នារីរូបស្រស់មិនចេញមកក្រៅបន្ទប់ ឪពុកបើកទ្វារចូលមើល រន្ធត់ស្រែកហៅអ្នកជិតខាង

0
183

ខេត្តសៀមរាប៖ នារីរូបស្រស់ម្នាក់ ពុំដឹងថាមានវិបត្តិអ្វីដោះស្រាយមុនចេញនោះទេ បានធ្វើសកម្មភាពចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេក ស្លាប់យ៉ាងអាណោចចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង7និង20នាទី ព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិតាត្រាវឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នារីរងគ្រោះមានឈ្មោះជ្រក់ ស្រីនាង ភេទស្រី អាយុ27ឆ្នាំ សព្វថ្ងៃរស់នៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទ​បាគង។

បើតាមការដឹងពីឪពុកនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ គាត់និងកូនៗ រួមនឹងកូនស្រីរងគ្រោះ បានហូបបាយពេលល្ងាចជុំគ្នា បន្ទាប់ពីហូបបាយរួច មិនមាននរណាម្នាក់ចេញទៅណានោះទេ ដោយឡែកកូនស្រីរងគ្រោះក៏បានចេញទៅដេកក្នុងបន្ទប់បាត់ទៅ ចំណែកគាត់ជាឪពុក ក៏បាននាំកូនម្នាក់ទៀតេកនៅបន្ទប់ខាងក្រៅរហូតដល់ភ្លឺ។

ឪពុកនារីរងគ្រោះបានបន្តថា លុះនៅម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ គាត់មិនបានឃើញកូនស្រីរងគ្រោះចេញមកក្រៅនោះទេ ដោយមានការនឹកឆ្ងល់ខ្លាំងពេកគាត់ក៏បានចូលទៅដាស់ ស្រាប់តែបើកទ្វារទៅ ឃើញកូនស្រីចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឲ្យគាត់ជាឪពុកភ័យស្លន់ស្លោ និងបានស្រែកហៅអ្នកជិតខាងមកជួយស្រាយចំណងទម្លាក់សពកូនស្រីមកក្រោម ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសាកសព មិនមានស្នាមរបួស ឬពាក់ព័ន្ធឃាតកម្មនោះទេ រួចបានសន្និដា្ឋនថា នារីរងគ្រោះពិតជាបានស្លាប់ដោយសារចងសម្លាប់ខ្លួនប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕