ឈិត សុវណ្ណបញ្ញា នៅតែគ្មានសង្ឃឹម

0
181

ឈិត សុវណ្ណបញ្ញា ហាក់ដើរដល់ផ្លូវទ័លច្រកព្រោះរយៈពេលជាង៤ឆ្នាំដែលនាងជ្រកនៅថោន នេះមិនទាន់ទទួលបានលទ្ធផលដូចការរំពឹងនោះទេពិសេសគឺការប៉ងចេញ១វ៉ុលម្នាក់ឯង(Solo Album)ត្រូវបានជាប់គាំង។អ្វីដែលគូរឲ្យបារម្ភទោះជាពេលនេះទោះជាមាស សុខសោភា ដែលជាតារាជើងខ្លាំងបានចាកចេញពីថោន ដែលជាក្ដីរំពឹងថានឹងធ្វើឲ្យសុវណ្ណបញ្ញា អាចដណ្ដើមភាពលេចធ្លោជាងមុនក្ដី ប៉ុន្ដែអតីតតារាហង្សមាសរូបនេះនៅតែបន្ដទ្រឹងដដែលទើបធ្វើឲ្យអ្នកគាំទ្ររបស់នាងមួយចំនួនចង់អស់សង្ឃឹម។

ឈិត សុវណ្ណបញ្ញា មិនអាចទាក់ទងបានទេកាលពីថ្ងៃទី២៣និង២៤ខែកក្កដា ព្រោះទូរស័ព្ទតេមិនចូល។ទោះជាយ៉ាងណាក្នុងជំនួបចៃដន្យនាពេលកន្លងមកសុវណ្ណបញ្ញា ដែលធ្លាប់តែស្វាគមន៍ការសម្ភាសន៍របស់អ្នកកាសែតទូទៅនោះនាងក៍មិនឆ្លើយតបសំណួររបស់អ្នកសារព័តមានទៀតដែរដោយថាមេ(ថៅកែ)មិនឲ្យនិយាយ…។

ឈិត សុវណ្ណបញ្ញា បានច្រៀងនៅផលិតកម្មហង្សមាសរយៈពេល១១ឆ្នាំ(២០០៥-២០១៧)ដែលមានការលេចធ្លោគូសម ប៉ុន្ដែនាងខកចិត្តបំផុតរឿងថៅកែធ្លាប់សន្យាថាឲ្យនាងចេញSolo Album  តែជាង១ទសវត្សន៍ចេញមិនរួចទើបធ្វើឲ្យនាងអស់និស្ស័យជាមួយផលិតកម្មធំនេះ។ដោយឡែកការមកដល់ថោន សុវណ្ណបញ្ញា មានជំនឿរយ៉ាងមុតមាំថានាងនឹងអាចសម្រេចបំណងធំក្នុងអាជីពនោះគឺការចេញវ៉ុលម្នាក់ឯងសុទ្ធដើម្បីឲ្យកក្រើកទីផ្សារ។តែរហូតមកដល់ពេលនេះសុវណ្ណបញ្ញា នៅតែមិនអាចសម្រេចបំណងធំនេះដដែលទើបធ្វើឲ្យនាងប្រឈមខកចិត្ត។

ថ្វីត្បិតតែឈិត សុវណ្ណបញ្ញា មិនទាន់អាចវាយលុកទីផ្សារចម្រៀងនៅថោន បានក្ដីតែនាងមានជីវភាពធូធារជាងមុនតាមរយៈការជិះរថយន្ដទំនើបៗផ្លាស់ប្ដូរជាញឹកញាប់ដូចជាRange Rover និងLand CruiserV8  ព្រមទាំងរស់នៅផ្ទះវីឡាទៀតផង។ប៉ុន្ដែសុវណ្ណបញ្ញា បានលាក់បាំងគូស្នេហ៍ជិតឈឹង ពោលគឺមិនដែលបណ្ដើរម្ចាស់ចិត្តជាចំហម្ដងណាឡើយ ក្រោយអ្នករកស៊ីគួកជេឡានម្នាក់ដែលគេសង្ស័យថាជាគូស្នេហ៍នាងនោះបានក្លាយទៅជាប្អូនថ្លៃនាងទៅវិញ៕