យូរី ៖ស្រស់ថ្លាឡើងវិញក្រោយ​ថៅកែព្យា​យាម​លើកទឹកចិត្ត

0
106

ភ្នំពេញ៖តារាចម្រៀងហង្សមាសសេន យូរី ចាប់ផ្ដើមបង្ហាញទឹកមុខរីករាយឡើងវិញនៅរយៈពេល​ចុង​ក្រោយ​នេះបន្ទាប់​ពី​នាង ស្រងូតស្រងាត់​អស់ជាង២ខែមកហើយបន្ទាប់ពីអ្នកម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីចាន់ គង់ ទទួលមរណៈភាព​កាលពី ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០​២១ ដោយជំងឺទឹកនោមផ្អែមនិងលើសឈាម។យូរី កាន់ទុក្ខជូនម្ដាយជាង១០០ថ្ងៃ​ហើយនាងទើប​តែ​វិល មករកឆាកតន្រ្ដីវិញកាលពីពេលថ្មីៗនេះទេ ក្រោមការផ្តល់កំលាំងចិត្តពីលោកថៅ​កែជា នី ដែលគេសង្ស័យថាជា​គូស្នេហ៍​របស់ នាងតែយូរី ថារាប់អានដូចជាបងប្រុសនោះ។ប៉ុន្ដែទោះជាយូរី ចាប់ផ្ដើមមានអារម្មណ៍ស្រស់ថ្លាយ៉ាង​ណាក៍នាងនៅតែអា​លោះ​អាល័យនិងគេងនឹកម្ដាយជារៀងរាល់រាត្រីដែរគឺដូចគ្នាទៅនិងអ្នកនាងយុគ ចិន្ដា និងលោកឆន សុវណ្ណារាជ ដែរដែលពួក​គេ សុទ្ធតែបាត់បង់ម្ដាយជាទីគោរពស្រលាញ់ព្រមៗគ្នានៅឆ្នាំ២០២១នេះ។

  ចំពោះយូរី វិញទោះជាពេលនេះនាងអាចតាំងអារម្មណ៍អាចចេញច្រៀងសម្ដែងឡើងវិញបានមែន តែគម្រោង​សម្ពោធហាង​សា​ឡន និងសាលាបង្រៀន​កែសម្ផស្សរបស់នាងនៅតែបន្ដ​ជាប់គាំងព្រោះតែកូវីដមិនទាន់ស្ងាត់នេះ​ទើបធ្វើឲ្យគម្រោងធ្វើជំនួញ​ធំនាងត្រូវពន្យាពេលជាច្រើនខែមកហើយ។ដោយឡែករឿងរ៉ាវស្នហារបស់យូរី ជាមួយលោកថៅកែជា នី នោះនៅតែបន្ដស្ងប់​ស្ងាត់គ្មានដំណឹងរៀបការឡើយ ខណៈដែលយូរី នៅតែប្រាប់អ្នកសារព័តមានថាលោកនី នាងទុកត្រឹមជាបងប្រុសដដែល។ចំពោះលោកនី ក្រៅពីសារភាពថាចិត្តគំនិតលោកនិងយូរី ត្រូវគ្នាច្រើននោះលោកនៅតែបន្ដដឹកយូរី តាមរថយន្ដ​ទៅច្រៀង​សម្ដែង​តាមគ្រប់បណ្ដារឆាកតន្រ្ដីទាំងឡាយ ដែលធ្វើឲ្យតារារួមអាជីពកាន់តែច្រើនសរសើរយូរី ថារក​បានគូស្នេហ៍​ចេះយល់​ចិត្តព្រោះថៅកែតែងតែសម្របខ្លួនតាមនាងជានិច្ច។

 យូរី ស្ថិតក្នុងចំណោមតារាដែលមានទីផ្សារយុវវ័យល្អនៅឆ្នាំ២០២១ដោយប្រជែងជាមួយនាងតន់ ច័ន្ទសីម៉ា ,រ៉ាប៊ី និងរ៉េត ស៊ូ​ហ្សា​ណា ។តាមព័តមានថាក្រោយចេញពីសាន់ដេចូល​ជ្រកនៅហង្សមាសបានជិត១ឆ្នាំនេះតម្លៃខ្លូន​របស់តារាសាច់សខ្ចីរូបនេះ​ស៊ី​ថ្លៃច្រៀងConcerts​​កម្មវិធីធំៗ១កម្មវិធីជិត២០០០ដុល្លារ៕