Saturday, April 27, 2024
Homeតារាខ្មែរតារាសិចស៊ី ម៉ូលីកា ក្រោយកែច្រមុះ កើបលុយតាមអនឡាញ គ្រោងបើកហាងរក្សាសម្រស់

តារាសិចស៊ី ម៉ូលីកា ក្រោយកែច្រមុះ កើបលុយតាមអនឡាញ គ្រោងបើកហាងរក្សាសម្រស់

ស្ទើរមិនគួរឲ្យជឿ តារាចម្រៀងសិចស៊ីរបស់ផលិតកម្ម Rock កញ្ញាម៉ូលីកា ដែលក្រោយពេលកែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួចទាក់ទាញហើយនោះ នឹងបានងាកមករកស៊ីលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្រាប់តែឡើងកូដកាក់កបកើបលុយបានខ្ទង់ម៉ឺនដុល្លារ ក្នុង១ខែៗ ខណៈដែលផលិតផលរបស់នាងមានអណិកជនខ្មែរ នៅបរទេសជាច្រើន បានកុម្ម៉ង់ទិញបណ្ដាក់គ្នាជាហូហែរ។

តារាចម្រៀងសិចស៊ីចូលចិត្តបង្អួតសម្រស់ដើមទ្រូងដ៏ធំទ្រលុកទ្រលុនគួរឲ្យគ្រឺតក្នាញ់ កញ្ញាម៉ូលីកា បានថ្លែងឲ្យដឹងថា “មួយរយៈចុងក្រោយនេះ នាងមមាញឹកខ្លាំងលើមុខរបរលក់ផលិតផលតាមអនឡាញ។ នាងថា ពីមុននាងឡាយវីដេអូតាមហ្វេសប៊ុកលក់តែជ្រក់ជើងមាន់តែប៉ុណ្ណោះ តែមួយរយៈនេះ នាងលក់ផលិតផលថែរក្សាសម្រស់គ្រប់ប្រភេទ ដែលទទួលបា​នការគាំទ្រពីអតិថិជនជាច្រើនទាំងក្នុងនឹងក្រៅប្រទេស។

ម៉ូលីកា បន្ថែមថា “សព្វថ្ងៃនេះ ខ្ញុំលក់ផលិតផលថែរក្សាសម្រស់គ្រប់ប្រភេទ មានដូចជា ថ្នាំលាបឲ្យស្បែកស្អាត រាងស្លីម ថ្នាំបំបាត់មុន បំបាត់ជាំ ថ្នាំសម្រករាង ថ្នាំបណ្តុះសក់ ពន្លូតកម្ពស់ ឡេលាបស្បែក ជាដើម ពោលគឺមានគ្រប់ប្រភេទទាំងអស់ ហើយសម្រាប់ផលិតផលទាំងនោះ គឺខ្ញុំនាំយកមកពីច្រើនប្រទេស ដូចជា ថៃ កូរ៉េ ជប៉ុន និងអាមេរិក ជាដើម ដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់”។

ម៉ូលីកា បានឲ្យដឹងដែរថា “មួយរយៈនេះ នាងលក់ដាច់ខ្លាំងស្ទើរតែគ្មានពេលសម្រាក ខណៈដែលមានអតិថិជនបានកុម្មង់ទិញទាំងក្នុងនិងក្រៅប្រទេស។ នាងថា ក្រៅពីបងប្អូននៅក្នុងស្រុក មានអណិកជនខ្មែរនៅក្រៅប្រទេសជាច្រើន ដែលកុម្មង់ទិញ ដូចជានៅប្រទេសស្វីស ញូវហ្សេឡែនដ៍ អូស្ត្រាលី អាមេរិក កូរ៉េ ថៃ និងប្រទេសជាច្រើនទៀត។ នាងអះអាងថា នាងលក់ដាច់ដោយសារផលិតផលដែលនាងនាំចូលមានគុណភាពខ្ពស់ មានតម្លៃសមរម្យ និងមានសេវាកម្មរហ័សទាន់ចិត្ត។

តារាកំពុងតែកាក់កបកើបលុយតាមអនឡាញរូបនេះ បញ្ជាក់ថា “មួយរយៈនេះ នាងរកចំណូលបានពីលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ក្នុង១ថ្ងៃ ជិត១ពាន់ដុល្លារ ដូច្នេះក្នុង១ខែៗ នាងអាចសល់យ៉ាងតិចក៏ខ្ទង់ម៉ឺនដុល្លារដែរ ខណៈដែលនាងក៏នៅតែឆ្លៀតលក់ជ្រក់ជើងមាន់ជាធម្មតា។

ម៉ូលីកា បានទទួលស្គាល់ថា “មួយរយៈនេះ នាងពិតជារយាយពីអាជីពចម្រៀងបន្តិចមែន ប៉ុន្តែយ៉ាងណា នាងមិនបោះបង់វិស័យសិល្បៈនោះទេ បើទោះបីជោគជ័យលើមុខរបស់រកស៊ីយ៉ាងណាក៏ដោយ។ ពោលគឺនាងនៅតែឆ្លៀតចេញបទចម្រៀងដើម្បីបង្កើនការគាំទ្របន្ថែមទៀត តាមរយៈផលិតកម្ម Rock។ នាងថា នៅមុនពេលនាងបែកគំនិតលក់អីវ៉ាន់តាមអនឡាញ ខណៈដែលមិនសូវបានច្រៀងតាមកម្មវិធីប្រគំតន្ត្រីធំៗផងនោះ នាងចេញច្រៀងរកលុយតាមភោជនីយដ្ឋាន ក្នុង១យប់បានត្រឹមតែ២០ទៅ៣០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនាងលក់ផលិតផលតាមអនឡាញ គឺទទួលបានចំណូលច្រើនគួរឲ្យមោទនៈភាព ខណៈដែលនាងគ្រោងបើកហាងថែរក្សាសម្រស់មួយនៅរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យអតិថិជនកាន់តែងាយស្រួស។

តារាដែលមានរូបសម្រស់ទាក់ទាញ និងល្បីមានបុរសៗទ្រព្យស្ដុកជាច្រើនតាមថ្ពក់ស្នេហ៍រូបនេះ បានបង្ហើបឲ្យដឹងដែរថា “ខណៈដែលនាងកំពុងសប្បាយចិត្តរកលុយតាមអនឡាញ នាងមិនទាន់នឹកចង់គិតគូពីរឿងដៃគូជីវិតស្នេហានោះទេ ពោលគឺនាងចង់ជួយគ្រួសាររបស់នាងឲ្យរីកចម្រើនជាងនេះ និងចង់កសាងប្រជាប្រិយភាពលើវិថីសិល្បៈឲ្យលេចធ្លោជាងនេះសិន៕

RELATED ARTICLES