លោកប្រធានលី ម៉ាន់ហ៊ី ប្រធាននៃទីបរិសុទ្ធរបស់ព្រះវិហារ រោងឧបោសថនៃសេចក្តី បន្ទាល់សាសនាគ្រឹស្ទស៊ីនឆន់ជី បានថ្លែងអំណរគុណដល់សមាជិកក្រុមជំនុំព្រះវិហារស៊ីនឆន់ជី នៅទីក្រុងដេកូ (Dae-gu) ដែលបានផ្តល់នូវប្លាស្មា ដែលត្រូវការសម្រាប់ការអភិវឌ្ឍការព្យាបាលជំងឺ កូវីដ-១៩ ។
យោងតាមព្រះវិហារស៊ីនឆន់ជី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានលី ម៉ាន់ហ៊ីបានផ្ញើសំបុត្រថ្លែងអំណរគុណដល់សមាជិកក្រុមជំនុំនៅថ្ងៃទី២៧ ខែមិថុនា។
នៅក្នុងសំបុត្រនេះមានចំណងជើងថា “ជូនដល់សមាជិកក្រុមជំនុំព្រះវិហារនៅទីក្រុងដេកូ” ខ្ញុំសប្បាយរីករាយណាស់ដោយបានឮថា ក្រុមជំនុំព្រះវិហារនៅទីក្រុងដេកូ បានចូលរួមដោយស្ម័គ្រចិត្តក្នុងការផ្តល់ប្លាស្មារបស់ខ្លួន ដើម្បីអភិវឌ្ឍការព្យាបាលប្លាស្មាចំពោះជំងឺ កូវីដ-១៩។

លោកបានមានប្រសាសន៍ថា “ខ្ញុំជឿថា សមាជិកក្រុមជំនុំ គឺជាអ្នកដែលបានទទួលព្រះលោហិតរបស់ព្រះយេស៊ូ”។
លោកប្រធានលី ម៉ាន់ហ៊ី បន្តទៀតថា “ខ្ញុំពិតជាសូមថ្លែងអំណរគុណជាខ្លាំង ចំពោះព្រះគុណដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការការពារ និងព្យាបាល ការរីករាលដាលនៃមេរោគឆ្លងជំងឺកូវីដ-១៩ ដែលព្រះវិហាររបស់យើងមិនអាចដោះស្រាយបាន ខ្ញុំដឹងថា ក្រុមជំនុំព្រះវិហារនៅទីក្រុងដេកូ បានប្រមូលផ្តុំចិត្តគំនិតរបស់ពួកគេ ដើម្បីដោះស្រាយពិភពលោកឱ្យរួចផុតពីការរងទុក្ខ”។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ នៅថ្ងៃទី២៣ ខែមិថុនា ក្រុមជំនុំព្រះវិហារស៊ីនឆន់ជី នៅទីក្រុងដេកូ បានយល់ព្រមផ្តល់ប្លាស្មារបស់សមាជិកក្រុមជំនុំ បន្ទាប់ពីបានជួបជាមួយក្រុមហ៊ុន Green Cross Pharma។

ក្នុងស្ថានភាពដែលមិនងាយស្រួលក្នុងការស្វែងរកអ្នកផ្តល់ប្លាស្មា បើសមាជិកក្រុមជំនុំព្រះវិហារស៊ីនឆន់ជី ផ្តល់ប្លាស្មារបស់ពួកគេនោះ អាចពន្លឿនការអភិវឌ្ឍការព្យាបាលជំងឺកូវីដ -១៩។ ពីមុនក្រុមជំនុំព្រះវិហារស៊ីនឆន់ជី ត្រូវបានគេរិះគន់ចំពោះការផ្តល់មូលហេតុនៃការឆ្លងវីរុសកូវីដ-១៩ នៅដំណាក់កាលដំបូង។
ទាក់ទងនឹងបញ្ហានេះ ព្រះវិហារស៊ីនឆន់ជី បានមានប្រសាសន៍ថា “ប្រធាន លី ម៉ាន់ហ៊ី បានថ្លែងអំណរគុណទាំងរដ្ឋាភិបាលដែលបានព្យាបាលក្រុមជំនុំព្រះវិហារស៊ីនឆន់ជី និង ក្រុមជំនុំទីក្រុងដេកូ ដែលបាផ្តល់ប្លាស្មារបស់ខ្លួន”៕