Friday, March 29, 2024
Homeតារាខ្មែរកូនប្រុសព្រាប សុវត្ថិ ទាំង៣នាក់ ក្លាយជាតារាចម្រៀងផ្លូវការរបស់ហង្សមាស

កូនប្រុសព្រាប សុវត្ថិ ទាំង៣នាក់ ក្លាយជាតារាចម្រៀងផ្លូវការរបស់ហង្សមាស

នៅព្រឹកថ្ងៃនេះ សមាជិកថ្មីដែលត្រូវផលិតកម្មធំរស្មីហង្សមាស បង្ហាញមុខធ្វើសន្នីសីទកាសែតនេះ គឺកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីនាគ និងសុវត្ថិ មុនីវណ្ណ។

នេះអាចចាត់ទុកថាជាលើកទី១ហើយ សម្រាប់ផលិតកម្មរស្មីហង្សមាស ដែលបង្ហាញខ្លួនអ្នកចម្រៀងថ្មីរបស់ខ្លួន តាមរយៈការរៀបចំធ្វើសន្និសីទកាសែតជាចំហនៅសណ្ឋាគារសូហ្វីតែល ភោគីត្រា ភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមករា នេះ ដើម្បីលាតត្រដាងជាផ្លូវការសមាជិកថ្មីរបស់ខ្លួន។

នៅក្នុងសន្នីសីទកាសែតនោះផងដែរ គេឃើញមានវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនហង្សមាស លោកព្រាប សុវត្ថិ ជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ និងសាមាជិកថ្មីទាំង៣នាក់ គឺកូនប្រុសលោកព្រាប សុវត្ថិ។

គួរបញ្ជាក់ថា កន្លងមក គេចាំបានថា ហង្សមាស បានអូសទាញតារាចម្រៀងជាច្រើនមកពីផលិតកម្មផ្សេងៗ ដើម្បីពង្រឹងផលិតកម្មរបស់ខ្លួនប្រជុំទៅដោយតារាខ្លាំងៗ កុំឲ្យមានផលិតកម្មណាអាចប្រជែងជាមួយខ្លួន មានដូចជា ឱក សុគន្ធកញ្ញា, សុគន្ធ និសា​, សួស វីហ្សា, ផន នីដា, លាង សុផាឡែន, សន ផល្លីកា, សុខ សីឡាលីន, សុខ ស្រីនាង, ឆន សុវណ្ណរាជ, ហ្សូណូ, នៅ ស៊ីនឿន និងពិសេសអតីតតារាល្បីល្បាញរបស់សាន់ដេ ខេមរៈ​សិរីមន្ដ ដែលពេលនេះសុទ្ធតែជាតារាក្លាយទៅជាតារាហង្សមាសនោះ គឺរាល់តារានីមួយៗខាងលើនេះ ផលិតកម្មមួយនេះមិនដែលធ្វើសន្និសីទកាសែតម្ដងណា ដើម្បីបង្ហាញខ្លួនអ្នកចម្រៀងនោះទេ គឺមានតែរង់ចាំឲ្យចេញបទចម្រៀងតែម្ដង ទើបបញ្ចេញឲ្យស្គាល់ រហូតដល់ពេលខ្លះសូម្បីតែអ្នកកាសែតចុះព័ត៌មានតារានោះ មុនចេញបទចម្រៀងបើកឆាកនៅផលិតកម្មរបស់ខ្លួន ក៏ហង្សមាស មិនសប្បាយចិត្តដែរ ព្រោះខ្លាចសាប តែពេលនេះ ហង្សមាស បានលើកកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ ដោយបង្ហាញមុខឲ្យគេស្គាល់ និងភ្ញាក់ផ្អើលតែម្តង មុនចេញបទចម្រៀង៕

RELATED ARTICLES