អតីតតារាចម្រៀងផលិតកម្ម Rock មករា វុឌ្ឍ ត្រូវបញ្ជូនចូលសង្គ្រោះភ្លាមៗ ដោយសារជំងឺប្រចាំកាយ

0
140

អតីតតារាចម្រៀងផលិតកម្ម Rock លោកមករា វុឌ្ឍ ត្រូវបានមិត្តភក្តិអ្នកសិល្បៈ និងក្រុមការងារបញ្ជូនមកសង្គ្រោះបន្ទាន់នៅកាល់ម៉ែត្រ ទាំងកណ្តាលយប់ ព្រោះតែលោកមានជំងឺប្រចាំកាយជាយូរណាស់មកហើយ ជំងឺទឹកនោមផ្អែមនិងលើសឈាម និងបេះដូង ប៉ុន្តែមិនមានលទ្ធភាពព្យាបាល។

យោងតាមផេកសិល្បករកម្ពុជា បានបង្ហោះសារថា “សូមជួយស៊ែរបងបងប្អូន តារាចម្រៀងប្រចាំផលិតកម្មរ៉ុក កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ”។

ប្រភពដដែលបានបន្តថា “កាលពីពេលរំលងអាធាត្រនេះ តារាចម្រៀង មករា វុឌ្ឍ នៅផលិតកម្មរ៉ុក ពីមុនម្ចាស់បទ ស្នេហាត្រីកោណ ឥឡូវបានសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែតដោយជំងឺប្រចាំយូរមកហើយតែគ្មានលទ្ធភាពព្យាបាល ភ្លាមៗនៅនិងកន្លែងធ្វើការ ជំងឺទឹកនោមផ្អែមនិងលើសឈាម និងបេះដូង”។

ប្រភពដដែលបន្តទៀតថា តារាចម្រៀងអ្នកនាងយិន ស្រីពៅ បានជូនដំណឹងមកផេកសិល្បករកម្ពុជាថា ព្រោះជីវិតគាត់ល្បីតែឈ្មោះទេ ហើយសព្វថ្ងៃក្រណាស់ធ្វើការជាមួយខ្ញុំ ពេលខ្លះភ្ញៀវឲ្យផឹក គាត់ថាឈឺ បែរជាថា គាត់ឬកម្ល៉េះហា មកជួបម្ដងថាឈឺ ដល់ភ្ញៀវខឹង គេមិនចូលចិត្ត ចឹងធីបក៏អត់ច្រៀង។

បានតិចតួចទៀតចិញ្ចឹមប្រពន្ធនិងកូនក៏លំបាក គឺពឹងទៅលើគាត់ម្នាក់គត់ក្នុងគ្រួសារនេះ ជីវិតពិតគាត់ដែលខ្ញុំរួមអាជីបមួយគ្នា ហើយក៏មិនខុសពីខ្ញុំដែរ យើងត្រូវចេះជួយគ្នានៅគ្រាលំបាកខ្មែរជួយខ្មែរបងប្អូនចង់ជួយគាត់មានចិត្តធម៌ និងសប្បុរសធម៌ដល់រូបគាត់ សូមទាក់ទងនិងខ្ញុំយិន ស្រីពៅ លេខ 070996417(090996417”។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”៕