ថៅកែGalaxy Navatra បោះបង់ការសិក្សា២០ឆ្នាំ ទើបមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យ

0
74

ភ្នំពេញ៖អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាថៅកែផលិតកម្មGalaxy Navatra និងជោគជ័យលើវិស័យជំនួញបានប្រកាសជា សា ធារណៈនាថ្ងៃទី២១ ខែកញ្ញា ថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ។ ការ ចូលរៀនថ្នាក់បរិញ្ញាបត្ររបស់អ្នកជំនួញដ៏ល្បីនៅកម្ពុជារូបនេះ ស្របពេលដែលលោក ក៏បានប្រកាសផ្ដល់ អាហារូបករណ៍ចំ នួន១៥០កន្លែងដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សា រួមជំនាន់ជាមួយលោក ផងដែរ។

ការប្រកាសចូលរៀនជានិស្សិតឆ្នាំទី១ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អមួយ សម្រាប់ប្អូនៗ សិស្សានុ សិស្សដែល ខកខាន ឬរងផលរំខានដោយសារបញ្ហាកូវីដរាតត្បាតក្នុងសហគមន៍ សូមកុំគិតបោះបង់ការសិក្សាឱ្យសោះបើមានឱកាស ត្រូវតែបន្តចូលរៀន ដើម្បីក្លាយខ្លួនជាធនធានមនុស្ស ចូលរួមបម្រើរសង្គមជាតិយើង។ ក្រៅពីបង្កប់ នូវខ្លឹមសារ អូសទាញ យុវជនទូទាំងប្រទេសកុំឱ្យបោះបង់ការសិក្សា ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកំពុងតែបង្កលក្ខខណ្ឌងាយស្រួលដល់ក្រ សួងអប់រំ យុវជន និងកីឡា អាចបើកសាលារៀនក្នុងកម្រិតទូទាំងប្រទេសវិញជាបណ្ដើរៗ អ្នកឧកញ៉ា ដែលធ្លាប់មានប្រវត្តិ ជាពលករនៅប្រទេសកូរ៉េរូបនេះ ក៏ចង់បញ្ជាក់ប្រាប់យុវជនខ្មែរ ដែលកំពុងស្ថិតក្នុងវ័យសិក្សាទូទាំងប្រទេសថា “គ្មានឡើយ ពាក្យថា ហួសពេល សម្រាប់អ្នកសិក្សា!”។ បែបណាក្ដី អ្នកឧកញ៉ាដែលមានកូន៣នាក់ មានប្រាក់វាល់លាន ទើបតែមានឱ កាសចូលរៀនថ្នាក់មហាវិទ្យាល័យរូបនេះ មិនទាន់ដឹងថា លោកជ្រើសមុខជំនាញអ្វី និងចូលរៀននៅសាកលវិទ្យាល័យណា មួយ នៅឡើយនោះទេ។ សូមបញ្ជាក់ថា អាហារូបករណ៍ទាំង ១៥០ កន្លែង ដែលផ្ដល់ជូនដល់ប្អូនៗនិស្សិតក្រីក្រទូទាំងប្រទេស ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនឱ្យពួកគាត់បន្តរៀននៅតាមសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ពួកគេក៏នឹង ទទួល បានឱកាសធ្វើការងារក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ថែមទៀតផង។ ក្នុងនោះពួកគេនឹងអាចទទួលបានប្រាក់ខែចន្លោះពី 300 ដុល្លារ ទៅ 4000 ដុល្លារ ផ្អែកទៅតាមសមត្ថភាព ចំណេះ ជំនាញ របស់ពួកគេជាក់ស្ដែង។ សម្រាប់ប្អូនៗសិស្សានុសិស្សដែល ទើបបញ្ចប់ថ្នាក់បាក់ឌុប ចង់ដាក់ពាក្យស្នើរសុំអាហារូបករណ៍នេះ អ្នកឧកញ៉ា នឹងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែល មានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់ គ្រងនិងព័ត៌មានវិទ្យា៕