ភ្នំពេញ៖តារាចម្រៀងហង្សមាសសេន យូរី ចាប់ផ្ដើមបង្ហាញទឹកមុខរីករាយឡើងវិញនៅរយៈពេលចុងក្រោយនេះបន្ទាប់ពីនាង ស្រងូតស្រងាត់អស់ជាង២ខែមកហើយបន្ទាប់ពីអ្នកម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីចាន់ គង់ ទទួលមរណៈភាពកាលពី ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ ដោយជំងឺទឹកនោមផ្អែមនិងលើសឈាម។យូរី កាន់ទុក្ខជូនម្ដាយជាង១០០ថ្ងៃហើយនាងទើបតែវិល មករកឆាកតន្រ្ដីវិញកាលពីពេលថ្មីៗនេះទេ ក្រោមការផ្តល់កំលាំងចិត្តពីលោកថៅកែជា នី ដែលគេសង្ស័យថាជាគូស្នេហ៍របស់ នាងតែយូរី ថារាប់អានដូចជាបងប្រុសនោះ។ប៉ុន្ដែទោះជាយូរី ចាប់ផ្ដើមមានអារម្មណ៍ស្រស់ថ្លាយ៉ាងណាក៍នាងនៅតែអាលោះអាល័យនិងគេងនឹកម្ដាយជារៀងរាល់រាត្រីដែរគឺដូចគ្នាទៅនិងអ្នកនាងយុគ ចិន្ដា និងលោកឆន សុវណ្ណារាជ ដែរដែលពួកគេ សុទ្ធតែបាត់បង់ម្ដាយជាទីគោរពស្រលាញ់ព្រមៗគ្នានៅឆ្នាំ២០២១នេះ។



ចំពោះយូរី វិញទោះជាពេលនេះនាងអាចតាំងអារម្មណ៍អាចចេញច្រៀងសម្ដែងឡើងវិញបានមែន តែគម្រោងសម្ពោធហាងសាឡន និងសាលាបង្រៀនកែសម្ផស្សរបស់នាងនៅតែបន្ដជាប់គាំងព្រោះតែកូវីដមិនទាន់ស្ងាត់នេះទើបធ្វើឲ្យគម្រោងធ្វើជំនួញធំនាងត្រូវពន្យាពេលជាច្រើនខែមកហើយ។ដោយឡែករឿងរ៉ាវស្នហារបស់យូរី ជាមួយលោកថៅកែជា នី នោះនៅតែបន្ដស្ងប់ស្ងាត់គ្មានដំណឹងរៀបការឡើយ ខណៈដែលយូរី នៅតែប្រាប់អ្នកសារព័តមានថាលោកនី នាងទុកត្រឹមជាបងប្រុសដដែល។ចំពោះលោកនី ក្រៅពីសារភាពថាចិត្តគំនិតលោកនិងយូរី ត្រូវគ្នាច្រើននោះលោកនៅតែបន្ដដឹកយូរី តាមរថយន្ដទៅច្រៀងសម្ដែងតាមគ្រប់បណ្ដារឆាកតន្រ្ដីទាំងឡាយ ដែលធ្វើឲ្យតារារួមអាជីពកាន់តែច្រើនសរសើរយូរី ថារកបានគូស្នេហ៍ចេះយល់ចិត្តព្រោះថៅកែតែងតែសម្របខ្លួនតាមនាងជានិច្ច។



យូរី ស្ថិតក្នុងចំណោមតារាដែលមានទីផ្សារយុវវ័យល្អនៅឆ្នាំ២០២១ដោយប្រជែងជាមួយនាងតន់ ច័ន្ទសីម៉ា ,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ។តាមព័តមានថាក្រោយចេញពីសាន់ដេចូលជ្រកនៅហង្សមាសបានជិត១ឆ្នាំនេះតម្លៃខ្លូនរបស់តារាសាច់សខ្ចីរូបនេះស៊ីថ្លៃច្រៀងConcertsកម្មវិធីធំៗ១កម្មវិធីជិត២០០០ដុល្លារ៕


