លោកគ្រូពេទ្យកំពុងព្យាបាលជំងឺ រត់ចេញភ្លែត ពេលសន្តិសុខប្រាប់រឿងនេះ

0
89

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនករណីលួច បន្ទាប់ពីជននេះធ្វើ សកម្មភាពលួចម៉ូតូមួយគ្រឿង នៅចំណុចក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្លូវ២៧១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះ ម៉ីចាន់ ដាលុច អាយុ២៩ឆ្នាំ ជនជាតិខ្មែរ លំនៅបច្ចុប្បន្ននៅ ផ្ទះលេខ២៤៧ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

ចំណែកជនរងគ្រោះមានឈ្មោះ សេង ប៉េងរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះលេខសេ២២ ផ្លូវលំ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរបុគ្គលិកមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ វត្ថុតាងដកហូតបានម៉ូតូ ម៉ាកYAMAHA R15 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1IC- 9555។

តាមប្រភពព័ត៌មានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូយក ទៅផ្ញើក្នុងចំណតមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចចូលទៅធ្វើការនៅក្នុងការិយាល័យដូចសព្វដង បានមួយសន្ទុះ ក៏មានខាងសន្តិសុខមន្ទីរពេទ្យ មកប្រាប់ថា មានចោរចូលលួចម៉ូតូអូសចេញពីកន្លែងផ្ញើបានប្រហែលជាង២០ម៉ែត្រ ក៏ត្រូវបានសន្តិសុខមន្ទីរពេទ្យចាប់ឃាត់ខ្លួនបាន រួមជាមួយម៉ូតូខាងលើ ទើបរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នាំមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី។ ម៉ូតូជនរងគ្រោះខាងលើត្រូវបានប្រគល់ជូនម្ចាស់វិញ។

ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចាត់ការបន្ត៕