ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់-ការឆ្លើយតបរបស់ UnionPay ទៅនឹងរោគរាតត្បាតជាសកល

0
109


 ភ្នំពេញ ៖ ជាមួយនឹងរោគរាតត្បាតជាសកលនាពេលបច្ចុប្បន្ន បង្កដោយមេរោគកូវីដ-១៩ ការរក្សាឲ្យបាននូវអនាម័យផ្ទាល់ខ្លួន និងការអនុវត្តន៍គម្លាតសង្គមក្នុងទីប្រជុំជន គឺជាវិធានការចាំបាច់ដើម្បីសុវត្ថិភាព។ ទោះជាយ៉ាងនេះក្ដី យើងនៅតែត្រូវការធ្វើដំណើរទៅណាមកណាដើម្បីតម្រូវការជីវភាពប្រចាំថ្ងៃ។ ដើម្បីការពារសុខភាពយើងឲ្យបានប្រសើរជាងមុន ជម្រើសឆ្លាតវៃ និងមានសុវត្ថិភាព គឺការប្រើប្រាស់វិធីទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់ នៅពេលត្រូវចំណាយថ្លៃទិញទំនិញនៅឯផ្សារទំនើប ចំណាយថ្លៃអគ្គិសនី ទឹក ទូរស័ព្ទ ថ្លៃឈ្នួលផ្ទះ ដើម្បីកាត់បន្ថយនូវភាពប្រឈមនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ។
 
UnionPay អន្តរជាតិ​ មានទិសដៅបន្តការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុរបស់អតិថិជន ប្រកប ដោយគុណភាពលំដាប់ពិភពលោកដែលផ្តល់សុវត្ថិភាពលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជនដោយផ្អែកលើនវានិវត្តន៍ និងការសម្របទៅតាមនិន្នាការធុរកិច្ចបច្ចុប្បន្ន។ UnionPay ផ្ដល់ជូននូវវិធីទូទាត់ជាច្រើនជម្រើសដែលស្របតាមការវិវត្តន៍នៃស្ថានភាព ដូចជា វិបត្តិសុខភាពជាសកល ដែលយើងកំពុងប្រឈមមុខក្នុងពេលនេះ។ ទម្រង់នៃការទូទាត់នេះស័ក្កិសមទៅនឹងតម្រូវការរបស់អតិថិជនយើង។
 
ជាការពិតណាស់ អតិថិជន UnionPay អាចមានជម្រើសច្រើនក្នុងការទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់នៅកម្ពុជា ដើម្បីគាំទ្រដល់តម្រូវការទូទាត់ប្រចាំថ្ងៃ។ ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់ទាំងនេះ រាប់បញ្ចូលទាំងបែបផែនទូទាត់មួយចំនួនដែលកាត់បន្ថយតម្រូវការផ្ទេរដោយរូបវន្ត ដូចជាការកាន់រូបិយវត្ថុ និងការជួបគ្នាដោយផ្ទាល់ជាដើម។
 
ការទូទាត់ប្រាក់តាមរយៈ UnionPay លើប្រព័ន្ធអនឡាញ ផ្ដល់នូវភាពងាយស្រួលតាមរយៈពហុបច្ចេកវិទ្យាសុវត្ថិភាពនិងការត្រួតពិនិត្យហានិភ័យ ដើម្បីធានាសុវត្ថិភាពចំពោះការទូទាត់លើប្រព័ន្ធអនឡាញ ដែលមានដូចជាការទិញទំនិញសំខាន់ៗពីពាណិជ្ជកម្មអេឡិចត្រូនិចក្នុងស្រុក ឬពីប្រទេសក្រៅ ដោយពុំចាំបាច់ចេញពីផ្ទះ។ បច្ចុប្បន្ននេះ UnionPay មានការទទួលស្គាល់ពីពាណិជ្ជករលើប្រព័ន្ធអនឡាញទូទាំងពិភពលោកជាង ២០លានកន្លែង។

ពាណិជ្ជករទាំងនេះមានមូលដ្ឋាន ២០០ប្រទេស និងតំបន់ រាប់បញ្ចូលទាំងប្រទេសកម្ពុជា ថៃ ជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ហុងកុង អឺរ៉ុប និងប្រទេសជាច្រើនទៀត ប្រជុំដោយប្រភេទទីផ្សារខុសៗគ្នាជាច្រើន ដូចជាទីផ្សារលក់រាយ ការថែទាំសុខភាព អាហារអនឡាញ ការដឹកជញ្ជូនគ្រឿងទេស និងទីផ្សារជាច្រើនទៀត។ ឧទាហរណ៍ អតិថិជន UnionPay អាចកុម្ម៉ង់ភីហ្សាពីភីហ្សាខមផេននី  (Pizza Company) ឬពីក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារ ដូចជា ញ៉ាំ២៤ (Nham24) និងមូវ (MOOVE) ដូច្នេះពួកគាត់មិនត្រូវការទៅតម្រង់ជួររង់ចាំខ្ចប់អាហារនោះទេ។

ប្រសិនបើពួកគាត់ចង់រក្សាសុខភាពឲ្យល្អ ពួកគាត់អាចនៅផ្ទះថែរក្សារាងបានដោយធ្វើការកុម្ម៉ង់ឈុតកីឡា និងសម្ភារកីឡាពី Decathlon តាម https://www.decathlon.com.kh/en/.។
 
ប្រសិនបើអ្នកពិតជាចាំបាច់ត្រូវចេញទៅក្រៅទិញគ្រឿងទេសនោះ កាត UnionPay មានការទទួលស្គាល់ពីបណ្ដាសាខាផ្សារទំនើបទូទាំងប្រទេស ដូចជា AEON MaxValu ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន ផ្សារថៃហួត និងផ្សារជាច្រើនទៀត។ នៅ AEON MaxValu អ្នកថែមទាំងរីករាយនឹងការបញ្ចុះតម្លៃ ៥% ដោយគ្រាន់តែប្រើUnionPay។
 
នៅពេលទូទាត់ដោយផ្ទាល់តាមកន្លែងលក់ទំនិញនានា អាចប្រើប័ណ្ណឥណពន្ធ ឬឥណទាន UnionPayជំនួសឲ្យរូបីយបណ្ណដែលអាចផ្ទុកនូវមេរោគ និងបាក់តេរីជាច្រើន។ យើងមានដៃគូក្នុងស្រុកដូចជា ធនាគារ អេប៊ីអេ (ABA), ធនាគារ អេស៊ីលីដា (Acleda) និងធនាគារភ្នំពេញពាណិជ្ជ (PPC Bank) ក្នុងនោះ UnionPay ក៏មានរៀបចំម៉ាស៊ីនឆូតកាតតាមហាងទំនិញនានា ដូចជា Smart Shops និងផ្សារទំនើបឡាក់គី – ដោយគ្រាន់តែដាក់កាត UnionPay លើម៉ាស៊ីនឆូតកាត ម៉ាស៊ីននឹងអនុញ្ញាតិឲ្យធ្វើការទិញ បែបនេះមិនត្រឹមតែមិនបាច់ហុចកាតឲ្យទៅបេឡាករទេ វាថែមទាំងអាចធ្វើឲ្យអតិថិជនយើងកាត់បន្ថយបាននូវការប៉ះពាល់គ្នាបានមួយចំណែកទៀត៕