ប្តីប្រពន្ធវ័យក្មេង ទម្លាយប្រវត្តិស្នេហ៍ ដុះពន្លកតាំងពីរៀនវិទ្យាល័យ

0
253

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ បាន បង្ហាញពីប្រវត្តិស្នេហារបស់ខ្លួន ដែលចាប់ផ្តើម ដុះពន្លក តាំងពីអំឡុងពេលសិក្សានៅវិទ្យាល័យ ជាមួយគ្នា ទោះបីរៀនថ្នាក់ខុសគ្នា ក៏មិនជា ឧបសគ្គ នៃការទាក់ទងស្នេហា រហូតដល់ភ្ជាប់ ចំណងក្តីស្រឡាញ់ ឈានដល់ការភ្ជាប់ពាក្យ និងរៀបការតាមប្រពៃណី ដែលមកដល់សព្វថ្ងៃ ពួកគេបានទទួលចំណងដៃអាពាហ៍ពិពាហ៍ គឺ កូនប្រុសម្នាក់។

 គូស្នេហ៍វ័យក្មេង ដែលបង្ហាញពីប្រវត្តិ ស្នេហារបស់ខ្លួននោះ ភាគីស្រី ឈ្មោះប៊ុន ធីតា អាយុជាង២០ឆ្នាំ ចំណែកភាគីប្រុស ឈ្មោះ អង្គារ រចនា អាយុជាង ២០ឆ្នាំដូចគ្នា។

យោងតាមការរៀបរាប់ ពីប្រវត្តិត្រួសៗ នៃចំណងស្នេហ៍របស់គូស្នេហ៍ខាងលើ ឱ្យដឹង ថា ពួកគេបានចាប់ចិត្តស្រឡាញ់គ្នា តាំងពីពេល រៀននៅវិទ្យាល័យ ថ្នាក់ទី១២ ជាមួយគ្នា ដោយ ភាគីស្រីរៀនថ្នាក់ ៅ ភាគីប្រុសរៀនថ្នាក់ ឌ។ លុះប្រឡងបាក់ឌុបរួច បានបន្តការសិក្សា នៅ សាកលវិទ្យាល័យជាមួយគ្នាទៀត តែភាគីប្រុស រៀនផ្នែកច្បាប់ ឯភាគីស្រីរៀនផ្នែកគណនេយ្យ។

ប្រភពដដែលបន្តថា ពួកគេបានភ្ជាប់ពាក្យ ជាមួយគ្នា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ និង បានរៀបការតាមប្រពៃណី នៅថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២០។

ភាគីស្រីជាប្រពន្ធ បានបញ្ជាក់ថា ចំណង អាពាហ៍ពិពាហ៍របស់ពួកគេ ពេលនេះ ទទួល បានចំណងដៃ កូនប្រុសម្នាក់ គួរឱ្យស្រឡាញ់ ដែលធ្វើឱ្យចំណងស្នេហ៍ប្តីប្រពន្ធពួកគេ កាន់តែ ផ្អែមស្អិតរឹងមាំថែមទៀត ទោះបីជាពួកគេ មាន តែពេលយប់ ទើបបាននៅជួបជុំគ្នា ដោយសារ ម្នាក់ៗរវល់រៀងខ្លួន ដោយស្ត្រីជាប្រពន្ធ ធ្វើការ ឯប្តីរកស៊ី ដូច្នេះមានតែពេលបុណ្យទានទេ ដែល មានពេលនៅក្បែរគ្នាបានច្រើន ដើរលេងកម្សាន្ត មើលថែគ្នា ផ្តល់សុភមង្គល និងអនុស្សាវរីយ៍ ឱ្យគ្នាទៅវិញទៅមក”៕