ស្រីស្រស់ស៊ឹម ស្រីនិច្ច ជិះPorsche ក្រោយហ៊ានបង្អួតសាច់គល់ភ្លៅ

0
439

តារាសម្ដែងរូបស្រស់នាងស៊ឹម ស្រីនិច្ច បានបង្ហាញការជិះរថយន្ដទំនើបម៉ាក់Porsche  ដែលនាងកាន់ចង្កូតឡានដោយផ្ទាល់ទៀតផងជាមួយសំណេរបង្កប់ទៅដោយខ្លឹមថា”មិនទៅរវល់ជាមួយអ្នកណាទាំងអស់ ប្រើពេលវេលាដើម្បីរកលុយ ពេលហត់នឿយក៍សម្រាកយកកំលាំង ព្រោះជីវិតគ្រប់យ៉ាងត្រូវចាយលុយ បើមិនមានលុយសូម្បីតែឆ្កែក៍មិនមើលមុខយើងផង”។

ការជិះរថយន្ដទំនើបម៉ាកPorsche របស់នាងស្រីនិច្ច ដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារនេះកើតមានឡើងក្រោយពីតារាសម្ដែងរូបនេះធ្វើឲ្យគេចាប់អារម្មណ៍តាមរយៈការហ៊ានបញ្ចេញស្បែកសាច់ភ្លៅដ៍សែនសខ្ចីរបស់នាងនាំឲ្យប្រុសៗជាច្រើនជ្រួលជ្រើម។មិនតែប៉ុណ្ណោះស្រីនិច្ច ថែមទាំងហ៊ានទៅថតនៅមាត់ស្ទឹងពាក់តែខោអាវប៊ីគីនីយ៉ាងស៊ិចស៊ីទៀតផង តែស្រីនិច្ច ថានោះគ្រាន់តែជាការថតលក្ខណៈFashion ប៉ុណ្ណោះ។នាងថាការស្លៀកពាក់របស់នាងគឺធ្វើទៅតាមពេលវេលាឬប្រភេទនៃកម្មវិធីដូចជាទៅមាត់ស្ទឹង ឬសមុទ្រនាងត្រូវតែប្រើឈុតពិសសេនេះហើយ។

ក្រៅពីស៊ឹម ស្រីនិច្ច តារាដែលជិះរថយ្ដទំនើបម៉ាកPorsche មានដូចជានាងគង់ វង្សយ៉ាទី ,ស៊ីន យូប៊ីន ,ពេជ្រ សូលីកា និងពេជ្រ សោភា ជាដើម។សម្រាប់ស៊ឹម ស្រីនិច្ច វិញធ្លាប់លេចឮថាគូស្នេហ៍របស់នាងក៍ជាអ្នកលេងរថយន្ដទំនើបៗជិះជាច្រើនគ្រឿង។តែរាល់លើកស្រីនិច្ច តែងតែថានាងគ្មានម្ចាស់ចិត្តឡើយ ហើយការថតរូបម៉ូដខ្លះបែបស៊ិចស៊ីនោះគ្មានបុរសណាប្រចណ្ឌឬហួងហែងនាងទេ ព្រោះតែជីវិតនាងពោពេញទៅដោយសេរីភាព។

ប៉ុន្ដែទាក់ទងរឿងស្ងាត់ៗស្រីនិច្ច ឡើងកាលីពជិះរថយន្ដ១គ្រឿងតម្លៃស្មើផ្ទះវីឡា១នេះធ្វើឲ្យគេចមិនផុតថាតារាស្បែកសាច់សខ្ចីរូបនេះមានគូស្នេហ៍នៅក្រោយខ្នងនោះទេ។ទោះជាយ៉ាងណាបើតាមតារាជិតដិតស្រីនិច្ច ធ្លាប់បង្ហើបថាអ្នកសម្ដែងនិងបង្ហាញម៉ូដរូបនេះមានក្រុមគ្រួសារជីវភាពធូធាររកស៊ីផ្នែកទេសចរណ៍ជាយូឆ្នាំមកហើយ ហេតុនេះការទិញរថយន្ដទំនើប១គ្រឿងរបស់នាងស្រីនិច្ច នឹងមិនមានឧបស័ក្កធំសម្រាប់រូបនាងឡើយ៕