ម៉ូតូកង់៣ រថយន្ត និងម៉ូតូ ត្រូវអាជ្ញាធរចុះចាប់ ព្រោះចតគ្មានសណ្តាប់ធ្នាប់

0
205

ព្រះសីហនុ៖ ម៉ូតូកង់៣ Passapp ជាមួយម៉ូតូនិងរថយន្តផងនោះ ត្រូវបានអាជ្ញាធរចុះចាប់យកមកទុកបណ្តោះអាសន្ននៅសាលាក្រុង ដោយសារតែម្ចាស់បានចតពាសវាលពាសកាល បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតំបន់ផ្សារលើ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមគណនីហ្វេសប៊ុកលោកអភិបាលក្រុងព្រះសីហនុ បានបង្ហោះសារអមជាមួយសកម្មភាពអាជ្ញាធរចុះប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់ថា “ថ្ងៃច័ន្ទ ១០/០៦/២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខផ្សារពាណិជ្ជកម្ម ផ្សារលើ និងតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុង ដោយបានចាប់ម៉ូតូចំនួន១៣គ្រឿង PassApp ០៩គ្រឿង និងឡានចំនួន ០២គ្រឿង ដែលចតនៅលើផ្លូវគ្មានសណ្តាប់ធ្នាប់ យកមករក្សាទុកបណ្តោះអាសន្ននៅសាលាក្រុង”។

ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរនេះ ត្រូវបានប្រជាពលរដ្ខសាទរយ៉ាងខ្លាំង ដោយពួកគេសង្កេតឃើញថា ជារៀងរាល់ថ្ងៃ អ្នករត់កង់៣ passapp ម៉ូតូ និងឡានជាច្រើនគ្រឿង បានចតគ្មានសណ្តាប់ធ្នាប់ បើទោះជាមានកាណែនាំពីអាជ្ញាធរយ៉ាងណាក៏ដោយ៕