Ford Ranger Raptor បានមកដល់ ទីផ្សារប្រទេសកម្ពុជាហើយ

0
132

រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា យើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។  

រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។​

លោក Jamal Hameedi, ប្រធានវិស្វករ Ford Performance របស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “យើងពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយក្រៃលែង នៅពេល ដែលបានដាក់បង្ហាញរថយន្តនេះទៅកាន់សាធារណៈជន ហើយអ្នកនឹងមានអារម្មណ៍ដូចជា វិរៈបុរស​ (Hero) អញ្ជឹងនៅពេល ដែលបានបើកបររថយន្តមួយនេះ។ Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាបាន design ដោយផ្អែកទៅលើ DNA របស់ Ford Performace​”។​

លោកបន្តថា “ផ្នែកខាងមុខរថយន្តមានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 តែម្ដង ដោយប៉ាណា ខាងមុខបានបំពាក់ដោយអក្សរ​ Ford ធំៗមើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា។ កាងខាងមុខត្រូវបានរចនាថ្មី រឹងមាំធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការបើកបរលើផ្លូវលំបាក។ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាពខ្ពស់ធន់នឹងការប្រើប្រាស់ពេល​បើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយផ្ដល់ទាំងសុវត្ថិភាពនិងផាសុកភាពដល់អ្នកបើកបរ”។​

Ford Ranger Raptor ជាកំពូលរថយន្ត Pick Up ប្រភេទ Off-Road បំពាក់ដោយម៉ាសុីន Bi-Turbo ទំហំ 2.0L ជំនាន់ថ្មីកម្លាំងខ្លាំងនិងសន្សំសំចៃប្រេង។ ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់រឹងមាំ មិនរលាក់ខ្លាំង​មិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខនិងខាងក្រោយរបស់រថយន្ត។

មិនតែប៉ុណ្ណោះមិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរុញរានោះដែរ ព្រោះរថយន្តនេះមានបំពាក់ជាមួយនឹងប្រអប់លេខថ្មី10លេខ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ​ (Terrain Management System) ទាំងផ្លូវធម្មតានិងផ្លូវលំបាក រួមមានដូចជា៖

  • ស្ថានភាពផ្លូវធម្មតា​​ (Normal mode): ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុង ការបើកបរ។
  • ការបើកបរបែកស្ព័រ (sport mode): ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែល ចូលចិត្តបើកបរល្បឿនលឿន​។
  • ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode): ជួយឲរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល។
  • ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode): សម្រួលការបើកបរជៀសវាងការផុង កង់ពេលបើកបរលើភក់ឬខ្សាច់។
  • ផ្លូវថ្ម (Rock mode): សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរលើគ្រួសឬថ្ម។
  • Baja Mode:​ ជួយទប់លំនឹងរថយន្តពេលបើកបរក្នុង ល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្មណ៍ដែរនៅពេលបើកបរលើផ្លូវដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ850mmឯណោះ។

លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស៖​

  • 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច។
  • 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road។
  • 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងនិងជួយទប់លំនឹងកង់ពេលបើកបរនៅលើផ្លូវ ដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន។

ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជាប្រព័ន្ធបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរបច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុតន្ត្រី​ និងការកម្សាន្តនានា កាមេរ៉ាក្រោយជំនួយចូលចតប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងនិងរអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹកឥវ៉ាន់ធ្ងន់ៗ។

កាន់តែពិសេសទៅទៀតនោះ ឥឡូវនេះលោកអ្នកទិញភ្លាមនឹងទទួលបានរថយន្តភ្លាមជាមួយតម្លៃពិសេសត្រឹមតែ $75,000 ម្យ៉ាងទៀតរាល់ការទិញរថយន្តFordលោកអ្នកនឹងទទួលបានអត្ថប្រយោន៍ផ្សេងៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975។


បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖