លោកគង់ វិសាល ឈជើងជាផលិតករ ១៥ឆ្នាំ

0
105

គិតត្រឹមឆ្នាំ២០២០នេះ មានរយៈពេលជាង១៥ឆ្នាំហើយ ដែលផលិតករផលិតកម្មវិធីនៅទូរទស្សន៏បាយ័ន លោកគង់ វិសាល ប្រឡូកអាជីពជាអ្នកផលិតកម្មវិធីកម្សាន្ដជាច្រើន។ លោកត្រូវគេមើលឃើញថា នៅតែមានកម្មវិធីធំៗក្នុងដៃ និងមិនធ្លាប់មានរឿងអាស្រូវរឿងមេកើយបញ្ឈរជើង ឬដកតំណែងនោះឡើយ ខណៈដែលផលិតករល្បីៗរួមជំនាន់ ចាប់ផ្ដើមបាត់ឈ្មោះស្ទើរអស់ជាបណ្ដើរៗហើយ។

លោកគង់ វិសាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ក្នុងនោះក្រឡេកទៅមើលទំនាក់ទំនងស្នេហាជាមួយភរិយា ក៏មានសុភមង្គលណាស់ដែរ ក្នុងជីវិតអាពាហ៍ពិពាហ៍។ ធៀបនឹងផលិតករកាន់តែច្រើនឡើង ដែលគេកត់សម្គាល់ឃើញថា ខ្លះត្រូវបាត់កម្មវិធីដែលធ្លាប់ផលិត និងខ្លះបាត់បង់តួនាទីតែម្ដង ខណៈលោក គង់ វិសាល នៅតែឈរជើងរឹងមាំរហូតមកទល់ពេលនេះ។

លោកគង់ វិសាល និងភរិយា ជាមួយកូនទាំ២

កម្មវិធីដែលលោកផលិត និងគ្រប់គ្រង ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញស្ទើរតែគ្រប់កម្មវិធីតែម្ដង នៅក្នុងទូរទស្សន៍បាយ័ន ដូចជាកម្មវិធី “សំណើច” និង កម្មវិធី “មេក្រូដោះបំណុល” នាពេលថ្មីៗនេះជាដើម។

លោកក៏ជាផលិតករកម្មវិធីតន្ត្រីល្បីឈ្មោះនៅក្នុងស្ថាប័នដែលលោកបម្រើការផងដែរ ខណៈពេលដែលលោកមិនធ្លាប់មានព័ត៍មានអាស្រូវរឿងរញ៉េរញ៉ៃជាមួយកូនចៅក្រោមឱវាទ ក្រោយពីរៀបមង្គលការទាល់តែសោះ។ ក្នុងនោះព័ត៍មានរសើបរឿងមានជម្លោះជាមួយក្រុមការងារ ឬជាមួយអ្នកបម្រើការតំណែងប្រជែងគ្នានៅក្នុងស្ថាប័នបាយ័ន ក៏មិនធ្លាប់មានដែរ ទើបធ្វើអោយគេកត់សម្គាល់ថា លោកគឺជាផលិតករ ដែលក្រៅពីខ្លាំងក្នុងការផលិតកម្មវិធី ក៏សន្សំសុខគួរអោយសរសើរ។

សិល្បករជាច្រើនមានតែសរសើរពីការអធ្យាស្រ័យខ្ពស់របស់លោក នៅក្នុងវិស័យការងារនោះផង។ ក្រឡេកទៅមើ ជីវិតឯកជនវិញ លោកគង់ វិសាល និងភរិយា ក៏ទទួលបានសុភមង្គលណាស់ដែរ ក្រោយពីរៀបការជាង៩ឆ្នាំមក។

មហាជនភាគច្រើនលែងបានឮពីចម្រូងចម្រាស់ដូចគូស្នេហ៍មួយចំនួនតែម្ដង ពោលគឺខុសពីពេលលោកភពប្រសព្វជាមួយនឹងអតីតពិធីការិនី អ្នកនាងពេជ្រ សិរីរ័ត្ន មុនរៀបការ ដែលកាលនោះម្ដងល្អ ម្ដងឈ្លោះ និងមានព័ត៌មានអាស្រូវរាប់មិនអស់ មុនពេលបែកគ្នា។

មកទល់ពេលនេះ លោកគង់ វិសាល និង ភរិយា មានកូនប្រុសស្រី២នាក់ ដោយកូនស្រីច្បងមានវ័យ៨ឆ្នាំ និងកូនប្រុសទី២ មានវ័យ៣ឆ្នាំ ខណៈដែលលោកនិងភរិយា ក៏មើលទៅមានសុភមង្គលណាស់ដែរ តាមរយៈការបង្អួតភាពផ្អែមល្ហែមជាសាធារណៈ និងរស់នៅជីវភាពយ៉ាងទាន់សម័យដោយមានផ្ទះធំ និងជិះរថយន្ដទំនើបៗទៀតផង៕