Friday, April 19, 2024
Homeព័ត៌មានជាតិកំលោះភ្លក់មេម៉ាយកូន១ម្តង ញ៉ាមតាមយកធ្វើប្រពន្ធ

កំលោះភ្លក់មេម៉ាយកូន១ម្តង ញ៉ាមតាមយកធ្វើប្រពន្ធ

នារីម្នាក់នេះ ក្រោយពីធ្លាក់ខ្លួនមេម៉ាយកូន១ បានចេញ ទៅធ្វើការរោងចក្រ នៅភ្នំពេញ បានមួយរយៈ ក៏មានកំលោះ ម្នាក់ទាក់ទងលួងលោមសុំស្នេហ៍ រហូតត្រូវដងត្រូវផ្លែ គ្នាឡើងឋានសួគ៌លោកីយ៍។ លុះកំលោះបានភ្លក់មេម៉ាយ កូន១ម្តងញ៉ាម តាមយកធ្វើប្រពន្ធទាល់តែបាន ដោយបាននាំនាង មកស្រុក ឱ្យបងប្អូនស្គាល់មុខ និងសែនព្រេនបង្គ្រប់កិច្ច ធ្វើជាប្រពន្ធប្តី រួមរស់ក្នុងរង្វង់ សុភមង្គល មកដល់សព្វថ្ងៃ…។

នាងឈីង ជាវី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា នាងជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស២ ស្រី៣) ដែលឪពុក ម្តាយស្លាប់ ជាច្រើនឆ្នាំមកហើយ និងមានស្រុកកំណើតនៅភូមិជង្រុក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ កាលពីក្មេង នាងមានវាសនារៀន សូត្របានដល់ថ្នាក់អនុវិទ្យាល័យ នឹងគេដែរ ទើបបោះបង់ការសិក្សាវិញ ដោយនៅផ្ទះជួយធ្វើការងារក្រុមគ្រួសារ រហូតដល់ធំ ពេញវ័យ។ លុះអាយុ២០ឆ្នាំ ម្តាយទុកឪពុកដាក់ផ្សំផ្គុំជាមួយ កំលោះម្នាក់ឈ្មោះភាព អាយុស្របាលគ្នាធ្វើជាគូគាប់ទ្រនាប់ជីវិត ដែលប្តីជាអ្នកស្រុកភូមិជាមួយគ្នាដែរ យកតាមលំអានពាក្យមួយ ឃ្លាពោលថា “ជួញជិតប្រសើរជាងជួញឆ្ងាយ”។ នៅពេល រៀបការហើយ ប្តីប្រពន្ធថ្មីថ្មោងនាង ស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម រស់នៅយ៉ាងមានសេចក្តីសុខសុភមង្គល ព្រោះកាលនោះប្តីមិន ចេះផឹកស៊ី មានស្រីញីនៅខាងក្រៅម្តងណាឡើយ ពោលគឺ ដឹងតែពីខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹមប្រពន្ធមួយមុខ ប៉ុណ្ណោះ ធ្វើឱ្យចិត្តនាងស្រលាញ់ប្តីកាន់តែខ្លាំងឡើង តែងបំពេញខ្លួនធ្វើជាប្រពន្ធល្អ បម្រើការងារ យប់ព្រលប់ មិនឱ្យប្តីទាស់ចិត្តម្តងណាឡើយ។

លោកពេវ រិន

នាងជាវី បន្តថា ក្រោយពីរួមរស់សាង ស្នេហ៍ជាមួយគ្នាអស់រយៈពេល៥ឆ្នាំ និងបង្កើត បានកូនស្រីម្នាក់ ជាចំណងអាពា៍ពិពាហ៍ ស្រាប់តែប្តី ដ៏ល្អរបស់នាង ផ្លាស់ប្តូរចិត្តគំនិតអស់រលីង ចេះដើរផឹកស្រាជាមួយបនភឿន ស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ លុះពេលចូលដល់ផ្ទះ តែងរករឿងឈ្លោះប្រកែកជាមួយប្រពន្ធឥតស្វាង រហូតឈានដល់ការប្រើកម្លាំងបាយវាយតប់ ប្រពន្ធខៀវភ្នែក ជាំមុខមាត់ទៀត ធ្វើឱ្យនាង ទ្រាំរស់នៅជាមួយប្តីរូបនេះតទៅទៀតមិនបាន ក៏សុំចែកផ្លូវគ្នាទៅ។ ក្រោយពីធ្លាក់ខ្លួនជាស្រីមេម៉ាយកូន១ កំព្រារងាចិត្តកាយបានប៉ុន្មានឆ្នាំ នាងបានឡើងរថយន្តឈ្នួលពីស្រុកកំណើត មករកការងាររោងចក្រធ្វើនៅទីក្រុងភ្នំពេញ ម្តុំបឹងក្រពើ មួយរយៈ ក៏បានជួបស្គាល់ជាមួយ កំលោះវ័យក្មេង ម្នាក់ឈ្មោះពេវ រិត អាយុប្អូននាងទៅដល់៧ឆ្នាំ ឯណោះ ដែលធ្វើការក្នុងរោងចក្រកាត់ដេរជាមួយគ្នា។

នាងឈីង ជាវី និងកូន

មេម៉ាយកូន១ រូបនេះ បញ្ជាក់ថា ដំបូងឡើយទំនាក់ទំនងពួកនាងគ្រាន់តែរាប់អានគ្នាជាមិត្តភក្តិប៉ុណ្ណោះ លុះពេលឃើញមុខគ្នា និងបានសាសងសម្តីគ្នាព្រឹកល្ងាចៗយូរទៅ ក៏ចាប់ចិត្តជំពប់ស្នេហ៍លើគ្នា បង្កើតចេញ ជាចំណងស្នេហ៍យ៉ាងផ្អែមល្ហែម។ លុះមិនអាចទ្រាំនឹងអំណាចភ្លើងស្នេហ៍ដុតរោលបាន នាងក៏ប្រគល់ខ្លួន ឱ្យប្រុសស្នេហ៍នែបនិត្យតែម្តង ដោយមិនខ្លាចព្រលឹងខ្មោចចាស់ទុំប្រកាន់ឡើយ។ ចាប់តាំងពីពេលនោះមក ប្រុសស្នេហ៍ញៀនញ៉ាមតាមសៀតស៊កខ្លួនប្រាណនាងជាបន្តបន្ទាប់អស់រយៈពេល៥ខែ ទើបប្រុសស្នេហ៍ បបួលនាង ទៅលេងស្រុកកំណើតរបស់គេ ដើម្បីឱ្យបងប្អូនគេបានស្គាល់នាង។ លុះបងប្អូនរបស់ប្រុសសំណព្វចិត្តពេញចិត្តពេញថ្លើម ជាមួយនាងហើយ ក៏គិតគូររៀបចំសែនព្រេនមួយព្រឹកបង្គ្រប់កិច្ច ឱ្យពួកនាងក្លាយជាប្តីប្រពន្ធពេញច្បាប់ រួមរស់ជាមួយក្នុងរង្វង់សុភមង្គល រហូតមកដល់សព្វថ្ងៃ ដោយបង្កើតបានកូនស្រីម្នាក់ជាចំណងនិស្ស័យស្នេហ៍។

ផ្ទះគូស្នេហ៍ទាំង២

លោកពេវ រិន អាយុ២៧ឆ្នាំ ជាប្តី បានឱ្យដឹងតាមរយៈប្រព័ន្ធទូរស័ព្ទ ខណៈដែលកំពុងចេញទៅធ្វើការថា លោកមានស្រុកកំណើត ដែលកំពុង រស់នៅសព្វថ្ងៃនេះ។ លោកជាកូនកំព្រាឪពុកម្តាយតាំងពីក្មេង ត្រូវរស់នៅ ជាមួយបងប្អូន ដោយខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹមជីវិតរហូតមក ទើប លោកគ្មានឱកាសបានចូលសាលារៀនសូត្រនឹងគេ។ លុះពេលធំពេញកំលោះ លោកមិនដែលមាន ទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់ទេ ព្រោះតែគិតថា ខ្លួនមានជីវភាពក្រីក្រ គ្មាននារីណាម្នាក់យកជីវិត មកផ្ញើជាមួយលោកឡើយ។

អ្នកស្រីកយ សុម៉ាលី

បុរសជាប្តីរូបនេះបន្តថា លុះពេលលោកទៅធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញ បានជួបជាមួយប្រពន្ធសព្វថ្ងៃនេះ ជាស្រីមេម៉ាយ កូនមួយសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលន់គួរឱ្យក្រឺតក្នាញ់ ស្រាប់តែ ធ្វើឱ្យលោកបាក់ចិត្តស្រលាញ់ លង់ស្នេហ៍លើរូបនាងដកចិត្តមិនរួច ក៏ប្រថុយចូលទៅក្បែរលួងលោមប្រលោមស្នេហ៍នាង ដោយគិតថា “កកក៏បាយ មេម៉ាយក៏ស្រី” ប្រហែលជាងនាងមិនប្រកាន់ទេ តែហេងណាស់! ស្រាប់តែមានឥទ្ធិពលអីធ្វើឱ្យនាងទន់ចិត្ត ទទួលយកសេចក្តីស្នេហ៍ បរិសុទ្ធពីលោក និងបានដឹកដៃបណ្តើរគ្នាតាមមាត់ទន្លេក្រោមពន្លឺ ភ្លើងពណ៌ សាងអនុស្សាវរីយ៍រួមគ្នារាប់មិនអស់។ លុះស្គាល់ចិត្តថ្លើមជ្រៅរាក់ត្រជាក់ក្តៅ ក៏ត្រូវរ៉ូវដឹកដៃគ្នាឡើងផ្ទះសំណាក់ បង្កាត់ភ្លើងស្នេហ៍ក្តៅរោលរាលតែម្តង ដោយទទួលស្គាល់ថា អ្នកមេម៉ាយកូនមួយរូបនេះ មានរសជាតិឈ្ងុយឆ្ងាញ់ក្រមុំ មិនដូរឡើយ បានភ្លក់ម្តងញៀមញ៉ាមដូចស៊ីក្តាមដុត។

លោកឌឿន ឆន

លោកបញ្ជាក់ថា ទោះបីជាលោកបានស្គាល់ខ្លួន ប្រាណនាងជាបន្តបន្ទាប់ក្តី ប៉ុន្តែលោកពិតជាស្រលាញ់ នាងស្មគ្រ័ស្មោះណាស់ មិនបោះបង់ស្រីចោលឱ្យទឹក ភ្នែកជូតក្បាលជង្គង់ឡើយ។ បន្ទាប់មក លោកក៏នាំ រូបនាងមកលេងស្រុកកំណើតឱ្យបងប្អូនស្គាល់ និងបានរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធ រួមរស់ជាមួយ គ្នារហូតមកដល់សព្វថ្ងៃ ដោយបង្កើតបានកូនស្រី ម្នាក់ជាត្រួយជីវិតទៀតផង។ លោកអះអាងថា ទោះជា ក្នុងកាលៈទេសៈណាក៏ដោយ ក៏លោកមិនបោះបង់ ប្រពន្ធ និងកូនជាទីស្រលាញ់របស់លោកចោលដែរ។
លោកឌឿន ឆន អាយុ៤៥ឆ្នាំ នាងគាវ រុំ អាយុ៣០ឆ្នាំ និងអ្នកស្រីកយ សុម៉ាលី អាយុ៥១ឆ្នាំ ជាបង និងអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធរបស់ ប្អូនមួយនេះ បានសាងស្នេហ៍នឹងគ្នា ខណៈដែលពួកគេ ធ្វើការរោងចក្រ រហូតបានស្គាល់ចិត្តថ្លើមប្តូរសាច់ ប្តូរឈាមគ្នាទៀតផង។ រីឯពួកគាត់វិញ ពេលឃើញ គូស្នេហ៍ប្អូនចេះស្រលាញ់គ្នាដូចនេះ មិនរារាំងតាម បំបែកស្នេហ៍ឡើយ ដោយបានគិតគូរផ្សំផ្គុំឱ្យពួកគេក្លាយ ជាប្តីប្រពន្ធ បានរួមរស់ជាមួយគ្នាសមដូចបំណង មកដល់សព្វថ្ងៃ។

នាងគាវ រុំ

គួរបញ្ជាក់ថា គូស្នេហ៍ដែលស្រលាញ់គ្នាស្មោះស្មគ្រ័ មិនគិតពីរឿងមានក្រ ស ខ្មៅ ល្អ អាក្រក់ និង មេម៉ាយ-ពោះម៉ាយ ឬមានអាយុក្មេងចាស់ឡើយ ព្រោះរឿងស្នេហាគ្មានប្រកាន់អ្វីទាំងអស់ សំខាន់ឱ្យតែបេះដូងមនុស្សប្រុសស្រី២នាក់ ស្រលាញ់វេញត្របាញ់ ចូលគ្នាជាធ្លុងមួយ គឺចប់រឿង។ ជាក់ស្តែងដូចជាករណី ប្តីប្រពន្ធរបស់នាងឈីង ជាវី ដែលនាងជាស្រីមេម៉ាយកូន១ អាយុច្រើនជាងប្តី ប៉ុន្តែដោយសារអំណាច ស្នេហាបរិសុទ្ធ អ្នកទាំងពីរស្មគ្រ័យកគ្នាជាប្តីប្រពន្ធ ដោយឥតលក្ខខណ្ឌ រួមរស់ជាមួយគ្នា ក្នុងរង្វង់សុភមង្គលមកដល់សព្វថ្ងៃ មិនគិតពីឋានៈ ពណ៌សម្បុរ ក្មេងចាស់អ្វីឡើយ…”៕

RELATED ARTICLES