Saturday, April 20, 2024
Homeព័ត៌មានជាតិប៉ុនប៉ងរំលោភហើយ មិនឲ្យមាត់ទៀត!!! "ចែនៅឲ្យស្ងៀម កុំមាត់" នាងស្រែកផ្អើលប្រជាពលរដ្ឋដេញវាយទ្រោមខ្លួន

ប៉ុនប៉ងរំលោភហើយ មិនឲ្យមាត់ទៀត!!! “ចែនៅឲ្យស្ងៀម កុំមាត់” នាងស្រែកផ្អើលប្រជាពលរដ្ឋដេញវាយទ្រោមខ្លួន

ខេត្តក្រចេះ ៖ ប្តីប្រពន្ធ២នាក់បានដេកលើគ្រែក្រោមផ្ទះជាមួយគ្នា លុះដល់រំលងអធ្រាត្រ បុរសជាប្តីក៏ក្រោកចេញទៅមើលជ្រូកកើតកូននៅក្រោយផ្ទះ ដោយទុកឱ្យប្រពន្ធដេកក្នុងមុងតែម្នាក់ឯង ស្រាប់តែបន្តិចក្រោយមក ប្រុសព្រានល្មោភកាមម្នាក់បានលូនចូលមុង រួចឡើងមកពោបពីលើស្ត្រីជាប្រពន្ធប៉ុនប៉ងរំលោភ ចំណែកស្ត្រីរងគ្រោះនឹកស្មានថាប្តី ក៏ចេះតែសម្ងំស្ងៀមឈឹង លុះឮសំឡេងប្រុសព្រាននិយាយថា “ចែនៅឱ្យស្ងៀម កុំមាត់” ទើបភ្ញាក់ព្រឺត ដឹងថាមិនមែនប្តី ក៏ស្រែកឆោឡោផ្អើលដល់អ្នកស្រុកភូមិព័ទ្ធចាប់វាយដំទ្រមខ្លួន មុននឹងប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍បុរសល្មោភកាមប៉ុនប៉ងចាប់រំលោភប្រពន្ធគេទាំងកណ្តាលអធ្រាត្រ តែមិនបានសម្រេច បែរជាត្រូវគេព្រួតវាយស្ទើរស្លាប់ស្ទើររស់ រួចត្រូវប៉ូលិសចាប់វាយខ្នោះទៀតនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចតំបន់ដាច់ស្រយាលមួយ ក្នុងស្រុកចិត្របុរី។

ជនសង្ស័យល្មោភកាមដែលប៉ុនប៉ងរំលោភប្រពន្ធគេ មានឈ្មោះឈីន ម៉ុន អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះមិនត្រូវបានគេបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានអាយុ៣៧ឆ្នាំ និងមានលំនៅទល់មុខផ្ទះរបស់ជនសង្ស័យក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នាងនិងប្តីបានចូលដេកនៅលើគ្រែខាងក្រោមផ្ទះជាមួយគ្នាតាមទម្លាប់។ លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដោយសារជ្រូកនៅទ្រុងខាងក្រោយផ្ទះកើតកូន ទើបប្តីរបស់គាត់បានក្រោកទៅមើលតែម្នាក់ឯង ដោយទុកឱ្យនាងដេកនៅក្នុងមុងតែម្នាក់ឯង ពោលគឺប្តីមិនបានដាស់នាងឱ្យទៅមើលជ្រូកជាមួយគ្នាទេ ព្រោះមិនចង់រំខានដំណេករបស់នាង។ លុះបន្តិចក្រោយមក ខណៈដែលនាងកំពុងដេកលង់លក់ស្កប់ស្កល់ ក៏មានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់ឡើងពោបពីលើនាង លុះនាងបើកភ្នែកមើល ដោយសារតែយប់ងងឹងគ្មានអំពូលបំភ្លឺផង ទើបនាងគ្រាន់តែដឹងថាជាមនុស្សប្រុសម្នាក់ ប៉ុន្តែស្មានថាប្តី ទើបនាងចេះតែសម្ងំស្ងៀម បណ្តោយឱ្យប្តីចាត់ការតាមដំណើរទៅចុះ។

ស្ត្រីរងគ្រោះ បន្តថា ខណៈដែលនាងកំពុងសម្ងំស្ងៀមនោះ ខាងប្រុសបានព្យាយាមថើបឈ្មុសឈ្មុលនាងសព្វកន្លែង រួចក៏ឮសំឡេងមនុស្សប្រុសនិយាយដាក់ត្រចៀកនាងថា “ចែនៅឱ្យស្ងៀម កុំមាត់” គ្រាន់តែឮសម្តីនេះភ្លាម នាងភ្ញាក់ខ្លួនក្រញ៉ាង ព្រោះដឹងថា បុរសដែលកំពុងថើបឈ្មុលឈ្មុសខ្លួនប្រាណនាង ប្រៀបបានជ្រូកព្រៃកាយរកមើមដំឡូងនេះ តាមពិតមិនមែនជាប្តីសោះ ទើបភ្លាមនោះ នាងក៏ស្រែកឆោឡោផ្អើលដល់ប្តី និងអ្នកភូមិនាំគ្នារត់មកជួយ និងដេញចាប់ជនសង្ស័យរហូតបាន។ បន្ទាប់មក ដោយសារតែអ្នកស្រុកផ្ទុះកំហឹងខ្លាំងពេក ក៏ព្រួតគ្នាវាយដំទៅលើជនសង្ស័យម្នាក់មួយដៃមួយជើង បណ្តាលឱ្យខៀវភ្នែកទាំងសងខាង និងទ្រមខ្លួន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់ខ្លួន ជនសង្ស័យយកទៅចាត់ការតាមច្បាប់។

តាមប្រភពពីនគរបាលស្រុកចិត្របុរី បានឱ្យដឹងថា ជនសង្ស័យឈ្មោះឈីន ម៉ុន នេះ គឺជាមនុស្សប្រមឹក និងតែងប្រើប្រាស់អំពើហិង្សាវាយដំប្រពន្ធសឹងរាល់ថ្ងៃ ស្រាប់តែនៅថ្ងៃកើតហេតុ ឆ្លៀតពេលប្តីគេមិននៅ ក៏លបចូលទៅចាប់រំលោភប្រពន្ធគេ តែមិនបានសម្រេច ក៏ត្រូវអ្នកភូមិលើកគ្នាស្ទាក់ចាប់ និងព្រួតវាយម្នាក់មួយដៃ ធាក់ម្នាក់១ជើង ទ្រោមខ្លួន ដេកនៅនឹងដី ទើបប្រគល់ឱ្យនគរបាលចាត់ការ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឈីន ម៉ុន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប៉ុនប៉ងរំលោភប្រពន្ធគេមែន តែមិនបានសម្រេចនោះទេ។

ជនសង្ស័យបន្តសារភាពថា ដោយសារតែផ្ទះរបស់ខ្លួន និងផ្ទះរបស់ស្ត្រីរងគ្រោះនៅទល់មុខគ្នា ហេតុនេះ នៅមុនពេលកើតហេតុ គេបានឃើញបុរសជាប្តីស្ត្រីរងគ្រោះក្រោកចេញទៅមើលជ្រូកកើតកូននៅក្រោយផ្ទះ ទើបឆ្លៀតពេលលូនចូលបើកមុងចាប់រំលោភស្ត្រីរងគ្រោះ តែបានតែថើបឈ្មុសឈ្មុលមិនទាន់បានធ្វើអីផង ត្រូវនាងដឹងខ្លួនទាន់ស្រែកឆោឡោផ្អើលដល់ប្តី និងអ្នកភូមិព័ទ្ធចាប់រូបគេវាយដំតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទមុនៗ

 

បុគ្គលិកធនាគារ ឈឺចិត្តស្អិតទ្រូងស្រីស្នេហ៍បែកចិត្ត បែកគំនិតលួចទូរស័ព្ទដៃ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទទំនើប១គ្រឿង ពីហាងលក់ទូរស័ព្ទមួយកន្លែង រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវម្ចាស់ទូរស័ព្ទដឹងទាន់ ប្រដេញតាមចាប់បាន ស្រាប់តែបុរសសង្ស័យរូបនោះបែរជាឆ្លើយថា តាមពិតមូលហេតុដែលរូបគេលួចទូរស័ព្ទនេះ គឺព្រោះតែឈឺចិត្តស្អិតទ្រូងនឹងរឿងស្រីស្នេហ៍សុំបែកផ្លូវ ទើបធ្វើឱ្យរូបគេវិលវល់អារម្មណ៍គិតអ្វីមិនចេញ រហូតដល់បែកគំនិតលួចទូរស័ព្ទបែបនេះតែម្តង។

ម្ចាស់ទូរស័ព្ទ
ករណីបុរសតូចចិត្តស្រីស្នេហ៍បែកចិត្ត បែរជាបែកគំនិតលួចទូរស័ព្ទគេនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះលេខ២០៥ តាមបណ្តោយផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ប៉ុន្តែក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទបានហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួន មកដល់មុខមន្ទីរពេទ្យរុស្ស៊ី ក៏ត្រូវម្ចាស់ទូរស័ព្ទតាមទាន់ចាប់ក្របួចជាប់ នៅតាមបណ្តោយផ្លូវលេខ២៧១ ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនសង្ស័យលួចទូរស័ព្ទដៃ
ជនសង្ស័យជាចោរលួចទូរស័ព្ទខាងលើនេះ មានឈ្មោះគង វណ្ណៈ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅភូមិ៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ មានឈ្មោះសុខ លាភ អាយុ៣១ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវលេខ២០៥ កែងផ្លូវលេខ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ដោយឡែកទូរស័ព្ទទំនើបដែលជនសង្ស័យលួចនោះ ម៉ាក iPhone 7Plus ពណ៌ក្រហម។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BS-6844 ចូលមកកន្លែងលក់ទូរស័ព្ទរបស់គាត់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៥ កែងផ្លូវលេខ៣៨៨។ លុះពេលចូលមកដល់ ដោយមិនឃើញគាត់ម្ចាស់ហាងនៅយាមកន្លែង ព្រោះរវល់ធ្វើទូរស័ព្ទនៅខាងក្នុង ហើយស្របពេលដែលគាត់បានដាក់ទូរស័ព្ទម៉ាក iPhone 7Plus ពណ៌ក្រហមមួយគ្រឿង សាកថ្មចោលនៅក្បែរទូខាងមុខនោះផង ទើបធ្វើឱ្យជនសង្ស័យឆ្លៀតឱកាសលួចយកទូរស័ព្ទ១គ្រឿងនោះបានសម្រេច តែពេលដកទូរស័ព្ទចេញពីខ្សែសាកថ្ម បានធ្វើឱ្យជ្រុះឆ្នាំងសាកលាន់សំឡេងឮដល់គាត់នៅខាងក្នុងចេញមកមើល ទើបដឹងថា ជនសង្ស័យបានលួចទូរស័ព្ទរបស់គាត់ឡើងជិះម៉ូតូគេចខ្លួន។ ភ្លាមនោះ គាត់ក៏ប្រញាប់ជិះម៉ូតូប្រដេញតាមជនសង្ស័យ រហូតមកដល់ចំណុចខាងមុខមន្ទីពេទ្យរុស្សី ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក កំពុងល្បាតជួយដេញតាម ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង និងត្រូវប្រជាពលរដ្ឋខ្លះផ្ទុះកំហឹង ក៏ព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យបែកមាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតទូរស័ព្ទ iPhone 7Plus នោះទៅឱ្យម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

 

http://www.nokorthomdaily.com/2018/01/social-18012017/

RELATED ARTICLES