Thursday, March 28, 2024
Homeតារាខ្មែរពេជ្រ អាវីហ្សា ភ័យសឹងលស់ព្រលឹង ពេលអែនឌី ហៅថតរូបក្បែរក្តារមឈូស

ពេជ្រ អាវីហ្សា ភ័យសឹងលស់ព្រលឹង ពេលអែនឌី ហៅថតរូបក្បែរក្តារមឈូស

ខុសពីលើកមុនៗ ដែលលោកអែនឌី ដែលគេផ្តល់រហស្សនាមជាបុរសមានសំណាងជាងគេ  ព្រោះតែបានឱបរឹតស្ទើរតែគ្រប់តារាសម្ដែងស្រីស្អាតទាំងអស់គ្មានចន្លោះអ្នកណាម្នាក់នោះ ស្រាប់តែពេលនេះអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានលេងមួយក្បាច់ ដោយនាំស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេក ពេជ្រ អាវីហ្សា ទៅថតកៀកកើយគ្នាយ៉ាងស្អិតល្មួតនៅពីមុខក្ដារមឈូស ដែលគេសម្រាប់ដាក់សពទៅវិញ។

តាមប្រភពថា លោកអែនឌី បានណាត់អាវីហ្សា ដោយមិនបានជូនដំណឹងជាមុនថា ត្រូវកៀកកើយគ្នាមុខក្ដារមឈូសបែបនេះឡើយ ព្រោះខា្លចកញ្ញាសុខមី ហៅអាវីហ្សា ខ្លាចលស់ព្រលឹង តែដល់ពេលស្រីស្អាតទៅដល់ ទើបព្រឺខ្លួន បះរោមច្រូងតែម្ដង ព្រោះថានាងត្រូវបញ្ចេញស្បែកសាច់ដ៏ខ្ចីល្វក់ដូចសំឡីនោះ គឺនៅពីមុខក្ដារមឈូសដែលគួរឲ្យព្រឺក្បាលខ្ញាកៗនោះទៅវិញ ហើយបើទោះជាមកដល់ហើយ រត់គេចចេញទៅវិញនោះ ក៏យឺតពេលដែរ ព្រោះថា លោកអែនឌី បានឈរនៅពីមុខក្ដារមឈូសចាំអូនសុខម៉ី ទៅហើយ ទើបធ្វើឲ្យអាវីហ្សា ភ័យផង ព្រឺខ្លួនផង ព្រមកៀកកើយលោកអែនឌី ទាំងព្រលឹងចុងសក់តែម្ដង។

លោកអែនឌី និយាយហាក់ដូចជាគ្មានខ្លាចរឿងមានក្ដារមឈូសនៅជុំជិតខ្លួននោះ បើទោះជាអាវីហ្សា មិនបះរោមគ្មានសល់កន្លែងណាក៍ដោយ។

អតីតតារាចម្រៀងរស្មីហង្សមាស រូបនេះ ថ្លែងថា ”រូបភាពហ្នឹង ខ្ញុំនាំអាម៉ី ទៅថតជាមួយក្ដារមឈូស ព្រោះចង់ឲ្យប្លែកជាងមុនៗ កុំឲ្យដដែល។ ម្យ៉ាងវិញទៀត ខ្ញុំចង់អប់រំមនុស្សឲ្យបានដឹងថា សេចក្ដីស្លាប់នៅចំពោះមុខមនុស្ស សូមប្រញាប់ធ្វើអំពើល្អដែលខ្លួនចង់ធ្វើជាលើកចុងក្រោយ។ មួយវិញទៀត ប្រជាជនភាគច្រើនពេលឃើញក្ដារមឈូស គាត់តែងតែនឹកឃើញដល់សេចក្ដីស្លាប់ គាត់ខ្លាច ហើយគាត់នឹងខំប្រឹងធ្វើរឿងថ្ងៃនេះឲ្យបានល្អបំផុត។

ទោះជាលោកអែនឌី ហាក់គ្មានតក់ស្លុតប៉ុនក្រចកដៃនៅពេលដែលឈរនៅជិតក្ដារមឈូសក្ដី ប៉ុន្តែមានព័ត៌មានថា អាវីហ្សា ញ័រខ្លួនឲ្យទទ្រើតនៅឡើយ ហើយពេលដែលនាងថតបញ្ចេញសាច់គល់ភ្លៅ ត្រូវលោកអែនឌី ឱបរឹតនោះ អាវីហ្សា អារម្មណ៍ហាក់ផ្អើលៗ ហើយហាមក្រុមការងាររត់ចោលនាងទៀតផង បើទោះជានៅទីតាំងដែលថតនៅហាងមរតក នោះ មានអ្នក Make Up និង Camera Men នៅក្បែរនាងច្រូងច្រាងក៏ដោយ។

ប្រភពបានឲ្យដឹងថា អាវីហ្សា គ្មានប្រកែកបន្ដិចឡើយ នៅពេលដែលត្រូវលោកអែនឌី ណាត់ឲ្យថតរូបថ្មីដើមឆ្នាំប្រចាំឆ្នាំ២០១៨ នេះ ព្រោះថានាងស្មានតែទៅថតដូចលើកមុនៗនៅខុនដូ អាងហែលទឹក ឬសណ្ឋាគារអី ស្រាប់តែទៅដល់ ស្រីស្អាតរូបស្រស់ស្រឡាំងកាំង ព្រោះថា Background តម្កល់រួចជាស្រេច គឺជាក្ដារមឈូស ដែលកុំថាឡើយថតរូបលេងនោះពីមុន សូម្បីតែឈរនៅជិត ក៏នាងមិនហ៊ានជាដាច់ខាត។

លោកអែនឌី បន្ថែមថា ”ការថតរូបមានក្ដារមឈូសលើកនេះ ខ្ញុំក៏ចង់បង្ហាញអ្នកទាំងអស់គ្នាឲ្យយល់ មនុស្សកុំចាំបាច់ឃើញក្ដារមឈូសហើយ ទើបស្រក់ទឹកភ្នែក ត្រូវអប់រំខ្លួនថា ត្រូវធ្វើរឿងល្អ ទើបជីវិតមានសេចក្ដីសុខ ដូចអ្វីដែលខ្ញុំកំពុងធ្វើនេះ វាជាសេចក្ដីសុខរបស់ខ្ញុំ ដែលធ្វើអំពើល្អមួយនៅក្នុងថ្ងៃនេះ ទើបខ្ញុំរកទីតាំង ក្ដារមឈូសដ៏ទំនើបបំផុតនៅក្នុងប្រទេស គឺក្រុមហ៊ុនមរតក ដើម្បីថតសិចស៊ីទៅ”។

ទោះជាយ៉ាងណា ការថ្លែងរបស់លោកអែនឌី ដែលថានេះជាសេចក្ដីសុខដែលបានថតជិតក្ដារមឈូសនេះគេចាំមើលថា តើម្ចាស់បទ ”នឹកបង៥០%ផង” រូបនេះនឹងហៅតារាស្រីស្អាតប៉ុន្មាននាក់ទៀត  ដែលហ៊ានលេងឈុតស្រើបស្រាលនៅពីមុខក្ដារមឈូសដូច ពេជ្រ អាវីហ្សា នៅពេលនេះ ខណៈដែលតារាមួយចំនួនគ្រាន់តែឮថា ថតជាមួយក្ដារមឈូសនោះ កុំថាឡើយឲ្យទៅបញ្ចេញសាច់ គ្រាន់តែឈរក្បែរនោះ ពួកគេព្រឺក្បាលខ្ញាកៗ ហើយចង់រត់បាតជើងសព្រាតអស់ទៅហើយ…៕

 

អត្ថបទមុនៗ

 

ឱក សុគន្ធកញ្ញា មិនបានប្រឆាំងចំណងស្នេហ៍

នៅឆ្នាំ២០១៧-២០១៨ នេះ ឱក សុគន្ធកញ្ញា ល្បីទាំងចម្រៀង និងរឿងស្នេហាព្រមគ្នាតែម្តង ដែលធ្វើឱ្យមហាជនទូទាំងប្រទេស កាន់តែចាប់អារម្មណ៍ជាងមុនទៅទៀត នៅពេលដែលនាងប្រកាសចង់ដឹកដៃគូស្នេហ៍ថ្មីចូលរោងការ មិនឱ្យផុតពីឆ្នាំ២០១៨នេះ។

យ៉ាងណា នេះចាត់ទុកជាដំណឹងល្អមួយ សម្រាប់ឱក សុគន្ធកញ្ញា ព្រោះមានព័ត៌មានថា លោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែផលិតកម្មរស្មីហង្សមាស និងត្រូវជាបងប្រុសលោកអ៊ឹង សុខលី ដែលជាសង្សារកញ្ញា នោះ មិនបានប្រឆាំងស្នេហ៍កញ្ញា ឡើយ…។

មហាជនមើលឃើញថា ចំណងស្នេហាថ្មីឱក សុគន្ធកញ្ញា ជាមួយប្អូនប្រុសថៅកែផលិតកម្មរស្មីហង្សមាស ហាក់មានការផុយស្រួយខ្លាំង និងអាចប្រឈមការប្រេះឆាគ្រប់ពេលវេលាទាំងអស់ ព្រោះថា កន្លងមកក្រុមគ្រួសារលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែផលិតកម្ម និងទូរទស្សន៍រស្មីហង្សមាស នោះ មិនធ្លាប់មានអ្នកណាម្នាក់បានរៀបការប្រពន្ធជាតារាសិល្បៈឡើយ គឺច្រើនតែភ្ជាប់សាច់ឈាមជាមួយកំពូលអ្នកមានទ្រព្យដូចគ្នាតែម្តង ហេតុនេះហើយ បានជាការប្រកាសចូលរោងការនៅឆ្នាំ២០១៨ របស់សុគន្ធកញ្ញា បង្កការភ្ញាក់ផ្អើលគ្រប់គ្នាតែម្តងថា តើនឹងក្លាយទៅជាការពិតកម្រិតណាទៅ បើគ្រួសារខាងប្រុសត្រូវ ការតែសេដ្ឋីៗដូចគ្នា​នោះ?

ជាក់ស្តែងកូនប្រុសរបស់ថៅកែហង្សមាស ដែលជាអ្នកចាត់ការទូទៅរបស់ផលិតកម្មរស្មីហង្សមាស លោកអ៊ឹង សុខលាភ វិញ ក៏ក្លាយទៅជាកូនប្រសាលោកឧកញ៉ាតាំង ផេងប៉ោ ទៅហើយដែរនៅពេលនេះ។ ទោះយ៉ាងណា តាំងពីបែកធ្លាយរឿងស្នេហ៍ដ៏រសើបជាមួយឱក សុគន្ធកញ្ញា មក លោកសុខលី មិនដែលចេញមុខបកស្រាយឡើយ ហើយអ្នកយកព័ត៌មានយើងព្យាយាមទូរស័ព្ទជាច្រើនលើក តែគ្មានអ្នកលើក ទើបមិនអាចសុំការបញ្ជាក់បាន។

ទោះជាចំណងស្នេហាឱក សុគន្ធកញ្ញា ប្រឈមការប្រែប្រួលគ្រប់វិនាទី តែពេលនេះបែរជាធ្លាយដំណឹងល្អសម្រាប់តារាចម្រៀងល្បីល្បាញជាងគេនៅហង្សមាស នេះហើយ ព្រោះមានព័ត៌មានថា លោកថៅកែផលិតកម្មហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន មិនបានជំទាស់រឿងស្នេហាសុគន្ធកញ្ញា និងប្អូនប្រុសរបស់លោកនោះឡើយ។

អ្នកយកព័ត៌មានម្នាក់របស់ទូរទស្សន៍ហង្សមាស ដែលសុំមិនបញ្ចោញឈ្មោះ បានបង្ហើបឱ្យដឹងថា “មេខ្ញុំ (អ៊ឹង សុខលី) និងឱក សុគន្ធកញ្ញា ហ្នឹងស្រលាញ់គ្នា លោកឧកញ៉ាអ៊ឹង ឆៃងួន និងលោកជំទាវ បានដឹងមុនសារព័ត៌មានចុះផ្សាយទៅទៀត តែមិនដែលឮគាត់ទាំង២ និយាយថា មិនពេញចិត្តឱ្យទាក់ទងគ្នាអីទេ គឺគាត់ស្រលាញ់ប្អូនប្រុសគាត់ណាស់។ ចំណែកលោកឧកញ៉ាពេញចិត្តសុគន្ធកញ្ញា ខ្លាំងថា ច្រៀងបទអីក៏ត្រូវដែរ អ៊ីចឹងបើថា គាត់មិនឱ្យរៀបការជាមួយគ្នា គឺដូចជាមិនអាចទេ ព្រោះកញ្ញា និងមេខ្ញុំ នៅលីវដូចគ្នាតើ!”។

អ្នកយកព័ត៌មានរបស់ប៉ុស្តិ៍ហង្សមាស រូបនោះ បានប្រឆាំងទៅនឹងដំណឹងថា លោកអ៊ឹង សុខលី ធ្លាប់បែកសង្សារ៥នាក់មកហើយ ទើបមកសាងស្នេហ៍ជាមួយឱក សុគន្ធកញ្ញា នោះ ដោយលោកបានបញ្ជាក់ថា “រឿងហ្នឹងខ្ញុំមិនដឹងទេ ព្រោះខ្ញុំទើបចូលធ្វើការឱ្យគាត់ពេលទូរទស្សន៍បើកនេះ តែតាមមើល មេខ្ញុំគាត់រវល់ខ្លាំងណាស់ មិនចង់មានពេលញ៉ាំបាយ ដេកពួនអីផង ម៉េចក៏មានពេលទៅរកសង្សារអីឯណាដល់ទៅ៥នាក់ហ្នុង”។

ឱក សុគន្ធកញ្ញា ដែលមិនអាចបិទខ្ចប់ភ្លើងស្នេហាថ្មី​ រយៈពេលជិត៧ឆ្នាំនេះបានទៀតទេ នៅពេលដែលបណ្តាសារព័ត’មានជាច្រើនបានចុះផ្សាយរឿងស្នេហារបស់នាងជាមួយប្អូនប្រុសលោកថៅកែហង្សមាស នេះ តែយ៉ាងណារហូតមកដល់ពេលនេះ គេនៅតែមិនឃើញសុគន្ធកញ្ញា មានភាពក្លាហានបណ្តើរសង្សារថ្មីជាចំហឡើយ ដែលអ្នកខ្លះថា នាងខ្លាចមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដែលកំពុងតែល្បីខ្លាំង។ ប៉ុន្តែមុននេះ អ្នកស្រីអ៊ិន ថាច ម្តាយបង្កើតរបស់សុគន្ធកញ្ញា បានអះអាងថា កូនស្រីគាត់ត្រូវតែរៀបការនៅពេលវេលាសមស្របណាមួយ ព្រោះនារីខ្មែរ មិនមែនអឺរ៉ុបឡើយ ប៉ុន្តែ អ្នកស្រីថា មិនដឹងទំនាក់ទំនងកូនស្រីគាត់ជាមួយលោកសុខលី ឡើយ ឯនៅថ្ងៃខាងមុខគ្មានអ្នកណាដឹងថា មានរឿងអីកើតឡើងទេ…។

មហាជនជាច្រើនបានសម្តែងការអបអរសាទរចំពោះឱក សុគន្ធកញ្ញា ថានាងជាអ្នកចម្រៀងស្រីដ៏ល្បីល្បាញខ្លាំងជាងគេ នៅរយៈពេល៧ឆ្នាំចុងក្រោយនេះ ហេតុនេះហើយការមានសង្សារជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ខ្លាំងម្នាក់ ដូចលោកអ៊ឹង សុខលី នោះ គឺពិតជាស័ក្តិសមខ្លាំងណាស់។ ប៉ុន្តែ អ្នកខ្លះទៀត បែរជាធ្វើការរិះគន់ថា សុគន្ធកញ្ញា ហាក់មានស្នេហាចម្រូងចម្រាស ព្រោះផ្តាច់ស្នេហ៍ពីសង្សារចាស់ លោករ៉េត ធីដូណា មកភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអ៊ឹង សុខលី ដែលជាមិត្តភក្តិរបស់លោកដូណា ទៅវិញ ហេតុតែចង់ល្បី និងចង់បានខ្នងបង្អែកនៅហង្សមាស…។

យ៉ាងណា ការរិះគន់ទាំងនោះហាក់មិនត្រូវគ្រប់ចំណុចឡើយ ព្រោះថា បើសុគន្ធកញ្ញា មិនខ្លាំង ក៏ហង្សមាស មិនអាចលើកនាងកើតដែរ ហើយតាំងពីឡើងកូដដល់កំពូលមក សុគន្ធកញ្ញា ត្រូវបានគេសន្និដ្ឋានថា នាងរកប្រាក់ចំណូលបានក្នុង១ខែ យ៉ាងតិចបំផុត ៣ម៉ឺនដុល្លារ ព្រោះតម្លៃខ្លួននាងច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារ…៕

 

http://www.nokorthomdaily.com/2018/01/aok-sokun-kanha-59351/

RELATED ARTICLES