តោះ! មកមើលចំណុចផ្លាស់ប្តូរថ្មីរបស់រថយន្ត Ford Ranger Wildtrak​ ​2020

0
299

សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យរថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាពមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេសក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករដែរ។

យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួនច្រើនគួរឲ្យកត់សំគាល់ផងដែរ។​ សម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន Ford បានធ្វើការកែច្នៃប៉ុន្មានចំណុចថ្មីៗនៅលើ Ford Ranger រួមមានដូចជា៖

ចង្កៀងខាងមុខប្រើចង្កៀងគុជ LED រាងជ្រុង (High Performance Bi-LED Projector Headlights) ដែលប្រើភ្លើងព៌ណស ធ្វើឲ្យកម្រិតពន្លឺរបស់ភ្លើងកូដភ្លឺច្បាស់ជាងមុនដល់ទៅ 17% រីឯភ្លើងហ្វាវិញគឺភ្លឺជាងមុនដល់ទៅ 20%

  • យ៉ាន់កង់ធ្វើពីដែកអាលុយមីញ៉ូមគុណភាពខ្ពស់ និងបានរចនាថ្មីបែបស្ព័រកាន់តែស្រស់ស្អាត និងទាក់ទាញ
  • មានបំពាក់ជាមួយរន្ធ USB នៅក្បែរកញ្ចក់មើលក្រោយ ដែលអាចឲ្យអ្នកសាកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗបានផងដែរ កាន់តែពិសេសសម្រាប់អ្នកដែលចង់តកាមេរ៉ាសុវត្ថិភាពដើម្បីថតរូបភាពចរាចរណ៍ខាងមុខរថយន្ត ក៏អាចយកខ្សែកាមេរ៉ាមកដោតជាមួយរន្ធ USB នេះផ្ទាល់ ដោយពុំចាំបាច់បន្លាយខ្សែតាមកញ្ចក់រថយន្តដែលមើលទៅរញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ទៀតនោះទេ
  • បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញ មានភាពរស់រវើកជាងមុន កាន់តែផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជា ការស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា

ក្រៅពីនេះ Ford Ranger 2020 ក៏នៅមានភ្ជាប់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពដែលមាននៅលើម៉ូដែល 2019 ដូចគ្នា មានដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរឲ្យឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធទប់រថយន្តកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist) និងប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត​ (Hill Descent Control) និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។

ម្យ៉ាងទៀត រាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford ផ្ទាល់លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមានដូចជាទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់រហូតដល់ទៅ3 ឆ្នាំ ឬ 100,000km ដែលកាលពីមុនត្រឹមតែ3ឆ្នាំ ឬ 60,000km តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានសេវាជួសជុលចល័ត 24ម៉ោង គ្រប់ខេត្តក្រុងផងដែរ។

ក្រៅពីនេះក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មប្ដូររថយន្តចាស់យករថយន្តថ្មី ដោយទិញចូលរថយន្តមួយទឹកពីអតិថិជនដែលមានបំណងប្ដូររថយន្ត Ford ម៉ូដែលថ្មី រីឯការបង់រំលោះរថយន្តវិញក៏មានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងឆាប់រហ័សផងដែរ។

បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖

Ford Ranger Wildtrak 2020

មកមើលចំណុចផ្លាស់ប្តូរថ្មីរបស់រថយន្ត Ford Ranger Wildtrak 2020 ចង់ដឹងថាមានអ្វីផ្លាស់ប្តូរខ្លះសូមទស្សនាវីដេអូនេះទាំងអស់គ្នា ។ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ: 078 333 748 | 016 333 785

Posted by Ford Cambodia on Wednesday, February 5, 2020