៦នាក់ ធាក់ប្លន់ម៉ូតូ ជាប់ខ្នោះ១

0
68

ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានធ្វើសកម្មភាពធាក់ ប្លន់ម៉ូតូ១គ្រឿង តែមិនបានសម្រេច ត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ នាំយកទៅ ចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលា ម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចំណុចលើផ្លូវជាតិលេខ១ ស្ថិតនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក។

ជនរងគ្រោះមានឈ្មោះគង់ ឆៃឡុង ភេទ ប្រុស អាយុ២១ឆ្នាំ មានលំនៅឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែក ជនសង្ស័យមានចំនួន៦នាក់ រួមមាន ទី១-ឈ្មោះទន់ ស៊ីណា ហៅណេត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិត មានលំនៅក្នុងភូមិគគីរ ឃុំគគីរធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន) មាន សារធាតុញៀនក្នុងទឹកនោម។ ទី២-ឈ្មោះថន ធុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ សំណង់ មានលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុក កៀនស្វាយ (គេចខ្លួន) និងបក្ខពួក៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។ រីឯវត្ថុតាង ចាប់យក រួមមាន ម៉ូតូចំនួន២គ្រឿង ទី១-ម៉ូតូម៉ាក ជីណឿ ពណ៌សលាយក្រហម ពាក់-ស្លាកលេខ ភ្នំពេញ ១ឺ-៥៩៧៣ (ជារបស់ជន-សង្ស័យ)។ ទី២-ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១ែ-៧៥៣៧ (ជារបស់ជនរងគ្រោះ)។ សោមាត់ (តូចធំ) ចំនួន២០ដើម កន្ត្រៃតូចកាត់ ដែកសង្ក័សី ចំនួន១ ផ្លែដែកសម្រាប់បុកបេតុង ចំនួន១ ទួលណឺវីស វ៉ាស់ភ្លើង ចំនួន១, ទួល-ណឺវីស ផ្លែដែក ចំនួន១ សោតាន់ (តូចធំ) ចំនួន ៣ដើម ឧបករណ៍សម្រាប់បុកកាច់ក ម៉ូតូ១ ឈុត, កន្ត្រៃចំនួន១, មេដែកឆក់ ចំនួន១, ច្រវាក់មេសោរ ចំនួន១ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក ផឿផៀ ពណ៌ក្រហម (ជារបស់ជន-សង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះគង់ ឆៃឡុង បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១ែ-៧៥៣៧ ទៅមើលបងគ្រោះថ្នាក់ចរាចរណ៍ នៅច្បារអំពៅ ពេលធ្វើដំណើរតាមផ្លូវមានម៉ូតូ ៣គ្រឿង មានគ្នា៦នាក់ បានជិះតាមក្រោយ ម៉ូតូជនរងគ្រោះ ពេលជនរងគ្រោះជិះម៉ូតូមក ដល់ចំណុចកើតហេតុខាងលើ ម៉ូតូជនសង្ស័យ ដែលជិះតាមពីក្រោយមានគ្នា៦នាក់ ក្នុងនោះ ម៉ូតូ២គ្រឿង មានគ្នា៤នាក់ បានជិះកៀរ និង ម៉ូតូ១គ្រឿងទៀត មានគ្នា២នាក់ បានធាក់ម៉ូតូ ជនរងគ្រោះ បណ្តាលឱ្យដួលធ្វើឱ្យជនរងគ្រោះ រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង ហើយ ជនសង្ស័យទាំង២នាក់ បម្រុងនឹងលើកម៉ូតូជន- រងគ្រោះជិះ ត្រូវប្រជាពលរដ្ឋចេញមកទាន់ ជនសង្ស័យទាំង៦នាក់ បានជិះម៉ូតូគេចឡើង ទៅភ្នំពេញ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មាន នេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានសហការ ជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ធ្វើការដេញតាមពីក្រោយរហូតដល់ឃុំសំរោងធំ ស្រុកកៀនស្វាយ ជនសង្ស័យបានបត់ចូលផ្លូវ លំឆ្ពោះទៅទិសខាងលិច បានប្រហែលជា៣០០ ម៉ែត្រ ជនសង្ស័យបានបុកកន្ទុយរ៉ឺម៉កម៉ូតូ ដែល ប្រជាពលរដ្ឋចតចោលនៅចិញ្ចើមផ្លូវ បណ្តាលឱ្យ ម៉ូតូជនសង្ស័យដួលខូចខាតផ្នែកក្បាលម៉ូតូ និង បែកក្បាល ជនសង្ស័យហូរឈាម ពេលនោះ កម្លាំងសមត្ថកិច្ចបានមកទាន់ និងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះទន់ ស៊ីណា និងម៉ូតូ១គ្រឿង រីឯជនសង្ស័យម្នាក់ទៀត ឈ្មោះថន ធុយ បានរត់ចេចខ្លួនចូលព្រៃបាត់ រួចបាននាំជនសង្ស័យ និងម៉ូតូមកកាន់អធិការ ដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធី”៕