គាត់ដាក់ច្រើនពេក រហូតទ្រលែងជាប់ ទើបមានរឿងបែបនេះ

0
88

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ ពេលដឹកស្រូវពេញគោយន្តបាក់សាក់ស៊ីរ៉ឺម៉ក បណ្តាលឱ្យការុងស្រូវរអិលសង្កត់ខ្ទប់កៀប នឹងដែកទទឹងដៃចង្កូតគោយន្តកន្ត្រៃ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

ជនរងគ្រោះមានឈ្មោះសែម មុំ អាយុ៤៨ឆ្នាំ ភេទប្រុស មានលំនៅភូមិក្បាលក្របី ឃុំសំបួរ ស្រុកមង្គលបូរី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកស្រូវឱ្យគេ បន្ទាប់ពីច្រូតកាត់បោកបែនរួច ដោយ មានគោយន្តជាច្រើនគ្រឿង ដោយបើកគម្លាតពីគ្នាប្រហែលជា១០០ម៉ែត្រ ។

ចំណែកគោយន្តជនរងគ្រោះ បើកនៅកណ្តាលគេ ពេលបើកមក ចំណុចអូរតាតោ ម្តុំវាលកន្ចូន  ប្រហែល៣គីឡូម៉ែត្រ នៅខាងកើតភូមិសាស្ត្រក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ស្រាប់តែគោយន្ត បានបាក់ រ៉ឺម៉ក (បាក់សាក់ស៊ី) បណ្តាលឱ្យការុងស្រូវរអិលមកមុខសង្កត់ជនរងគ្រោះខ្ទប់កៀបទៅនឹងដែកទទឹងដៃចង្កូត ចំដើមទ្រូងបណ្តាលឱ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មតែម្តង។

ប្រភពដដែល បានបញ្ជាក់ថា ហេតុដែលបង្កឱ្យគ្រោះថ្នាក់នេះ សង្ស័យដែកសាក់ស៊ីរ៉ឺម៉កគោយន្តមានសភាពចាស់ នៅពេលដឹកស្រូវ ធ្ងន់បានបាក់ហើយការុងស្រូវរអិលសង្កត់អ្នកបើកបរកៀបខ្ទប់នឹងដែកទទឹងដៃចង្កូតគោយន្តស្លាប់តែម្តង។

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕