Friday, March 29, 2024
Homeព័ត៌មានជាតិពុទ្ធោ!!! ឃើញតែមនុស្ស បាត់អស់គ្រឿងអលង្ការនិងលុយ៥០០ដុល្លារ

ពុទ្ធោ!!! ឃើញតែមនុស្ស បាត់អស់គ្រឿងអលង្ការនិងលុយ៥០០ដុល្លារ

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់បានដើរចេញពីផ្ទះ បំណងទៅផ្លាស់គោនៅឯស្រែ រួចក៏បាត់ខ្លួនសូន្យឈឹង មិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ក៏នាំគ្នាដើរតាមស្វែងរកសព្វកន្លែង នៅតែមិនឃើញ លុះព្រឹកស្អែកឡើងតាមរកម្តងទៀត ក៏ប្រទះឃើញស្ត្រីរងគ្រោះ ដេកស្លាប់ក្នុងគុម្ពោតព្រៃយ៉ាងអាណោចអាធ័ម ដោយមានក្រមារឹតជាប់នឹងក ទើបមានការសង្ស័យថា ស្ត្រីរងគ្រោះត្រូវឃាតកររឹតកសម្លាប់ប្លន់ទ្រព្យសម្បត្តិ។

ករណីឃាតកម្មរឹតកសម្លាប់ស្ត្រីចំណាស់នៅគុម្ពោតព្រៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃលើដីទួលមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល។

ស្ត្រីចំណាស់រងគ្រោះដែលត្រូវឃាតកររឹតកសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះឃួន ខឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះសន ស៊ុយ អាយុ៧៣ឆ្នាំ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារសព បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានទៅបុណ្យសង្ឃទាននៅផ្ទះអ្នកជិតខាង ដោយមានពាក់គ្រឿងអលង្ការ និងដាក់លុយចំនួន៥០០ដុល្លារ ជាប់ខ្លួនទៀតផង។ លុះដល់វេលាម៉ោងប្រហែល២រសៀលថ្ងៃដដែល ប្តីរបស់ស្ត្រីរងគ្រោះបានជិះម៉ូតឌុបកូនស្រីម្នាក់ ហើយបានដួលម៉ូតូ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទើបស្ត្រីរងគ្រោះបានដាំទឹកក្តៅស្អំរបួសឱ្យប្តីគាត់រួចរាល់ លុះវេលាម៉ោង៣រសៀលថ្ងៃដដែល ស្ត្រីរងគ្រោះក៏បានដើរចេញពីផ្ទះបំណងទៅផ្លាស់គោ ហើយក៏ស្រាប់តែបាត់រហូត មិនឃើញត្រឡប់ទៅផ្ទះវិញសោះឡើយ។

ប្រភពដដែល បន្តថា បន្ទាប់ពីបាត់យូរទៅៗ រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ធ្វើឱ្យកូនៗនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរកគ្រប់ទីកន្លែងក្នុងភូមិ តែទោះជារកដល់ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក៏នៅតែមិនឃើញសោះ ទើបនាំគ្នាត្រឡប់មកផ្ទះសម្រាកវិញសិន ចាំព្រឹកឡើងចាំបន្តរកទៀត។

ប្រភពខាងលើ បានបញ្ជាក់ថា បន្ទាប់មកនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្រុមគ្រួសារ រួមនឹងអ្នកភូមិបាននាំគ្នាចេញ ដើរតាមរកស្ត្រីរងគ្រោះម្តងទៀត ស្រាប់តែពេលទៅដល់ចំណុចកើតហេតុខាងលើ ជាព្រៃលើដីទួលមាត់ត្រពាំងពង្រ ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងព្រៃនោះបាត់ទៅហើយ ដោយមានក្រមារឹតជាប់នឹងកទៀតផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ នគរបាលស្រុកអង្គស្នួល បានចុះមកដល់ទីតាំងកើតហេតុ និងបានរាយការណ៍បន្តទៅកាន់នគរបាលបច្ចេកទេសខេត្តកណ្តាល ចុះធ្វើការពិនិត្យកោសល្យវិច័យសព រួចបញ្ជាក់ថា ករណីនេះពិតជាករណីឃាតកម្មប្រាកដមែន ដោយស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារការរឹតកសម្លាប់។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានឱ្យដឹងថា ក្រោយពីត្រឡប់មកពីបុណ្យនៅផ្ទះអ្នកជិតខាងវិញ ស្ត្រីរងគ្រោះបានដោះគ្រឿងអលង្ការ រួមជាមួយលុយទុកនៅក្នុងទូក្នុងផ្ទះអស់ទៅហើយ ទើបចេញពីផ្ទះទៅផ្លាស់គោ ដោយនៅសល់តែចិញ្ចៀនចំរៀកផ្តៅពាក់ជាប់ដៃ ១វង់ប៉ុណ្ណោះ ហើយនៅពេលប្រទះឃើញសាកសពចិញ្ចៀននេះក៏បានបាត់មិនឃើញឡើយ ដែលសង្ស័យឃាតករដោះយកក្រោយពេលសម្លាប់រួច។

ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់ ដើម្បីឈានដល់ការចាប់ឃាត់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

 

អត្ថបទមុនៗ

 

ឈ្លោះប្រកែកគ្នា! ប្តីដាល់ពកថ្ងាស ជាំភ្នែក ប្រពន្ធខឹងប្តឹងប៉ូលិសចាប់

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ភាគីជាប្តីខឹងច្រឡោតខ្លាំង ក៏ប្រើអំពើហិង្សា ដាល់ប្រពន្ធ បណ្តាលឱ្យពកថ្ងាសប៉ុនពងមាន់ ទើបធ្វើឱ្យប្រពន្ធខឹងក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តីយកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យជាប្តីដែលវាយប្រពន្ធពកថ្ងាស ប៉ុនពងមាន់នោះ មានឈ្មោះស្ទេវិន រ៉ូឌុលហាដូកូ អាយុ២៨ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ជាតិ ដាណែត អាយុ២៨ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យោងពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះឈ្មោះ ជាតិ ដាណែត បានឱ្យដឹងថា ប្តីរបស់នាងជាជនជាតិឥណ្ឌូនេស៊ី បានប្រើអំពើហិង្សាវាយដំ នាងយ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បណ្តាលឱ្យនាងទទួលរងរបួសត្រង់ថ្ងាស ពកយ៉ាងធំប៉ុនពងមាន់។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្ទេវិន រ៉ូឌុលហាដូកូ ដើម្បីនាំយកមកសួរសាកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យត្រូវជាប្តីរបស់ជនរងគ្រោះ បានឆ្លើយសារភាពថា រូបគេនិងប្រពន្ធ ពិតជាបានឈ្លោះប្រកែកគ្នា ហើយបានប្រតាយប្រតប់ជាមួយគ្នាមែន ហើយរូបគេថែមទាំងបានយកទូរស័ព្ទរបស់ប្រពន្ធ កាច់ចោលទៀតផង។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានបន្តថា ដោយយោងលើអង្គហេតុ និងចម្លើយជនសង្ស័យកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកងរាជអាវុធហត្ថខេត្ត មានភាពស៊ីសង្វាក់គ្នា ហេតុនេះ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

 

http://www.nokorthomdaily.com/2018/01/12012018159/

RELATED ARTICLES