ឥណ្ឌូណេស៊ី រឹបអូសនាវាលួចប្រេងពីកម្ពុជា

0
171

កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃពុធ ទី ២៥ សីហា ២០២១ ថាខ្លួនបានរឹបអូសយកនាវាដឹកប្រេងមួយគ្រឿងនិងនាវិក ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅជិត ៣០ ម៉ឺនបារ៉ែលពីអណ្តូងប្រេងនៅក្នងប្រទេសកម្ពុជា។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP

ពួកគេបាននិយាយថានាវា The Bahamian-flagged MT Strovolosដែលមានទង់ជាតិបាហាមៀនត្រូវបានគេយកមករក្សាទុកនៅឆ្នេរសមុទ្រស៊ូម៉ាត្រានៅថ្ងៃទី ២៧ ខែកក្កដាបន្ទាប់ពីទីក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងពណ៌ក្រហមមួយសម្រាប់ប៉ូលិសអាំងទែពូល( Interpol ) ដើម្បីរឹបអូសកប៉ាល់នេះដោយអះអាងថាកប៉ាលនេះបានលួចយកប្រេងឆៅរបស់ព្រះរាជាណាចក្រកម្ពុជា។

កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថាខ្លួនកំពុងសួរចម្លើយនាវិកជនជាតិឥណ្ឌាចំនួន ១៣ នាក់ ជនជាតិបង់ក្លាដែស ៣ នាក់និងជនជាតិមីយ៉ាន់ម៉ា ៣ នាក់នៅឯមូលដ្ឋានរបស់ខ្លួនក្បែរសិង្ហបុរី។

កប៉ាល់ដឹកប្រេងដែលមានប្រវែង ១៨៣ ម៉ែត្រ ដែលធ្វើដំណើរពីប្រទេសថៃទៅកាន់កោះ Batam ប្រទេសឥណ្ឌូនេស៊ីបានដោយបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួនហើយបោះយុថ្កាដោយខុសច្បាប់នៅក្នុងដែនទឹកនៃប្រជុំកោះនេះ។

ពួកគេបន្ថែមថាប្រធានក្រុមកប៉ាល់ ជនជាតិបង់ក្លាដែសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំនិងពិន័យជាប្រាក់ ១៤.០០០ ដុល្លារប្រសិនបើត្រូវបានផ្តន្ទាទោសពីបទរំលោភលើដែនសមុទ្រ។

មេបញ្ជាការកងនាវាចរទី ១ របស់ឥណ្ឌូណេស៊ី លោក Arsyad Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងទ័ពជើងទឹកឥណ្ឌូនេស៊ីនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទណាមួយដែលបានប្រព្រឹត្តនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។

អាជ្ញាធរបាននិយាយថានាវាដឹកប្រេងនេះត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរីដើម្បីទុកជាផ្នែកមួយនៃការប្រឹងប្រែងរបស់កម្ពុជាក្នុងការទាញយកប្រេងផ្ទាល់ខ្លួន។

ពួកគេបានបន្ថែមថាក្រុមហ៊ុនមិនអាចសងបំណុលរបស់ខ្លួននិងបានដាក់ពាក្យប្តឹងរំលាយក្រុមហ៊ុនកាលពីខែមិថុនាដោយនៅតែជាប់ចោទថាជំពាក់លុយក្រុមនាវិក។

លោក ជីព សួរ (Cheap Suor) អគ្គនាយកប្រេងកាតនៅក្រសួងរ៉ែនិងថាមពលកម្ពុជាបានប្រាប់ AFP ថាមានប្រេងឆៅប្រមាណ ២៩០.០០០ បារ៉ែលនៅលើទូក។ក្រុមហ៊ុនបានរាយការណ៍ទៅរដ្ឋាភិបាលរបស់យើងថានាវាដឹកប្រេងបានលួចយកប្រេងប៉ុន្តែនាវាដឹកប្រេងបាននិយាយថាក្រុមហ៊ុន KrisEnergy ជំពាក់លុយគេ។លោកបានបន្ថែមថាប្រទេសទាំងពីរកំពុងធ្វើការលើផែនការនេះដើម្បីបញ្ជូនប្រេងមកកម្ពុជាវិញ៕