ប្រកាសអាសន្នហើយ… ឆ្នាំហ្នឹងឡើងខ្លាំងដល់ទៅ៤៥៦នាក់ស្លាប់ ដោយសារគ្រុនឈាម

0
204

កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសុខាភិបាលប្រទេសហ្វីលីពីន បានប្រកាសអាសន្នពីជំងឺគ្រុនឈាមដែលកំពុងវាយប្រហារទូរទាំងប្រទេស ដែលបានសម្លាប់មនុស្សជាង៤៥០នាក់ ចាប់តាំងពីខែមករា រហូតមកដល់ពេលនេះ។ នេះបើយោងតាមប្រភពព័ត៌មានពីស៊ីអិនអិន ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

Photo : CNN

មន្ត្រីសុខាភិបាលដដែលបានឱ្យដឹងទៀតថា ទូទាំងប្រទេសហ៊្វីលីពីន មានជំងឺគ្រុនឈាមចំនួន១០ម៉ឺនករណីក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩  កើនឡើង៨៥ភាគរយ ក្នុងរយៈពេលដូចគ្នា បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ។ 

ករណីជំងឺគ្រុនឈាមនៅប្រទេសហ្វីលីពីន តែងតែងកើនឡើងរៀងរាល់៣-៤ឆ្នាំម្តង ហើយឆ្នាំនេះបានកើនឡើងហួសពីបណ្តាឆ្នាំមុន។

Photo : CNN

ជំងឺនេះកំពុងរាតត្បាតទៅលើតំបន់៤ ក្នុងប្រទេសហ្វីលីពីន គឺ Mimaropa Western Visasyas , Central Visayas និង Nothern Mindanao ដែលមានប្រជនសរស់នៅជាង២០លាននាក់ ឬស្មើនឹង២០ភាគរយនៃចំនួនប្រជាជនហ៊្វីលីនសរុប។ 

ក្រៅពីតំបន់ទាំង៤ខាងលើនេះ មន្ត្រីសុខាភិបាលក៏កំពុងតាមដានទៅលើតំបន់ចំនួន៩ផ្សេងទៀត ដោយរួមបញ្ចូលទាំងតំបន់ Davao ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីឌូតើតេ ផងដែរ។

Photo : CNN

យោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ជំងឺគ្រុមឈាមដែលចម្លងមកពីមូសខ្លាមានរោគសញ្ញា ដូចជា ឈឺក្បាលខ្លាំង ឈឺសាច់ដុំ សន្លាក់ គ្រុនក្តៅខ្លាំង។

របាយកាណ៍ដដែលនោះបានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ ទូទាំងពិភពលោកមានអ្នកកើតជំងឺប្រភេទនេះប្រមាណ៥០ម៉ឺននាក់  និងស្លាប់ជាង១២៥០០នាក់៕

កែសម្រួលដោយ៖ ហេង ដេត

ប្រភព៖ CNN