ប្រុសរួមរ័ករួច ដឹកមកដាក់នៅផ្ទះ ស្រីគាំងបេះដូងស្លាប់

0
342

ភ្នំពេញ៖ ស្ត្រីជានារីម៉ាស្សាម្នាក់ ត្រូវបានមិត្តប្រុសនាំទៅរួមរ័កអស់ចិត្ត រួចក៏បានដឹកមកផ្ទះវិញ ស្រាប់តែមានអាការៈ កន្ត្រាក់ដៃកន្ត្រាក់ជើង ស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងផ្ទះម៉ាស្សាមួយកន្លែង មានទីតាំងលេខ៦៧៨ ផ្លូវលេខ២៧១ ក្រុមទី៤០ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

នារីរងគ្រោះមានឈ្មោះ លី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុខាងលើ។

យោងតាមនារីម្នាក់ មានឈ្មោះ ភា ស្រី អាយុ២៧ឆ្នាំ ដែលជាមិត្តរួមការងារជាមួយនារីរងគ្រោះ បានប្រាប់អ្នកសារព័ត)មានថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នាងបានឃើញបុរសម្នាក់ដែលជាសង្សារនារីរងគ្រោះ បានដឹកនារីរងគ្រោះមកកន្លែងម៉ាស្សា ពេលនោះនារីរងគ្រោះក៏បានដើរសំដៅចូលបន្ទប់ដេកបាត់ទៅ។

ប្រភពដដែលបានបន្តថា លុះនៅវេលាម៉ោង៣និង០០រសៀល ថ្ងៃដដែល ស្រាប់តែនារីគ្រោះបានចេញពីបន្ទប់ដេកវិញ ហើយបានដើរចុះឡើងៗពេញផ្ទះ និងបានអង្គុយថ្វាយបង្គំព្រះ ដោយសភាពខុសប្លែកពីធម្មតា។  រហូតដល់ម៉ោង១០និង៣០នាទីយប់ ជនរងគ្រោះក៏មានអាការៈប្រកាច់ កន្រ្តាក់ដៃជើង ឃើញដូច្នេះនាងនិងបុគ្គលិកម៉ាស្សាដទែទៀត បាននាំគ្នាជួយធ្វើចលនា និងបានរត់ហៅគេឯងមកជួយ ប៉ុន្តែនារីរងគ្រោះស្លាប់បាត់ហើយ។ ក្រោយកើតហេតុ នាងក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ផងដែ។

បើតាមសមត្ថកិច្ចជំនាញដែលបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសាកសព បានសន្និដ្ឋានថា នារីរងគ្រោះស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើប្រាស់សារធាតុញៀន ប្រភេទមេតំហ្វេតាមីន។

បច្ចុប្បន្ន សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕