតិបានប្រគល់ពានទាំង៩ ដល់ផលិតករនិងតារាសម្តែង

នាយប់ថ្ងៃទី១០ ធ្នូ កន្លងទៅនេះព្រឹត្តិការណ៍ភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧ បានប្រកាសបិទនៅសាលមហោស្រពចតុមុខរាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានប្រកាសប្រគល់ពានទាំង៩ ដល់ផលិតករនិងតារាសម្ដែងគួរឲ្យភ្ញាក់ផ្អើល។

បើទោះបីភាពយន្តដែលដាក់ប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិលើកទី៥ ឆ្នាំ២០១៧ ចម្រុះដោយស្នាដៃផលិតករបរទេសនឹងខ្មែរប៉ុន្តែផលិតករខ្មែរក៏ទទួលបានពានឆ្នើមលើការផលិតភាពយន្តដ៏គួរឲ្យមោទនៈផងដែរដែលចាត់ទុកថា ស្នាដៃផលិតករខ្មែរកាន់តែបោះជំហ៊ានទៅមុខ។

លទ្ធផលដែលអ្នកលើកពានទទួលបានរួមមាន ៖ ពានរង្វាន់តុបតែងឆាកឆ្នើមបានទៅលើលោក អួក អ៊ីវ នៃរឿង “ការពារឧក្រិតជន”។ ពានរង្វាន់ប្រព្រឹត្តិកម្មភាពយន្តឆ្នើម បានទៅលើផលិតកម្មខ្មែរមេគង្គនៃរឿង”តម្លៃស្នេហ៍”។ ពានរង្វាន់តួសម្តែងស្រីឆ្នើមបានទៅលើកញ្ញា ស៊ីន យូប៊ីន(រឿងតម្លៃស្នេហ៍)។ ពានរង្វាន់តួសម្តែងបុរសឆ្នើមបានទៅលើលោក អ៊ួ តារា សម្តែងក្នុងរឿងការពារឧក្រិដជន។ ពានរង្វាន់អ្នកថតរូបឆ្នើម បានទៅលើលោក មឿន វណ្ណា។ ពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមបានទៅលើលោក ជុំ វិចិត្រ ក្នុងស្នាដៃរឿង”ស៊ុបពើមាំ”របស់ផលិតកម្មមហាហង្ស។ ពានរង្វាន់អ្នកនិពន្ធឆ្នើមអ្នកស្រី ពាន់ ភួងបុប្ជា ក្នុងរឿង”ទឹកចិត្តម្តាយសម័យថ្មី”។ ពានរង្វាន់ខ្សែភាពយន្តទស្សនិកជនគាំទ្រខ្លាំងបានទៅលើរឿង “ទឹកចិត្តម្តាយសម័យថ្មី”។ ប័ណ្ណកិត្តិយសសម្រាប់តួសម្តែងមាន សុខ សោម៉ាវត្តី សម ថារត្ន័ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិវឌ្ឍនា និងពានរង្វាន់រឿងឆ្នើមឆ្នាំ២០១៧ បានទៅលើរឿង”តម្លៃស្នេហ៍”របស់ខ្មែរមេគង្គ។

​​លោកស្រី ភឿង សកុណា ​រដ្ឋមន្ត្រីក្រសួង​​​​​​​​​វប្បធម៌ និងវិចិត្រសិល្បៈ បាន​អះអាងថាវត្តមាន​ភាពយន្ត​ខ្មែរដែលជាស្នាដៃ​​​របស់បរទេស មិនមែនជា​​រឿងខុសឆ្គង​​នោះទេ សំខាន់អោយតែភាពយន្តនោះមាន​​​​លក្ខណៈជាខ្មែរនិង​​​ជាអត្តសញ្ញាណរបស់ខ្មែរ។ ​​​​​​អ្វីដែលសំខាន់គឺបាន​លើកទឹកចិត្តអោយ​​ជន​បរទេសនិងអ្នកដែលមានស្នាដៃបន្តប្រឹងប្រែងផលិតភាពយន្ត​​ដើម្បីអោយខ្មែរកាន់តែមានកិត្តិយស ​​​​​និងដើម្បី​ចែករំលែក​ដល់​​​​ក្រុម​​ផលិតករដែល​ត្រូវការ​​ទទួលចំណេះដឹង​​​ ​​​ជាច្រើន​​​ក្នុងប្រទេស​​​​ក្នុងពេល​​​​មហោស្រព​​បើក​អោយ​​ភាពយន្ត​របស់ស្នាដៃខ្មែរ និង​​ស្នាដៃរបស់បរទេស​​​​បាន​ប្រកួត​​​​ជាមួយគ្នា។

លោកស្រីថា ​​យ៉ាងហោច​​​ណាស់ក៏ជំរុញអោយ​​​​ផលិតករបរទេស​​​​អោយមកធ្វើ​សកម្មភាព​ផលិតកុន​ដើម្បី​ផ្ដល់ចំណេះដឹង និងការងារ​​អោយ​តារាសម្ដែងកម្ពុជា និង​​ផលិតករ​​​​នៅកម្ពុជា។ ក្នុងនោះ​​លោកស្រី​​ក៏បានលើកទឹកចិត្តដល់ភាពយន្ត និង​ផលិតករ​​កម្ពុជា ដែល​ដាក់រឿងប្រកួតប្រជែង​​​​ហើយ​មិនទទួលបាន​ពាន និង​ប័ណ្ណ​សរសើរណាមួយ​​នៅ​​​ក្នុងព្រឹត្តិការណ៍នោះ​ផងដែរខណៈដែលព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិលើកទី៦និងត្រូវប្រកួតនៅអំឡុង២ឆ្នាំខាងមុខ៕

 

RELATED ARTICLES