ឯកឧត្តម ឃួង ស្រេង ប្រសិទ្ធពរជ័យ ជូនសម្តេច ហ៊ុន សែន ក្នុងឱកាសខួបកំណើត ៧១ឆ្នាំ

0
57

នា​ឱកាស​ខួបកំណើត​គម្រប់ ៧០ ឈាន​ចូល ៧១ ឆ្នាំ របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និង​លោក​ជំទាវ ជា ស៊ីណា ឃួងស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូម​បួង​សួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​បីបាច់ ប្រសិទ្ធពរជ័យជូនសម្តេច ជាទីគោរពដ៏ខ្ពង់ខ្ពស់ ទទួលបានសុខភាពបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំកសាង និងអភវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើង រុងរឿង ក្នុងសុខសន្តិភាព តរៀងទៅ។

សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕