អ្នកណាទប់ចិត្តបាន!!! ទើបបូជាសពប្រពន្ធហើយ កូនប្រុសស្លាប់បន្ត

0
288

ខេត្តបាត់ដំបង ៖ ករណីរន្ធត់មួយ ដោយបុរសម្នាក់ចងកសម្លាប់ខ្លួន ទាំងមិនទាន់បានរើសធាតុម្តាយនៅឡើយ ឪពុកឱ្យរស់នៅឯកោតែម្នាក់ឯង ទាំងមិនដឹងថា កូនប្រុសខូចចិត្តពីរឿងអី បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល។

បុរសគិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះមុត បូរី ហៅទយ អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៥ ក្រុមទី០៧ ភូមិឃុំកើតហេតុខាង លើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្តាយរបស់ជនរងគ្រោះខាងលើ ទើបនឹងទទួលមរណភាព ដោយក្រុមគ្រួសារ រួមនឹងជនរងគ្រោះផង បានរៀបចំធ្វើពិធីបុណ្យសពឱ្យម្តាយតាមប្រពៃណី រហូតដល់ដង្ហែទៅបូជារួចរាល់ ប៉ុន្តែមិនទាន់ដល់វេលាត្រូវ រើសធាតុម្តាយនៅឡើយ ក៏ស្រាប់តែជនរងគ្រោះ បានត្រឡប់មកផ្ទះវិញ រួចក៏ឡើងទៅសម្ងំចងកសម្លាប់ខ្លួននៅលើផ្ទះ ដោយមិនដឹងមូលហេតុ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង។

ក្រោយពីប្រពន្ធស្លាប់ ហើយកូនប្រុសបានសម្រេចចិត្តចងកសម្លាប់ខ្លួនតាមក្រោយបែបនេះ ធ្វើឱ្យបុរសជាបុរសឪពុកមានការតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ខណៈដែលបាត់បង់មនុស្សជាទីស្រលាញ់ស្មើនឹងកែវភ្នែក ២នាក់ព្រមគ្នាបែបនេះ។

ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកមែន។

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះខាងលើ ទៅឱ្យបុរសជាឪពុក ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី បន្តពីកម្មវិធីបុណ្យសពម្តាយ ដែលទើបនឹងបូជាមិនទាន់បានរើសធាតុនៅឡើយ៕