Wednesday, April 24, 2024
Homeព័ត៌មានជាតិកូនប្រសា យកម៉ែក្មេកធ្វើប្រពន្ធ

កូនប្រសា យកម៉ែក្មេកធ្វើប្រពន្ធ

ភ្លើងតណ្ហា នៅពេលវាឆាបឆេះឡើងពិបាកពន្លត់ណាស់ លុះត្រាតែយកតណ្ហាពន្លត់តណ្ហា ឬចំណង់ទប់ចំណង់ទើបបាន។ យ៉ាងណាមិញ បុរសម្នាក់នេះ បន្ទាប់ពីប្រពន្ធស្លាប់ចោលមក ក៏បន្តរស់នៅជាមួយម៉ែក្មេកមេម៉ាយ លុះយប់មួយ ភ្លើងតណ្ហា វាឆាបឆេះទ្រាំមិនបាន ក៏បបួលម៉ែក្មេកពន្លត់ភ្លើងនោះ លុះខ្លាច ញាតិពោលនិន្ទា ក៏សម្រេចសែនព្រេនយកគ្នាជាប្តីប្រពន្ធទៅ…។

លោកថាំង សំអាង អាយុ៤៥ឆ្នាំ រស់នៅភូមិ ត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា តាមពិត លោកមានស្រុកកំណើត នៅស្រុកបាធាយ ខេត្តកំពង់ចាម ឯណោះទេ តែបាន រសាត់អណ្តែតមករួមរស់ជាមួយប្រពន្ធ ក៏ជាប់លាប់ នៅទីនេះ រហូតមក។ លោកបានរំព្ញករឿងដើមថា រូប លោក ពេលមានអាយុជ្រេណាស់ទៅហើយ ក្លាយជា កំលោះចាស់ ទើបរកបានប្រពន្ធ ជាស្រីគមខ្នងឈ្មោះ សែម សម័យ ប៉ុន្តែ នាងនៅក្មេងជាងលោកឆ្ងាយ ណាស់ ហើយប្រពន្ធទី១នោះ ត្រូវជាកូនបង្កើតរបស់ ប្រពន្ធទី២ ដែលលោកកំពុងរួមរស់ជាមួយសព្វថ្ងៃនេះ។ ការរួមរស់ជាមួយប្រពន្ធគមខ្នង តែសាច់ខ្ចី បានយូរឆ្នាំដែរ ប៉ុន្តែ គ្មានកូនបន្តពូជទេ ជាអកុសល ភរិយានោះមានជំងឺ

អ្នកស្រីឡាក់ ម៉ុម

ធ្ងន់ព្យាបាលមិនជា ក៏ទទួល មរណភាពចោលរូបលោកឱ្យនៅពោះម៉ាយកាយរងា។ ទោះជាភរិយាស្លាប់ចោល និងគ្មានកូន ក៏លោកមិន ដាច់ចិត្តវិលទៅនៅស្រុកកំណើតវិញទេ ព្រោះនៅ ទីនេះមានស្រែភ្លឺ គោអំពែ ល្មមចិញ្ចឹមជីវិតបាន បើ វិលទៅនៅស្រុក គឺគ្មានអ្វីទាំងអស់។ ម៉្យាងទៀត ម្តាយក្មេកលោកឈ្មោះឡាក់ ម៉ុម ដែលជាស្រីមេម៉ាយ ផងនោះ ចេះតែឃាត់លោកជាកូនប្រសាមិនឱ្យទៅ ណាទេ ព្រោះដីស្រែទាំងប៉ុន្មាន គាត់ចែកកូនអស់ហើយ ជាពិសេស រូបលោកនិងភរិយាដែលស្លាប់ទៅ នោះបានកេរមរតក ពីម្តាយក្មេកច្រើនជាងគេ ទៅណា ចោលមិនកើត។
លោកថាំង សំអាង បន្តទៀតថា តាមពិត លោកមានអាយុតិច ជាងម៉ែក្មេកតែ៥ឆ្នាំប៉ុណ្ណោះ សមតែហៅបងស្រី ប៉ុន្តែ គាត់ក្លាយជា ម៉ែក្មេកទៅហើយ ក៏គោរពស្តាប់បង្គាប់គាត់មិនហ៊ានរឹងទទឹងទេ។ ម៉ែក្មេកនេះជាស្រីចិត្តធម៌ បានយកចៅ២នាក់ មកចិញ្ចឹមផង ព្រោះ គាត់មានកូនបង្កើត៥នាក់ ឯណោះ ដែលមានគូស្រករបែកផ្ទះអស់។ លោកនៅជាមួយម៉ែក្មេកយូរៗទៅ ឃើញគាត់ចេះតែស្អាតទៅៗ និងក្មេងទៅៗ ជួន កាលពេលឃើញម៉ែស្លៀកសារុងចោមពុង ងូតទឹកពាង ក៏ប្រឹងលួចមើលមិនដាក់ភ្នែក។ រាត្រីមួយ បន្ទាប់ពីកាប់មាន់ ស្ងោរហូប អមដោយស្រាថ្នាំ

លោកថាំង សំអាង

កន្លះដបផងនោះ លោកមានកម្លាំងព្រឺស ពេលចូលដេកចេះតែរសាប់រសល់នឹកដល់ខ្មោចប្រពន្ធ ខណៈដែល ភ្លើងតណ្ហាឆាបឆេះឡើង។ ដោយមិនអាចទ្រាំបាន លោកក៏ចូលទៅ បើកមុងម៉ែក្មេក រួចប្រថុយលួងលោមសុំគាត់ឱ្យជួយពន្លត់ភ្លើងតណ្ហានេះ ដែលមុនដំបូង ម៉ែប្រកែកតិចៗថា មិនកើតទេ ម៉ែក្មេក និងកូន- ប្រសាខ្លាចខ្មោចកាច់។ លោកចេះតែលួងលោមបបោសអង្អែល ផ្សំផង ទីបំផុត ម៉ែក៏លែងប្រកែក និងបានផ្អែមល្ហែមជាមួយគ្នាពេញ មួយរាត្រី ដោយទទួលស្គាល់ថា ម្នាក់ៗខានយូរជូរមាត់ លុះបានម្តង ពិតជាឈ្ងុយឆ្ងាញ់ណាស់។
លោកថោង សំអាង បន្តទៀតថា ដំបូង ពួកគាត់យកគ្នាលួច- លាក់ លុះដល់អ្នកជិតខាងសង្ស័យ និងខ្លាចត្រូវបណ្តាសាខ្មោចមេបា ផងនោះ ក៏ប្រកាសជាចំហ អញ្ជើញចាស់ទុំមករៀបចំសែនព្រេនតែ ម្តងទៅ។ នៅពេលចេញមុខឈប់លាក់លៀម គ្មានអ្នកណាហ៊ាន រិះគន់អ្វីទេ សូម្បីតែកូនៗ របស់ប្រពន្ធ និងជាអតីតប្អូនថ្លៃរបស់លោក បែរជានាំគ្នាត្រេកអរទៅវិញ។ ចាប់តាំងពីបានសែនព្រេន រហូតមក ទល់ពេលនេះ លោកយកម៉ែក្មេកធ្វើប្រពន្ធ បានជាង១ឆ្នាំហើយ ជួប តែសុភមង្គល ដោយចេះស្គាល់ទុក្ខធុរៈគ្នា ប៉ុន្តែប្រពន្ធម៉ែនេះ អាយុ ៥០ឆ្នាំទៅហើយ មិនអាចបង្កើតកូនបានទៀតទេ គ្រាន់តែពន្លត់ភ្លើង តណ្ហាបានតែប៉ុណ្ណោះ។

លោកថាំង សំអាង និងអ្នកស្រីឡាក់ ម៉ុម

ដោយឡែក អ្នកស្រីឡាក់ ម៉ុម ជាប្រពន្ធបានឱ្យដឹងថា មួយជាតិនេះ គាត់ធ្លាប់ឆ្លងកាត់ប្តី៣នាក់ទៅហើយ។ កាលនៅក្រមុំ គាត់បានរៀបការជាមួយប្តីទី១ ជាកំលោះ ឈ្មោះនួន វ៉ន អាយុស្របាលគ្នា និងបានរួមរស់ជាមួយគ្នាបង្កើត បានកូន៥នាក់ (ស្រី២ ប្រុស៣) ជាអកុសល ប្តីនោះ មានជំងឺធ្ងន់ព្យាបាលមិនជា ក៏ស្លាប់ចោលគាត់ទៅ។ គាត់ធ្លាក់ខ្លួនមេម៉ាយ មួយរយៈខ្លី ក៏សម្រេចចិត្តយក ប្តីទី២ ឈ្មោះយ៉ែម រួមរស់ជាមួយគ្នាបានជាង១ឆ្នាំ ក៏ព្រាត់គ្នាទៅ ដោយគ្មានកូនជាមួយគ្នាទេ បន្ទាប់ពីប្តី នោះឈឺរ៉ាំរ៉ៃព្យាបាលមិនជា ក៏ទទួលមរណភាពទៅទៀត។

ផ្ទះលោកថាំង សំអាង និងអ្នកស្រីឡាក់ ម៉ុម

អ្នកស្រីឡាក់ ម៉ុម បន្តទៀតថា គាត់ធ្លាក់ខ្លួន មេម៉ាយ២ភ្លើង ក៏រស់នៅជាមួយកូនស្រីឈ្មោះសែម សម័យ និងកូនប្រសាឈ្មោះថាំង សំអាង បានជាច្រើន ឆ្នាំ។ ជាអកុសល កូនស្រីនោះ ក៏ស្លាប់ទៅទៀត ទុក ឱ្យគាត់រស់នៅពីរនាក់កូនប្រសា ដែលគ្មានកូនបន្តពូជ ប៉ុន្តែ ដើម្បីកុំឱ្យស្ងាត់ពេក គាត់បានទៅយកចៅ២នាក់ មកនៅជាមួយ។ ឯមូលហេតុដែលគាត់សម្រេចចិត្ត យកកូនប្រសាធ្វើប្តី ក៏ព្រោះតែភ្លើងតណ្ហានេះម៉្យាង ឯម៉្យាងទៀតគ្មានអ្នកធ្វើស្រែចម្ការ ក្រែងកូនប្រសានេះ វិលទៅស្រុកវិញ លុះគេលួងលោមបបោសអង្អែល យូរៗទៅ គាត់ក៏ព្រម។ ទោះយ៉ាងណា គាត់បានសែនព្រេនបំពេញភ្នែកញាតិរួចហើយ គ្មានអ្នកណារិះគន់ អ្វីទេ មានតែជួយអរ។

លោកខាត់ ឡាំ

អ្នកស្រីអ៊ូច សំបូរ អាយុ៥៤ឆ្នាំ លោកខាត់ ឡាំ អាយុ៥៥ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ករណីកូនប្រសាយកម៉ែក្មេកធ្វើប្រពន្ធនេះសមគ្នា ណាស់ ព្រោះកូនប្រសាអាយុ៤៥ឆ្នាំ ឯម៉ែក្មេក ទើប តែ៥០ឆ្នាំប៉ុណ្ណោះ។ ចំណែកកូនៗក៏មិនជំទាស់រឿង ម៉ែយកកូនប្រសាធ្វើប្តីនោះដែរ មានតែជួយត្រេកអរ សូម្បីតែពួកគាត់ក៏សម្តែងការអបអរសាទរដែរ។

អ្នកស្រីអ៊ូច សំបូរ

គួរបញ្ជាក់ថា ករណីម៉ែក្មេកយកកូនប្រសាធ្វើប្តី ឬកូនប្រសាស្រីយកឪក្មេកធ្វើប្តី ឃើញមានជាហូរហែ ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយ ដែលមូលហេតុ បណ្តាលមកពីម្នាក់ៗ ពោះម៉ាយមេម៉ាយដូចគ្នា ខាន យូរជូរមាត់ ក៏ត្រូវរ៉ូវគ្នាពន្លត់ភ្លើងតណ្ហា។ គូស្រករ វ័យចាស់បែបនេះ គ្មានកូនជាមួយគ្នាទេ គ្រាន់តែ មានអ្នកថែទាំគ្នាក្នុងវ័យចុងក្រោយតែប៉ុណ្ណោះ”៕

RELATED ARTICLES