នាងខ្សោយបញ្ញា ប្រុស៣នាក់ចាប់រំលោភបូក មិនប្រណី

0
425

ខេត្ត​កណ្ដាល ​៖ ​យុវជន​៣​នាក់​ បានចាប់រំលោភ​នារីរងគ្រោះ បានសម្រេចម្នាក់ម្តងៗ ក្នុង​ពេល​តែ​មួយ ហើយត្រូវ​នារីរងគ្រោះ​ប្ដឹង​សមត្ថកិច្ច រហូតចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។ ហេតុការណ៍នេះបាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​សួនច្បារ​ក្នុង​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈបន្ទាយ​ព្រាប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនល្មោភកាមទាំង៣នាក់ខាងលើនេះ ទី១. មានឈ្មោះ ចែ​ម ចុន អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទី២. មានឈ្មោះ ​ប៉ូច គង់ អាយុ​១៨​ឆ្នាំ ​ជនជាតិ​ខ្មែរ និង​ទី៣. មាន​ឈ្មោះ ​បាន ម៉េ​ង ​អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ។ ពួកគេទាំង​៣​នាក់​ មានមុខ​របរ​រៀន​ជួសជុល​ម៉ូតូ និង​ស្នាក់​នៅ​ក្នុង​មណ្ឌល​កើតហេតុ​ខាងលើ​។ ចំណែកនារីរគ្រោះមាន​អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខងារផ្នែក​អប់រំ​ពិសេស ​ឆ្នាំ​ទី​១​ ស្នាក់​នៅ​ក្នុងមណ្ឌល​ខាងលើ ​បើតាម​បញ្ជាក់ពីមណ្ឌល​ខាងលើ​ថា ​នារីរងគ្រោះ ​គឺជា​ជា​ជន​ខ្សោយ​បញ្ញា ​។​

សមត្ថកិច្ចដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុ មិនចាំថ្ងៃខែឆ្នាំ ​ជនសង្ស័យ​ទាំង​៣​នាក់​ ធ្លាប់​បានល្បួងនារីរងគ្រោះរំលោភបាន​សម្រេច​គ្រប់​ៗ​គ្នា​ ដោយពួកគេខ្លះរំលោភបាន​សម្រេច​១​ដង​ ខ្លះ​២​ដង ​និង៣​ដង​រួច​មក​ហើយ​ ។​លុះនៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៤ ខែឧសភា នារីរងគ្រោះខាងលើ ​និង​យុវជន​ទាំង៣នាក់ដដែលនេះ  បាន​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​មណ្ឌល​ជាមួយ​គ្នា ពេលនោះ ជនសង្ស័យ​ឈ្មោះ​ចែ​ម ចុន បាន​ហៅ​នាង​ឲ្យ​ចេញ​ក្រៅបន្ទប់ ពេល​នោះ​នាង​បាន​ចេញ​តាម​ ក៏ត្រូវជនសង្ស័យ​ចែ​ម ចុន ​ប្រាប់​នារីរងគ្រោះថា​ “​ឲ្យ​បង​ឈ្មោះ​ បាន ​ម៉េ​ង ​នេះ​១​ទៅ” នាងរីរងគ្រោះក៏​​យល់ព្រម ​ទើប​ជនសង្ស័យ ​បាន ម៉េ​ង ​ដឹក​ដៃ​នាង​ចូល​ទៅ​ក្នុង​សួនច្បារ​ខាង​មុខមណ្ឌល ​រួម​ភេទ​រហូត​បាន​សម្រេច​តែ​ម្តង។ ក្រោយ​ពី​រួមរ​ក័​បាន​សម្រេច​ហើយ ជនសង្ស័យបាន ម៉េ​ង បាន​ក្រោក​ស្លៀក​ខោ​ដើរ​ចេញ ស្រាប់តែ​ជនសង្ស័យ ​ឈ្មោះ ​ចែ​ម ចុន បាន​ចូល​ទៅ​រួម​ភេទ​បន្ត​ទៀត ​រហូត​បាន​សម្រេច​ដែរ​រួចក៏​ក្រោក​ដើរ​ចេញ ទើ​បជនសង្ស័យ ឈ្មោះ ​ប៉ូច គង់ បាន​ចូល​ទៅ​រួម​ភេទ​រហូត​បាន​សម្រេច ចុង​ក្រោយ​គេ ​។

សមត្ថកិច្ចដែលបានបញ្ជាក់ថា ​លុះនៅថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​មកដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរាគមន៍ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើនេះ។ បន្ទាប់ពីទទួលពាក្យបណ្តឹងហើ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​ ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់នេះថា ពួកគេទាំង៣នាក់ខាងលើនេះ ពិតជាបានចាប់រំលោភនារីរងគ្រោះប្រាកដមែន ដោយកាស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ។ ហើយកន្លងមក ពួកគេបានរំលោភនារីរងគ្រោះបានសម្រេច៣ដងមកហើយ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ បន្តនីតិតវិធីច្បាប់៕